ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ែនតា​ការពារ​កំ​ដៅ​ថ្ងៃ​ដាំ​ពេជ្រ​ស្រោបមាស ​ថ្លៃ​បំផុត​ក្នុង​ឆ្នាំ ​២០២១ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គ្រាន់តែ​ចេញ​តម្លៃ​មក គ្រប់​គ្នា​ប្រាកដជា​ដឹង​ហើយ​ថា ​វា​មិនមែន​ជា​របស់​ធម្មតា​នោះ​ទេ ​។ Chopard De Rigo Vision…

រាជធានី​ភ្នំពេញ ​៖ គ្រាន់តែ​ចេញ​តម្លៃ​មក គ្រប់​គ្នា​ប្រាកដជា​ដឹង​ហើយ​ថា ​វា​មិនមែន​ជា​របស់​ធម្មតា​នោះ​ទេ ​។ Chopard De Rigo Vision ជា​វ៉ែនតា​ការពារកំដៅថ្ងៃជាប់​លំដាប់ថ្នាក់​ទី​ ១ ថ្លៃ​បំផុត​ក្នុង​លោក ក្នុង​ឆ្នាំ ​២០២១ ​នេះ ដែល​ជា​កំណត់​ត្រា​ថ្មី​នៃ​បញ្ជី​វ៉ែនតា​ថ្លៃ​បំផុត​ក្នុង​លោក ​។ វា​មាន​តម្លៃ 408,000 ដុល្លារ​អា​មេ​រិ​ក មិន​ទាន់​ឈាន​ដល់​តម្លៃ​លាន​ដុល្លារ​ក៏​ពិតមែន តែ​សម្រាប់​វ៉ែនតា​ការពារ​កំ​ដៅ​ថ្ងៃ​តម្លៃ​នេះ មិនធម្មតា​ឡើយ ៕

វ៉ែនតា​ការពារ​កំ​ដៅ​ថ្ងៃ Chopard ត្រូវ​បាន​រចនា និង​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន De Rigo ដែល​ជា​ក្រុមហ៊ុន​ផលិត​វ៉ែនតា​ការពារ​កំ​ដៅ​ថ្ងៃ ដ៏​ល្បីល្បាញ​មួយ​ក្នុង​ប្រទេស​អ៊ី​តា​លី ​។ វា​ត្រូវ​បាន​គេ​ស្រោប​ដោយ​មាស​ទម្ងន់ ៦០ ក្រាម នៃ​ទំហំ​មាស ២៤ កា​រ៉ាត់ ហើយ​នៅ​ជុំវិញ​ឡូ​ហ្គូ Chopard មាន​ស្រោប​ពេជ្រ​ទន្លេ ( River diamonds ) ៥១ ​គ្រាប់​ផង​ដែរ​ ។ អ្វី​ដែល​ធ្វើ​ឱ្យ​វា​មាន​ភាព​ទាក់ទាញ​ខ្លាំង​នោះ​ក៏​ព្រោះថា ការ​ដាំ​ពេជ្រ​ទាំងនេះ ​គឺ​មាន​តិច​និក​យ៉ាង​ល្អ​បំផុត ដែល​មាន​តែ​មួយ (unique) ក្នុង​ការ​ដាំ​ពេជ្រ​អោយ​នៅ​ជាប់​គ្នា​ខ្លាំង​មើលទៅ​មិន​ងាយស្រួល​ក្នុង​ការ​ដាំ​វា​នោះ​ទេ ​៕ ប្រភព​ ៖ thetealmango

អត្ថបទសរសេរ ដោយ