ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សេចក្តីសុខ​និង​ការ​សប្បាយ​ខុស​គ្នា​ឬ​ក៏​ដូច​គ្នា ?

1 អាទិត្យ មុន

មានការ​ប្រៀបធៀប​ដូច្នេះ​គឺ នៅ​ពេល​នរណា​ម្នាក់​ស្រេកទឹក ត្រូវ​តែ​ផឹក​ដោយ​ខ្លួនឯង​ទើប​បំបាត់​ការ​ស្រេកឃ្លាន​បាន មិន​អាច​ឲ្យ​នរណា​ម្នាក់​ផឹក​ជំនួស​ដើម្បី​បំបាត់​ការ​ស្រេកឃ្លាន​បាន​ទេ យ៉ាងណា​សេចក្តីសុខ​ក៏​ដូច​គ្នា មិន​អាច​ឱ្យ​នរណា​ម្នាក់​បង្កើត ឬ​ផ្តល់​ឱ្យ​យើង​បាន​ទេ អ្វី​ដែល​អាច​ផ្តល់​បាន គឺ​ត្រឹមតែ​ការ​សប្បាយចិត្ត​ប៉ុណ្ណោះ ។…

មានការ​ប្រៀបធៀប​ដូច្នេះ​គឺ នៅ​ពេល​នរណា​ម្នាក់​ស្រេកទឹក ត្រូវ​តែ​ផឹក​ដោយ​ខ្លួនឯង​ទើប​បំបាត់​ការ​ស្រេកឃ្លាន​បាន មិន​អាច​ឲ្យ​នរណា​ម្នាក់​ផឹក​ជំនួស​ដើម្បី​បំបាត់​ការ​ស្រេកឃ្លាន​បាន​ទេ យ៉ាងណា​សេចក្តីសុខ​ក៏​ដូច​គ្នា មិន​អាច​ឱ្យ​នរណា​ម្នាក់​បង្កើត ឬ​ផ្តល់​ឱ្យ​យើង​បាន​ទេ អ្វី​ដែល​អាច​ផ្តល់​បាន គឺ​ត្រឹមតែ​ការ​សប្បាយចិត្ត​ប៉ុណ្ណោះ ។

Picture

ដូច​ពាក្យ​ដែល​មនុស្ស​តែង​និយាយ​រឿយ​ៗ​ថា ចង់បាន​សុខ​ពី​ប្តី ពី​ប្រពន្ធ ពី​អ្នក​នោះ ពី​អ្នក​នេះ គឺ​មិន​អាច​ជា​ដាច់ខាត ព្រោះ​សុខ​កើត​ក្នុង​ចិត្ត​មនុស្ស មាន​ហេតុតែ​មួយ​គត់ គឺ​បាន​ធ្វើ​សេចក្តី​ល្អ​ដោយ​ចេតនា មិន​រង់ចាំ​ការ​តបស្នង ប្រៀប​ដូច​ជា សង្គ្រោះ​សត្វ​ឱ្យ​រស់​ដោយ​មិន​រង់ចាំ​ការ​តបស្នង​ពី​សត្វ​នោះ​វិញ​ឡើយ ។ សុខ​ក្នុង​ចិត្ត​មិន​ដែល​ធ្ងន់​តែ​ខាង​រឿង​ល្អ ហើយ​ក៏​មិន​ធ្ងន់​តែ​ខាង​រឿង​អាក្រក់​ដែរ គឺ​នៅ​ជា​កណ្តាល​ដោយ​ឧបេក្ខា ។

Picture

ប៉ុន្តែ​ការ​សប្បាយ​វិញ​គឺ​ធ្ងន់​តែ​ខាង​រឿង​ល្អ ឬ​ការ​សប្បាយចិត្ត​ក៏​អាច​កើត​មាន​ឡើង​នៅ​ពេល​ធ្វើ​រឿង​អាក្រក់ ជា​ចេតនា​អាក្រក់​ដូច​ជា ចង់ឱ្យ​នរណា​មួយ​វិនាស ចង់ឱ្យ​នរណា​ម្នាក់​ជួប​រឿង​មិនល្អ ដល់​ពេល​ដូច​បំណង​មែន​ក៏​សប្បាយចិត្ត​ត្រេកអរ ។ តាម​ពិត​គឺ​សប្បាយ​មែន តែ​ចិត្តជា​ចិត្ត​អកុសល ជា​ចិត្ត​ព្យាបាទ ជា​ចិត្ត​បាត់បង់​នៅ​សន្តិភាព​ផ្លូវចិត្ត ឬ​បាត់បង់​មេត្តាចិត្ត ។

Picture

ការ​សប្បាយ​នោះ​បាត់​អស់​ទៅ កន្លង​ទៅ រហូត​ដល់​ពេល​ជួប​រឿង​មិនល្អ​ក៏​មិន​សប្បាយចិត្ត ក៏​មាន​សេចក្តី​ទុក្ខ​កើតឡើង ដែល​សម្បូរ​ទៅ​ដោយ សេចក្តី​សៅហ្មង​កើតឡើង​ក្នុង​ចិត្ត​កើត​វិបរិត​ផ្សេង​ៗ ។ នេះ​ហើយ​ដែល​ហៅ​ថា សេចក្តីសុខ ខុស​ពី​ការ​សប្បាយ​នោះ ៕ សាន សារិន