ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចោទ​ថា​ប្ដី​មាន​សហាយ​ក្លាយជា​ហិ.ង្សា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ​បាន​នាំ​គ្នា ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ប្ដឹង​សុំ​ឲ្យ​អា​ជ្ញ​ធរ​សង្កាត់ រកខុសរកត្រូវ​ឲ្យ ដោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចោទប្រកាន់​ថា​ប្ដី​របស់​គាត់

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ​បាន​នាំ​គ្នា ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ប្ដឹង​សុំ​ឲ្យ​អា​ជ្ញ​ធរ​សង្កាត់ រកខុសរកត្រូវ​ឲ្យ ដោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចោទប្រកាន់​ថា​ប្ដី​របស់​គាត់ មាន​សហាយ​លួចលាក់​ស្នេហា​ជាមួយ​ស្រី​ផ្សេង​នៅ​ក្រៅ​ផ្ទះ ដោយ​មិន​បាន​គិត​ថា​រៀប​ការ​នឹង​គ្នា​ក្លាយជា​ប្តី​ប្រពន្ធ​ច្រើន​ឆ្នាំ និង​មាន​ទាំង​កូនប្រុស​ស្រី​ចំនួន​៤​នាក់​ទៅ​ហើយ​ទេ​។ ជាង​នេះ​ទៀត​មិន​ចេះ​ខ្មាស​អ្នក​ជិតខាង​ឡើយ ហើយ​មិនតែប៉ុណ្ណោះ​គាត់​បាន​តាម​ទាន់ ខណៈ​ពេល​ដែល​ប្ដី​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​សំណាក់​ជាមួយ​គ្នា​ថែម​ទៀត​ផង ទើប​ធ្វើ​ឲ្យ​គាត់​មានការ​ក្ដៅក្រហាយ អត់ទ្រាំ​លែង​បាន ក៏​បាន​នាំ​លោក​ប្ដី​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​សុំ​អន្តរា​គម​ន៏​ពី​អាជ្ញាធរ​។

ចំណែក​បុរស​ជា​ប្តី​បាន​បដិសេធ​ន៏​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​ចោទប្រកាន់​ពី​សំណាក់​ប្រពន្ធ​នោះ​ឡើយ ។ ដោយសារ​ការ​ប្រកែក​គ្នា​រក​ខុស​និង​ត្រូវ បែប​នេះ​ហើយ​ទើប​ក្លាយជា អំពើ​ហិង្សា​កើតឡើង ហើយ​ប្រពន្ធ​បាន​ទាមទារ​យក​សោរ​ម៉ូតូ​ពី​ប្ដី ហើយ​ប្ដី​បាន​ប្រាប់​ថា​គាត់​ឲ្យ​ហើយ​នៅ​ទារ​អី​ទៀត ទើប​ពេល​នោះ​ប្រពន្ធ​បាន​ដណ្ដើម​យក​ទូរស័ព្ទ​នោះ មក​បោក​ជា​ច្រើន​ដង​ទៀត រហូត​បែក​ខ្ទេចខ្ទី​ប្រើ​ការ​លែង​កើត​ទើប​ឈប់​បោក ហើយ​បាន​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​វិញ​ម្ដង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សាលាសង្កាត់​ចោម​ចៅ រហូត​មានការ​អន្តរា​គម​ន៏​ពី អាជ្ញាធរ​ទើប​ស្ងប់ស្ងាត់​ទៅ​វិញ​។

ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង កាល​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ញ៉ែ ហៀ​ង អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ចំណែក​បុរស​ជា​ប្ដី​ឈ្មោះ ប៊ី ណាត អាយុ​៤១​ឆ្នាំ អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី សាលាសង្កាត់​ចោម​ចៅ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្ដី​ប្រពន្ធ​១​គូ​នេះ​បាន​នាំ​គ្នា ទៅ​សុំ​ឲ្យ​ជួយ​អន្តរា​គម​ន៏ រកខុសរកត្រូវ​អំពី​រឿងរ៉ាវ ដែល​បាន​កើតឡើង នៅ​ក្នុង​ក្រុម​គ្រួសារ របស់​ពួក​គាត់ ។ ដោយនៅ​ក្នុង​ខណៈនោះ នាង​ជា​ប្រពន្ធ​បាន​ប្រាប់​ថា ប្ដី​របស់​គាត់​មានចិត្ត​មិន​ស្មោះត្រង់ ក្បត់ចិត្ត​គាត់​មាន​សហាយ​លួចលាក់​ស្នេហា​យ៉ាង​ផ្អែមល្ហែម ជាមួយ​ស្រី​ក្មេង​ក្រៅ​ផ្ទះ មិន​បាន​គិតគូ​ដល់​គាត់ និង​កូនប្រុស​ស្រី​ចំនួន​៤​នាក់​ឡើយ ហើយ​បាន​ដើរ​លេង​អត់​ធ្វើការ​រកស៊ី​អ្វី​ទាំងអស់​។

មិនតែប៉ុណ្ណោះ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា នាង​បាន​តាម​ទាន់ប្ដី កំពុង​ស្ថិត​នៅ​ជាមួយ​ស្រី​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ហើយ​នាង​ចាប់​បាន​ថែម​ទៀត​ផង ទើប​មានការ​ក្ដៅក្រហាយ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរា​គម​ន៏​។ ប្រភព​ដដែល​បាន​បន្ត​ថា ចំណែកឯ​បុរស​ជា​ប្តី បាន​ប្រកែក​ថា​គាត់​មិន​បាន​ធ្វើ​អ្វី​ដូចដែល​ប្រពន្ធ​ចោទ​ឡើយ បន្ទាប់​មក​លោក​ចៅសង្កាត់ បាន​បញ្ជា​ឲ្យ​មានការ​សម្របសម្រួល​ជូន​ពួក​គាត់ កុំ​ឲ្យ​មាន​ទំនាស់ គ្នា​កើតឡើង​។

ក្រោយមក​អ្នក​ទាំង​ពីរ​ក៏​បាន​នាំ​គ្នា​ចេញ ពី​សាលាសង្កាត់​ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន ទាមទារ​យក​កូនសោ​ម៉ូតូ​ពី​ប្តី ចំណែក​ប្តី​មិន​បាន​ហុច​ឲ្យ​ផ្ទាល់​ដៃ​នោះ​ទេ បាន​យក​កូនសោ​នោះ​ទៅ​ចាក់​ជាប់​នឹង​ម៉ូតូ ហើយ​ប្រពន្ធ​មិនឃើញ​ក៏​បាន​តាម​ទារ​រហូត រីឯ​ប្ដី​ប្រ​ប្រាប់​ថា​ឲ្យ​ហើយ​តើ ទើប​ប្រពន្ធ​ដណ្ដើម​យក​ទូរស័ព្ទ​ពី​ក្នុង​ហោប៉ៅ​អាវ​ប្ដី បោក​ហើយ​បោក​ទៀត​ច្រើន​ដង​បណ្ដាល​ឲ្យ​បែក​ខ្ទេចខ្ទីរ​ខូចខាត​ទាំងស្រុង ប្រើ​ការ​លែង​កើត​តែ​ម្ដង​។ បន្ទាប់​មក​អ្នក​ទាំង​ពីរ បាន​មានការ​ប្រទូស​រាយ​គ្នា​មួយ​ប្រាវ ប៉ុន្តែ​បាន​អាជ្ញាធរ​ជួយ​អន្តរា​គម​ន៏​ទាន់​ពេល​ទើប​គ្មាន​របួស​ស្នាម ហើយ​អ្នក​ទាំង​ពីរ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕