ប្រយុទ្ធនឹងកូវីដ កម្ពុជាចំណាយថវិកាប្រមាណ ២,៣០០ លានដុល្លារ ដែលអាចធ្វើស្ពានបាន ២០ ខ្សែ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ត្រូវគេដឹងថា មានចាប់ពីចុងឆ្នាំ ២០១៩ ។ កូវីដ…
រាជធានីភ្នំពេញ ៖ ការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ត្រូវគេដឹងថា មានចាប់ពីចុងឆ្នាំ ២០១៩ ។ កូវីដ…
រាជធានីភ្នំពេញ ៖ ការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ត្រូវគេដឹងថា មានចាប់ពីចុងឆ្នាំ ២០១៩ ។ កូវីដ ១៩ បានបំផ្លាញសេដ្ឋកិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។ សម្រាប់ការខាតបង់របស់រដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ការរាតត្បាតនៃជំងឺកូវីដ ១៩ ធ្វើឱ្យកម្ពុជា ខាតបង់ថវិកាស្មើនឹងការសាងសង់ស្ពានបាន ២០ ខ្សែ គឺសរុបជាថវិកា ប្រមាណ ២,៣០០ លានដុល្លារ ។
ក្នុងពិធីសម្ពោធស្ពាន ឆ្លងទន្លេមគង្គ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ដែលមានតម្លៃសាងសង់សង់ជិត ៥៧ លានដុល្លារអាមេរិកនោះ ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាបានប្រយុទ្ធជាមួយជំងឺកូវីដ ១៩ រយៈពេល ២០ខែមកហើយ ។ ហើយជាលទ្ធផលដោយសារយុទ្ធសាស្ត្រវ៉ាក់សាំងមកដល់ពេលនេះកម្ពុជាឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចឡើងវិញ ។
មកដល់ថ្ងៃទី ២៣ ខែវិចិ្ឆកានេះកម្ពុជា មានចំនួនអ្នកឆ្លងសរុបចំនួន ១១៩ ៩៤៣ នាក់ អ្នកស្លាប់ចំនួន ២ ៩០៩ នាក់ និងអ្នកជាសះស្បើយមានចំនួន ១១៦ ៣២០ នាក់ ។ មកដល់ពេលនេះ មាន ពលរដ្ឋជាង ១៤ លាននាក់បានចាក់វ៉ាក់សាំងចាប់ពីអាយុ ៥ ឆ្នាំឡើង ។
សម្តេចនាយករដ្ឋមន្ត្រីមិនបានលម្អិតពីការចំណាយនៅក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ លើអ្វីខ្លះនោះទេ តែគេដឹងថា ការព្យាបាលជំងឺកូវីដ ១៩ ការចាក់វ៉ាក់សាំង មិនយកប្រាក់ជាបន្ទុករបស់រដ្ឋ រដ្ឋបានចំណាយថវិកាលើការងារសង្គមឧត្ថម្ភពលរដ្ឋក្រីក្ររងគ្រោះពីកូវីដ ១៩ ឧបត្ថម្ភកម្មករនិយោជិតដែលរងផលប៉ះពាល់ពីកូវីដ ១៩ ជនរងគ្រោះស្លាប់បាត់ជីវិតជាដើម ។
ក្រៅពីការចំណាយរដ្ឋនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ពុំមានស្ថាប័នណាបញ្ជាក់ពីការខាតបង់សេដ្ឋកិច្ចពលរដ្ឋដោយសារកូវីដ ១៩ នៅឡើយទេ ។ គេបានដឹងថា កូវីដ ១៩ បានបង្កផលប៉ះពាល់លើការរកចំណូល និងអាជីវកម្មជាច្រើន ។ ពលរដ្ឋខ្លះបាត់ បង់ការងារ ខ្លះធ្លាក់ចុះនូវចំណូលប្រចាំថ្ងៃ ប្រចាំខែ អាជីវកម្មមិនតិចនោះទេដែលមិនអាចដំណើរតែម្តង ។
លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់អះអាងថា ការផ្ទុះឆ្លងរាលដាលកូវីដ ១៩ ពីព្រឹត្តិការណ៍ ២០ កុម្ភៈ បានបង្កផលប៉ះពាល់សេដ្ឋកិច្ចពលរដ្ឋច្រើនជាងសេដ្ឋកិច្ចរបស់រដ្ឋ ៕
ចែករំលែកព័តមាននេះ