ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក្យ​សម្តី​​ក្លាយ​ជា​ជម្លោះ បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន

2 ឆ្នាំ មុន
  • តាកែវ

នគរបាល​ស្រុក​បាទី បាន​ឃាត់ខ្លួន​បុរស​ម្នាក់ និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​បន្ត ក្រោយ​ពី​ជន​នេះ​

ខេត្តតាកែវ ៖ នគរបាល​ស្រុក​បាទី បាន​ឃាត់ខ្លួន​បុរស​ម្នាក់ និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​បន្ត ក្រោយ​ពី​ជន​នេះ​បាន​យក​កាំបិត​កា.ប់​ជន​រង​គ្រោះ ខណៈ​​ពេល​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ វេលា​ម៉ោង​ប្រហែល​៧​និង​៥០​នាទី​យប់ ស្ថិត​នៅ​ភូមិ​តា​ស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ។

លោក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ តេ​ម ណុ​ប ហៅ​ប៉ុយ អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាង​លើ ។ រីឯ​អ្នក​ដែល​ត្រូវ​ជន​នេះ​កា.ប់​ឈ្មោះ ខឹ​ម សួន ភេទ​ស្រី អាយុ​៧៧​ឆ្នាំ ជា​កសិករ រស់​នៅ​​ក្នុងភូមិ-ឃុំ​ជាមួយ​គ្នា បាន​រង​របួស​កដៃ​ឆ្វេង​រហូត​ប្រេះ​ឆ្អឹងកដៃ ។

លោក​អធិការ​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​កើតឡើង គឺ​ដោយសារ​ជន​សង្ស័យ ​និង​ជន​រង​គ្រោះ​ស្រវឹងស្រា​ដូច​គ្នា ហើយ​ទាស់​ពាក្យ​សម្តី​គ្នា ។ ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល លុះ​មក​ដល់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រ​មា​ណ​១១​ព្រឹក ក៏​​ត្រូវ​នគរបាល​ស្រុក​ស្រាវជ្រាវ​រក​ឃើញ និង​ឃាត់ខ្លួន​នៅ​ភូមិ​តា​ស៊ូ ឃុំ​ត្រពាំង​សាប ។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថ​កិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​កាំបិតចែត​ដង​ឈេ​ី​១ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារ​ភាព​ថា រូបគេ​ពិតជា​បាន​កាប់​ជន​រង​គ្រោះ​ប្រាក​ដ​មែន ហើយ​ក៏​បាន​បញ្ជូន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ