ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម៉ូតូ​គេ​អស់​សាំង​តាមផ្លូវស្ងាត់ ចិត្តល្អ​ចូល​ទៅ​ជួយ បែរជា​ត្រូវ​គេ​ដេញ​កា.ប់​ផ្អើល​ទៅវិញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យុវជន​យុវតី​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​ផ្លូវ​បាន​ប្រទះ​ឃើញ​បុរស​ពី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​អស់​សាំង​តាម​ផ្លូវ​ដែល​មាន​

​រាជធានីភ្នំពេញ ៖ យុវជន​យុវតី​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​ផ្លូវ​បាន​ប្រទះ​ឃើញ​បុរស​ពី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​អស់​សាំង​តាម​ផ្លូវ​ដែល​មាន​សភាព​ស្ងាត់ ដោយ​មានចិត្ត​ធម៌​ចង់​ជួយ​ យុវជន​យុវតី​មួយ​ក្រុម​នោះ​ក៏​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​សួរនាំ បែរជា​ត្រូវ​បុរស​ពីរ​នាក់​រួម​ទាំង​បក្ខពួក​បន្ថែម​ទៀត​បាន​ធ្វើការ​វា.យ ​និង​យក​កាំបិ.ត​ផ្កា​.ក់​ដេញ​កា.ប់ ។

​ហេតុការណ៍​​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្បែរ​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​ភ្នំពេញ​ថ្មី តាមបណ្ដោយ​ផ្លូវ​វត្ត​សំរោង​អណ្ដែត ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​រង​គ្រោះ​ឈ្មោះ ឆាត អាយុ​១៧​ឆ្នាំ ជា​សិស្ស បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1AQ-3756 រួម​ជាមួយ​​មិត្តភក្តិ​​ប្រុស​ស្រី​ចំនួន​៧​នាក់​​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ផ្សេង​ទៀត ដោយ​បាន​ជិះ​បណ្តើរគ្នា​ត្រឡប់​មក​ពី​ដើរ​លេង​នៅ​សួនច្បារ​វត្ត​បុ​ទុម​វ​ត្តី ក្នុង​គោល​បំណង​ជិះ​ជូន​មិត្តភក្តិ​ស្រី​ៗ​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​ពេល​ដែល​ជិះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​បញ្ច្រាសទិស​គ្នា​ជាមួយ​ក្រុម​យុវជន​រង​គ្រោះ ស្រប​ពេល​នោះ​ដែល​បុរស​ពីរ​នាក់​នោះ​ក៏​បាន​ស្រែកថា​ ម៉ូតូ​អស់​សាំង​ និង​បាន​ឈប់​ម៉ូតូ​ ។

តាម​ប្រភព​ដដែល​បានបន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ដោយ​សារ​យុវជន​រង​គ្រោះ​ឃើញ​ថា​ ផ្លូវ​មាន​សភាព​ស្ងាត់ និង​មាន​បំណង​ចង់​ជួយ​បុរស​ទាំង​ពីរ​នាក់ផង​​នោះ ទើប​យុវជន​រង​គ្រោះ​ រួម​ជាមួយ​នឹង​​មិត្តភក្តិ​បាន​បត់​ម៉ូតូ​ជិះ​ចូល​ទៅ​សួរនាំ​បុរស​ទាំង​ពីរ​នាក់​នោះ និង​បាន​សួរ​ថា «កើត​អី​បង ​ម៉ូតូ​អស់​សាំង​មែន»​។ ភ្លាម​ៗ​នោះ ស្រាប់តែ​បុរស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ បាន​ស្រែក​ត្រឡប់​មក​វិញ​ថា «ស្អី​ហែង​ចង់​វ៉ៃ​អញ​មែន​» ។ រួច​ក៏​បាន​ស្ទុះ​មក​វា.យ​យុវជន​រង​គ្រោះ​មួយ​ដៃ ពេល​នោះ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត ដែល​ជា​បក្ខពួក​របស់​បុរស​ទាំង​២​នាក់​នោះ មិនដឹង​ជា​រត់​ចេញ​មកពីណា​នោះ​ទេ ដោយ​ដៃ​មាន​កាន់​កាំបិ.ត​ផ្គា.ក់​មួយ​ដើម បាន​រត់​ដេញ​មក​កា.ប់​យុវជន​រង​គ្រោះ​បន្ថែម​ទៀត ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន ត្រូវ​ភាគី​ខាង​ម៉ូតូ​អស់​សាំង​បាន​កា.ប់​កម្ទេច​ម៉ូតូ​របស់​យុវជន​រង​គ្រោះ បណ្តាល​ឱ្យ​​បែកកា​ទ័​រ​ម៉ាស៊ីន និង​ចង្កៀង​ខាង​មុខ​ ។ រួច​បុរស​ទាំង​បី​នាក់​នោះ​ក៏​បាន​នាំ​គ្នា​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេលកើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​អន្តរាគមន៍ និង​បាន​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ធ្វើការ​ដាក់​ពាក្យបណ្តឹង​រង់ចាំ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​បង្ក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ