ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL ៖ រក​ឃើញ​១១​ក្រុម​ហើយ កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​​ក្រុម​ចុង​ក្រោយ

1 អាទិត្យ មុន

បរទេស ៖ ក្រប​ខណ្ឌ UEFA Champions League រកបាន​១១​ក្រុម​ហើយ ដែល​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​

បរទេស ៖ ក្រប​ខណ្ឌ UEFA Champions League រកបាន​១១​ក្រុម​ហើយ ដែល​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ក្នុង​នោះ​ក្រុម​មក​ពី​លី​គ​កំពូល​អង់គ្លេស Manchester City, Liverpool, Manchester United និង Chelsea សុទ្ធតែ​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ដូច​គ្នា​។

គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​៥​វគ្គ​ជម្រុះ​តាម​ពូ​ល ក្រុម​ដែល​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួម​មាន​ ៖
-Manchester City (​កំពូល​តារាង​ពូ​ល A)
-PSG (​លេខ​២ ពូ​ល​A)
-Liverpool (​កំពូល​តារាង​ពូ​ល​B),
-Ajax (​កំពូល​តារាង​ពូ​ល​C)
-Sporting CP (​លេខ​២​ពូ​ល​C)

-Real Madrid (​កំពូល​តារាង​ពូ​ល​D)
-Inter Milan (​លេខ​២​ពូ​ល​D)
-Bayern Munich (​កំពូល​តារាង​ពូ​ល​E)
-Manchester United (​កំពូល​តារាង​ពូ​ល​F)
-Chelsea (​កំពូល​តារាង​ពូ​ល​H)
-Juventus (​លេខ​២​ពូ​ល​H)

ក្នុង​ចំណោម​១១​ក្រុម​នេះ Liverpool, Ajax និង Bayern Munich គឺជា​ក្រុម​មាន​កំណត់​ត្រា​ល្អ​ជាងគេ ដោយ​ឆ្លងកាត់​៥​ប្រកួត​កន្លង​មក ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ឈ្នះ​ទាំងអស់​មាន​១៥​ពិន្ទុ​ពេញ​។

ដោយឡែក​ ក្រ​ឡែក​មក​មើល​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បណ្តោះអាសន្ន ខ្សែប្រយុទ្ធ Sébastien Haller របស់​ក្រុម Ajax និង​ខ្សែប្រយុទ្ធ Robert Lewandowski ឈរ​នៅ​លើ​គេ​ក្រោយ​រកបាន​៩​គ្រាប់​ដូច​គ្នា​៕

Picture
លទ្ធផល​ការ​ប្រកួត​ទាំងអស់​នៃ​ជុំ​ទី​៥ ៖
Picture
លទ្ធផល​ការ​ប្រកួត​ទាំងអស់​នៃ​ជុំ​ទី​៥ ៖
Picture
Picture
Picture
Picture
Picture
Picture