ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ដក​កាំភ្លើង​គំ​រា​.​ម​ក្នុង​បន្ទប់​ផ្អើលអ្នក​ជិតខាង លុះ​សួរនាំ​ថា ប្រលែង​គ្នា​លេង​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

គូ​ស្នហ៍​មួយគូ​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ដក​កាំភ្លើង​គំ​រា​.​ម​នារី​ជា​សង្សារ​ផ្អើល​អស់អ្នក​ជិតខាង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ បែរជា​អះអាង​ថា ពួក​គេ​ប្រលែង​គ្នា​ទេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គូ​ស្នហ៍​មួយគូ​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ដក​កាំភ្លើង​គំ​រា​.​ម​នារី​ជា​សង្សារ​ផ្អើល​អស់អ្នក​ជិតខាង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ បែរជា​អះអាង​ថា ពួក​គេ​ប្រលែង​គ្នា​ទេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​៤​ល្វែង ក្រោយ​វត្ត​ទួល​សង្កែ ជាន់​ទី​៣ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង សុំ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​ពួក​គាត់​លឺ​សូរ​សម្លេង​ឈ្លោះប្រកែក និង​វាយតប់​គ្នា​ពេញ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​៣ ដោយ​បានលឺ​សម្លេង​ស្ត្រី​ម្នាក់​ស្រែក​អោយ​គេ​ជួយ​ទៀត​ផង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ហើយ​គាត់​ក៏​បានលឺ​សម្លេង​បុរស​ជា​គូស្នេហ៍​នោះ​ស្រែក​គំ​រា​.​ម​ថា យក​កាំភ្លើង​មក​បាញ់​ស​ម្លា​.​ប់​គូសង្សារ​ចោល​តែ​ម្តង តែ​ពួក​គាត់​មិន​បានឃើញ​កាំភ្លើង​នោះ​ទេ គ្រាន់តែ​លឺ​សម្លេង​ប៉ុណ្ណោះ ហើយ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ស្ត្រី​ជា​គូស្នេហ៍ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ភ្លាម​ៗ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​ទំនាក់ទំនង​ហៅ​ម្ចាស់ផ្ទះ​ជួល​អោយ​គោះ​ទ្វារ​ហៅ​គូស្នេហ៍​ទាំង​២​នាក់​នោះ​ចេញ​មក​សួរនាំ ពេល​នោះ​ក៏​ឃើញ​នៅ​លើ​ខ្លួន​ភាគី​ខាង​ស្រី​មាន​ស្នាម​ជាំ​.​ក និង​ជាំ​ម្រាមដៃ ។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច នារី​រូប​នោះ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​មិន​បាន​ឈ្លោះប្រកែក​គ្នា​ទេ គឺ​ពួក​គាត់​គ្រាន់តែ​ប្រលែង​គ្នា​លេង ហើយ​ប្តី​របស់​គាត់​លេង​ដៃ​ធ្ងន់​ពេក ទើប​នាង​ស្រែក និង​ច្រាន​ចេញ បណ្តាល​ឲ្យ​ប្តី​គាត់​ខ្ទាត​ប៉ះ​នឹង​ទ្វារ ក៏​លឺ​សម្លេង​ដល់​អ្នក​ជិតខាង ធ្វើ​ឱ្យ​យល់​ច្រឡំ​ថា ពួក​គាត់​ឈ្លោះប្រកែក​គ្នា​។

នារី​រូប​នោះ​បន្ត​ទៀត​ថា ចំណែក​គាត់​មាន​ស្នាម​ជាំ មូលហេតុ​គឺ​ដោយសារ​ប្តី​របស់​គាត់​លេង​ខាំ​ទេ ។ ដោយឡែក​ការ​លើក​ឡើង​ថា មាន​ដក​កាំភ្លើង​គំ​រា​.​ម​នោះ​នាង​បាន​បដិសេធន៍​ថា ប្តី​គាត់​មិន​បាន​ដកកាំភ្លើង​គំ​រា​.​ម​គាត់​ដូច​ការណ៍​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ បុរស​ដែល​ជា​គូស្នេហ៍​នោះ​ក៏​បាន​អះអាង​ថា ពួក​គាត់​គ្រាន់តែ​ប្រលែង​គ្នា​លេង​សោះ ក៏​ប្តឹង​សមត្ថកិច្ច​ដែរ ។
ទោះបីជា​យ៉ាងណា អ្នក​ជិតខាង​បាន​លួច​ប្រាប់​ថា គូស្នេហ៍​នេះ​ពិតជា​ឈ្លោះប្រកែក​គ្នា​មែន តែ​ដោយសារ​ស្ត្រី​ខាងលើ​ស្រលាញ់​ប្តី​ពេក ទើប​មិន​ហ៊ាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​និយាយ​អប់រំ​គូស្នេហ៍​មួយគូ​នោះ ដើម្បី​កុំ​ធ្វើ​អ្វី​បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិតខាង​ទៀត និង​បាន​សុំ​ទោស រួច​ក៏​បំបែក​ផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​អស់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ