ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ប្រភេទនៃការឈឺលិង្គ និង មូលហេតុរបស់វា!

2 ឆ្នាំ មុន

ប្រភេទនៃការឈឺចាប់ណាមួយនៅលិង្គរបស់អ្នក គឺជាមូលហេតុនៃការព្រួយបារម្ភ ជាពិសេសប្រសិនបើវាកើតឡើងអំឡុងពេលលិង្គឡើងរឹង ពេលបត់ជើងតូច និង មានការចេញមកនូវទឺករំអិលលាយឈាមជាដើម។ ប្រសិនបើអ្នកឆ្ងល់ថា តើអ្វីទៅដែលបណ្តាលឱ្យឈឺនៅលិង្គរបស់អ្នក និង ប្រភេទនៃការឈឺ…

ប្រភេទនៃការឈឺចាប់ណាមួយនៅលិង្គរបស់អ្នក គឺជាមូលហេតុនៃការព្រួយបារម្ភ ជាពិសេសប្រសិនបើវាកើតឡើងអំឡុងពេលលិង្គឡើងរឹង ពេលបត់ជើងតូច និង មានការចេញមកនូវទឺករំអិលលាយឈាមជាដើម។ ប្រសិនបើអ្នកឆ្ងល់ថា តើអ្វីទៅដែលបណ្តាលឱ្យឈឺនៅលិង្គរបស់អ្នក និង ប្រភេទនៃការឈឺ អត្ថបទនេះ គឺសម្រាប់អ្នក!​

១. ការឈឺចាប់នៅចុងលិង្គ

នេះអាចជាសញ្ញានៃការឆ្លងមេរោគកាមរោគ (STI) ជាពិសេសប្រសិនបើវាមានមកជាមួយនឹងទឹករំអិលពណ៌បៃតង ឬពណ៌ស។ មូលហេតុដែលអាចកើតមានមួយទៀត គឺគ្រួសក្នុងតម្រងនោម ដោយការឈឺចាប់នៅត្រង់ចុងលិង្គរបស់អ្នក មានមកជាមួយនូវការឈឺចាប់នៅក្នុងពោះផ្នែកខាងក្រោមរបស់អ្នក។

២. ការឈឺចាប់នៅក្នុងថង់ពងស្វាស

ជាធម្មតា មានការឈឺចុកចាប់ក្នុងថង់ពងស្វាសរបស់អ្នក ដែលហាក់ដូចជាលេចឡើង បន្ទាប់ពីអ្នកបានលើករបស់ធ្ងន់ ឬឈរយូរ។ នេះអាចមានន័យថា អ្នកមានបញ្ហារីកធំនៃសរសៃវ៉ែននៅក្នុងថង់ពងស្វាសរបស់អ្នក ដែលធ្វើឱ្យពងស្វាសរបស់អ្នកមានអារម្មណ៍ថាក្តៅ ហើយបណ្តាលឱ្យមានការឈឺចាប់ខ្លាំង។

៣. ការឈឺពេលឡើងរឹង

វាកើតឡើងជាមួយនឹងការឡើងរឹងរបស់លិង្គរបស់អ្នក​ ដោយគ្រប់ពេលអ្នកឡើងរឹង គឺតែងតែឈឺ។ នេះ​ដោយសារ​តែ​ឈាម​មិន​អាច​ហូរ​តាម​លិង្គ​បាន​ល្អ​។ ក្នុងអំឡុងពេលនៃការឡើងរឹងរបស់លិង្គ ដែលមានសុខភាពល្អ ឈាមគួរតែហូរមកសព្វកន្លែងនៃលិង្គ។

៤. ការឈឺនៅគ្រាប់ពងស្វាស

អ្នក​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​នៅ​ពងស្វាស​របស់​អ្នក ហើយ​អាច​នឹង​មាន​ការ​ចង្អោរ ឬ​ក្អួត។ វាកើតឡើងនៅពេលដែលពងស្វាសមួយ អាចមានការរមួល ដែលកាត់ផ្តាច់លំហូរឈាម និងអុកស៊ីសែន។ ស្ថានភាពនេះត្រូវបានគេហៅថា “ការរមួលពងស្វាស” ហើយវាអាចធ្វើឱ្យអ្នកខូចលិង្គ ប្រសិនបើដោះស្រាយមិនបានទាន់ពេល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ