ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួកគី ស្នើសុំកម្ពុជា រៀបចំឱ្យមានកិច្ចព្រមព្រៀង ស្តីពី បត្យាប័ន រវាងប្រទេសទាំងពីរ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌…

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​តួ​ក​គី​។ នៅក្នុង​ជំនួប នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ លោកស្រី​ឯកអគ្គរដ្ឋទូត បានស្នើ​សុំ​លោក​រដ្ឋមន្ត្រី ក្នុងការ​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ស្តីពី​បត្យាប័ន​រវាង​ប្រទេស​ទាំងពីរ​។

​ក្រសួងយុត្តិធម៌ បានប្រកាសថា ចំពោះ​សំណើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​ភាគី​តួ​ក​គី រៀបចំ​ដាក់សំណើ​នេះ ជា​ផ្លូវការ តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ក្រសួងយុត្តិធម៌ រៀបចំ​នីតិវិធី​បន្ត ដើម្បី​ឈានទៅដល់​ការសិក្សា​លើ​ការរៀបចំ​កិច្ចព្រមព្រៀង ស្តីពី បត្យាប័ន​នេះ នាពេលខាងមុខ​។

​ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី និង​លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បាន​ឯកភាពគ្នា ក្នុងការ​កំណត់ Focal Point រៀងៗ​ខ្លួន សម្រាប់​ការអនុវត្ត​ការងារ​នេះ ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​

​ឯកសារ បង្ហាញថា ការធ្វើ​បត្យាប័ន គឺជា​ការប្រគល់​ខ្លួន​បុគ្គល​ម្នាក់​ដោយ​រដ្ឋ ( រដ្ឋ​ដែល​ត្រូវបាន​ស្នើសុំ ) ទៅ​ឲ្យ​អាជ្ញាធរ​របស់​រដ្ឋ​មួយទៀត  (​រដ្ឋ​ដែល​បានធ្វើការ​ស្នើសុំ​) ក្នុង​គោលបំណង​ផ្តន្ទាទោស​ព្រហ្មទណ្ឌ ឬ​ការអនុវត្តន៍​ការកាត់ទោស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ