ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​ពី​រួម​ភេទ បណ្តាល​មក​ពី​អ្វី ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ៩% នៃ​ស្ត្រី​មានការ​ហូរ​ឈាម​តាម​ទ្វារមាស​បន្ទាប់​ពី​រួម​ភេទ ។ តើ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​ពេល​ណា​ទើប​ជា​ការ​ធម្មតា ពេល​ណា​ដែល​ត្រូវ​ព្រួយបារម្ភ ? តើ​វា​បណ្តាល​មក​ពី​អ្វីខ្លះ…

រាជធានី​ភ្នំពេញ ៖ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ៩% នៃ​ស្ត្រី​មានការ​ហូរ​ឈាម​តាម​ទ្វារមាស​បន្ទាប់​ពី​រួម​ភេទ ។ តើ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​ពេល​ណា​ទើប​ជា​ការ​ធម្មតា ពេល​ណា​ដែល​ត្រូវ​ព្រួយបារម្ភ ? តើ​វា​បណ្តាល​មក​ពី​អ្វីខ្លះ ? ។

១. កង្វះ​ជាតិ​រំអិល​អំឡុង​ពេល​រួម​ភេទ ៖ ទ្វារមាស​ស្ងួត​អាច​បណ្តាល​ឱ្យ​ហូរ​ឈាម​យ៉ាង​ងាយ​ក្នុង​ពេល​រួម​ភេទ ។ កម្រិត​អរ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន​ទាប ក្រៅពី​មិន​ចាប់អារម្មណ៍​ក្នុង​ការ​រួម​ភេទ​ហើយ​នោះ ថែម​ទាំង​អាច​បណ្តាល​ឱ្យ​ទ្វារមាស​ស្ងួត​ទៀត​ផង ។ ស្រមៃ​មើល​កម្លាំង​នៃ​ការ​កកិត​ដែល​ពាក់ព័ន្ធ​អំឡុង​ពេល​រួម​ភេទ ដោយ​មិន​មាន​ជាតិ​រំអិល​គ្រប់គ្រាន់ ! វា​អាច​បណ្តាល​ឱ្យ​មានការ​ដាច់​រលាត់ និង​ហូរ​ឈាម​ជា​រឿង​ធម្មតា ។

២. រលាកមាត់​ស្បូន ៖ ប្រសិនបើ​មាត់ស្បូន​របស់​អ្នក​រលាក​ស្រាល ឬ ជា​លទ្ធផល​នៃ​ការ​ឆ្លង​មេរោគ​តាម​ផ្លូវភេទ ដូច​ជា​ជំងឺ​កាមរោគ​មួយ​ចំនួន ការ​រលាក​មាត់ស្បូន​នេះ​អាច​បណ្តាល​ឱ្យ​ហូរ​ឈាម​បន្ទាប់​ពី​រួម​ភេទ ។ ចូរ​រក​គ្រូពេទ្យ​ជំនាញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។

៣. ការ​រួម​ភេទ​ប្រើ​កម្លាំង​ខ្លាំង ក្រោយ​ពី​ខកខាន​យូរ ៖ ការ​រួម​ភេទ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​អាច​បណ្តាល​ឱ្យ​មានការ​ហូរ​ឈាម​តាម​ទ្វារមាស ជា​ពិសេស​នៅ​ពេល​ខាន​រួម​ភេទ​ក្នុង​រយៈពេល​យូរ ដែល​អាច​កើតឡើង​ដោយសារ​តែ​ទ្វា​មាស និង​មាត់ស្បូន​មាន​សំណើម​តិចតួច ហើយ​មិន​ទាន់​អាច​ទទួលយក​ការ​សម្រុក​ខ្លាំង​បាន ។ ចូរ​ចំណាយពេល​ស៊ី​អារម្មណ៍​ឱ្យ​បាន​ច្រើន មុន​ពេល​ចាត់ការ ទើប​ជា​ការ​ប្រសើរ ។

៤. ជំងឺឆ្លង ៖ ការ​ឆ្លង​មេរោគ​ដូច​ជា​ផ្សិត និង​បាក់តេរី អាច​បណ្តាល​ឱ្យ​រលាក​នៅ​ក្នុង​ទ្វារមាស និង​មាត់ស្បូន ។ ការ​រលាក​នេះ​អាច​បណ្តាល​ឱ្យ​មានការ​ហូរ​ទឹករំអិល​មិន​ប្រក្រតី និង​ហូរ​ឈាម ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ត្រូវ​រក​ថ្នាំ​ព្យាបាល​ជំងឺឆ្លង​នេះ ហើយ​ត្រូវធ្វើ​អនាម័យ​ឱ្យ​បាន​ល្អ​ក្រោយ​ពី​ជា​សះស្បើយ ។ ការ​លាង​សម្អាត​ទ្វារមាស​ជា​ប្រចាំ គឺជា​រឿង​ចាំបាច់ ហើយ​ក៏​លាង​ដោយ​ប្រើប្រាស់​ទឹក​អនាម័យ​មានគុណ​ភាព​ខ្ពស់ គឺ​កាន់តែ​ប្រសើរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា គ្រូពេទ្យ​ជំនាញ​បាន​និយាយ​ថា មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​កុំឱ្យ​មាន​ក្លិន​ប្រដាប់​ភេទ​នោះ គឺ​ការ​ប្រើ​ទឹក​អនាម័យ ដើម្បី​សម្អាត​ជា​ទៀងទាត់ ។ ទឹក​អនាម័យ វ៉ា​ជី​ស៊ី​ល (Vagisil) គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បំបាត់​ក្លិន​ប្រដាប់​ភេទ ពិសេស​ចំពោះ​ស្ត្រី ។ ដោយសារ​តែ​ប្រ​សិ​ទ​ភាព​របស់​វា​នោះ វ៉ា​ជី​ស៊ី​ល ដែល​ជា​ផលិតផល​អា​មេ​រិ​ក ត្រូវ​បាន​ស្ត្រី​ទូ​ទាំង​ពិភពលោក​និយម​ប្រើ ដើម្បី​ការពារ​កុំឱ្យ​មាន​ក្លិន​ប្រដាប់​ភេទ ។ ព័ត៌មាន​លម្អិត​អំពី Vagisil សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕