ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសូវបញ្ចេញទឹកកាម ធ្វើឱ្យចំនួនមេជីវិតឈ្មោលធ្លាក់ចុះ?

2 ឆ្នាំ មុន

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Hebrew នៅប្រទេសអ៊ីស្រាអែល បានបង្ហាញថា  ចំនួនមេជីវិតឈ្មោលក្នុងចំណោមបុរសលោកខាងលិច បានធ្លាក់ចុះជាង ៥០% ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ ខណៈដែលអ្នកវិទ្យាសាស្ត្រមិនអាចកំណត់ការពន្យល់ច្បាស់លាស់មួយ…

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Hebrew នៅប្រទេសអ៊ីស្រាអែល បានបង្ហាញថា  ចំនួនមេជីវិតឈ្មោលក្នុងចំណោមបុរសលោកខាងលិច បានធ្លាក់ចុះជាង ៥០% ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ ខណៈដែលអ្នកវិទ្យាសាស្ត្រមិនអាចកំណត់ការពន្យល់ច្បាស់លាស់មួយ ការសិក្សាបានបង្ហាញថា​ កត្តារបៀបរស់នៅមួយចំនួនមានតួនាទីយ៉ាងធំនៅក្នុងការកំណត់ចំនួនមេជីវិតឈ្មោលរបស់បុរស។ ​ការផលិតមេជីវិតឈ្មោលធម្មតាត្រូវចំណាយពេលពី ៦០ ទៅ ៩០ ថ្ងៃ។ នោះមានន័យថា ផលប៉ះពាល់នៃជម្រើសរបៀបរស់នៅមិនល្អ អាចត្រឡប់មកល្អវិញដោយចំណាយពេលត្រឹមតែ ២ទៅ៣ខែប៉ុណ្ណោះ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់៣យ៉ាងរបស់បុរស ដែលធ្វើឱ្យមេជីវិតឈ្មោលបាត់បង់។

១. ការបញ្ចេញទឹកកាមមិនគ្រប់គ្រាន់

វា​ជា​ការ​យល់​ខុស​ដែល​បុរស​ត្រូវ​សន្សំ​មេ​ជីវិត​ឈ្មោល​ ដោយការតមបញ្ចេញទឹកកាម។ ជាការពិត សកម្មភាពផ្លូវភេទញឹកញាប់មានសារៈសំខាន់សម្រាប់សុខភាពមេជីវិតឈ្មោល។ ប្រសិនបើ​រាងកាយ​មិន​ទទួលបាន​សារភ្ញោចពីខួរក្បាល ​ដើម្បី​ផលិត​មេ​ជីវិត​ឈ្មោល​ទេ វា​នឹងមិន​ផលិត​បាន​ច្រើន​នោះទេ​។ អ្នកជំនាញសុខភាពណែនាំឱ្យបុរសបាញ់ទឹកកាមម្តង ឬពីរដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាការផលិតមានស្ថេរភាព។

២. ការប៉ះពាល់នឹងកម្ដៅ

ការប៉ះពាល់នឹងកម្ដៅត្រូវបានគេដឹងថា ប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល។ អាងទឹកក្តៅ និងសូម្បីតែកៅអីរថយន្តដែលមានកំដៅ គឺសុទ្ធតែជាអង្គហេតុទាំងអស់ ប៉ុន្តែប្រភពមួយក្នុងចំណោមប្រភពកម្ដៅជួប្រទះញឹកបំផុតគឺកុំព្យូទ័រយួរដៃ។ កុំព្យូទ័រ​យួរដៃ​អាច​ចម្អិន​មេជីវិត​ឈ្មោលឱ្យឆ្អិន​បាន បើប្រើប្រាស់មិនត្រូវ​។

៣. ការជក់បារី

ការជក់បារី អាចកាត់បន្ថយចំនួន ប្រសិទ្ធភាព និងគុណភាពរបស់មេជីវិតឈ្មោល។ សារធាតុពុល និងសារធាតុកខ្វក់ចេញពីសួត តាមរយៈប្រព័ន្ធឈាមរត់ទៅកាន់ពងស្វាស។ ការសិក្សាបានបង្ហាញថាការបញ្ឈប់ការជក់បារី អាចមានឥទ្ធិពលវិជ្ជមានលើចំនួនមេជីវិតឈ្មោលក្នុងរយៈពេលពីរបីខែ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ