ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​កង់​បី​រង់​ចាំ​អ្នកទេសចរ​បរទេស

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ការ​បើក​ប្រទេស​ឡើង​វិញបង្កលក្ខណៈ​ងាយ​ស្រូល​ដល់​ការ​រក​ទទួលទាន​របស់​ពលរដ្ឋ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពិសេស​អ្នក​រត់​ម៉ូតូ​កង់​បី​ជាដើម​នោះ បាន​ផ្តើម​រក​ចំណូល​ចិញ្ចឹមជីវិត​បាន​បណ្តើរ​ៗ​ឡើង​វិញ ​។​ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​រង់ចាំ​វត្តមាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ស្រុក​ឡើង​វិញ​ ។ ​អ្នកទេសចរ​បរទេស…

រាជធានី​ភ្នំពេញ ​៖ ការ​បើក​ប្រទេស​ឡើង​វិញបង្កលក្ខណៈ​ងាយ​ស្រូល​ដល់​ការ​រក​ទទួលទាន​របស់​ពលរដ្ឋ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពិសេស​អ្នក​រត់​ម៉ូតូ​កង់​បី​ជាដើម​នោះ បាន​ផ្តើម​រក​ចំណូល​ចិញ្ចឹមជីវិត​បាន​បណ្តើរ​ៗ​ឡើង​វិញ ​។​ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​រង់ចាំ​វត្តមាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ស្រុក​ឡើង​វិញ​ ។ ​អ្នកទេសចរ​បរទេស ជា​ប្រភព​ចំណូល​ដែល​អាច​ចិញ្ចឹមជីវិត​បាន ជា​ធម្មតា​របស់​ពួក​គាត់​ឡើង​វិញ ដូច​មុន​កាល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ​ ១៩ ​។

Picture

លោក ឯ សំភាស់ ប្រធាន​សមាគម​ម៉ូតូ​កង់​បី​បានឱ្យ​ដឹង​ថា អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​នៅ​ពេល​មិន​ទាន់​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​ ១៩ អាច​ប្រាក់​ចំណូល​គិត​ជា​មធ្យម​បាន​ពី​ ១៥​ ទៅ ​២០ ​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ តែ​មក​ដល់​មានការ​បិទ​ខ្ទប់ ពួក​គាត់​អាច​រក​ចំណូល​បាន​ជាង ​៥ ​ដុល្លារ​តែ​ប៉ុណ្ណោះ ​។ ប៉ុន្តែ​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​បើក​ដំណើរការ​ប្រទេស ​និង​សេដ្ឋកិច្ច​ឡើង​វិញ​បាន​មួយ​រយៈ​នេះ ពួក​គាត់​បាន​ចេញ​រក​ទទួលទាន​សឹង​គ្រប់​គ្នា និង​អាច​រក​ប្រាក់​បាន​ពី ​៣០.០០០​ រៀល​ទៅ​ ៤០.០០០ ​រៀល​ក្នុង​មួយ​ថ្ងៃ​ ។

Picture

លោក​បន្ត​ថា ​យើង​រំពឹង​ថា នៅ​ពេល​រាជរដ្ឋាភិបាល​ប្រកាស​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្ពុជា​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​តែ​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់ អាច​នឹង​ធ្វើ​ឱ្យចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​សន្សឹម​ៗ ខណៈ​ដែល​ការ​រក​ចំណូល​របស់​អ្នក​ប្រកប​មុខរបរ​រត់​ម៉ូតូ​កង់​បី​សព្វ​ថ្ងៃនេះ​បាន​ប្រមាណ​ពី ​៤០​% ទៅ ​៥០%​ បើ​ប្រៀបធៀប​ទៅ​និង​ប្រាក់​ចំណូល​ដែល​រកបាន​កាលពី​ពេល​មុន​ ​។

Picture

តាម​ប្រធាន​សមាគម​ម៉ូតូ​កង់​បី នៅ​បំណាច់​ឆ្នាំ​ ២០២១ ​ឬ ​ចូល​ឆ្នាំ​សកល​ខាង​មុខ​នេះ រំពឹង​ថា ​លំហូរ​ភ្ញៀវ​ទេសចរ​ចូល​មក​អាច​ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​រក​ប្រាក់​ចំណូល​បានជា​មធ្យម​ ៦០% ​នៃ​ចំណូល​ដែល​គាត់​ធ្លាប់​ទទួល​បាន​កន្លង​មក​ ។ ​តែ​ជា​យ៉ាងនេះ​ក្តី អ្នក​ប្រកប​មុខរបរ​រត់​ម៉ូតូ​កង់​សព្វថ្ងៃ​ត្រូវការ​ចំណាយ​ខ្ពស់​ទៅ​លើ​ប្រេងសាំង សម្ភារប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត​ឡើងថ្លៃ ​។

កម្ពុជា​បើក​ទទួល​អ្នកទេសចរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ហើយ​ឲ្យ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តកោះកុង ​នា​ចុងខែ​វិច្ឆិកា​នេះ ចំណែក​នៅ​ដើមឆ្នាំ​ ២០២២​ គ្រោង​បើក​ដល់​សៀមរាប​ ដែល​ជា​បេះដូង​ទេសចរណ៍​កម្ពុជា​តែ​ម្តង​ ៕