ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺក្បាលសុដន់គួរគិតដល់អ្វីមុនគេ?

2 ឆ្នាំ មុន

តើអ្នកធ្លាប់មានអារម្មណ៍ឈឺក្បាលសុដន់ដែរឬទេ? នៅពេលដែលវាឈឺ គឺពិតជាពិបាកពាក់អាវទ្រនាប់មែនទែន។ នៅពេលដែលវាឈឺ តើអ្នកគិតថាមកពីមូលហេតុអ្វី? វាមិនមែនសុទ្ធតែមកពីជំងឺធ្ងន់ៗនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៥យ៉ាង ដែលធ្វើឱ្យក្បាលសុដន់អ្នកឈឺចាប់។ ១….

តើអ្នកធ្លាប់មានអារម្មណ៍ឈឺក្បាលសុដន់ដែរឬទេ? នៅពេលដែលវាឈឺ គឺពិតជាពិបាកពាក់អាវទ្រនាប់មែនទែន។ នៅពេលដែលវាឈឺ តើអ្នកគិតថាមកពីមូលហេតុអ្វី? វាមិនមែនសុទ្ធតែមកពីជំងឺធ្ងន់ៗនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៥យ៉ាង ដែលធ្វើឱ្យក្បាលសុដន់អ្នកឈឺចាប់។

១. ប្រតិកម្មអាលែហ្សី

ដោយសារក្បាលសុដន់មានភាពរសើបខ្លាំង ក្បាលសុដន់អាចមានប្រតិកម្មពីសារធាតុគីមីដូចជា សាប៊ូ ឡេ ក្រណាត់ ឬសាប៊ូបោកខោអាវ។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញថាក្បាលសុដន់របស់អ្នកឈឺ បន្ទាប់ពីផ្លាស់ប្តូរសាប៊ូរបស់អ្នក វាអាចគ្រាន់តែជាប្រតិកម្មអាលែហ្សី។

២. ការរលាកសុដន់

នេះគឺជាស្ថានភាពធ្ងន់ធ្ងរដែលត្រូវការការព្យាបាល។ វាជារឿងធម្មតាក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្តាយ ហើយនាំឱ្យក្បាលសុដន់ និងសុដន់ឈឺចាប់។ អ្នកក៏អាចជួបប្រទះភាពអស់កម្លាំង ញាក់ និងក្តៅខ្លួនផងដែរ។ នៅពេលដែលទឹកដោះនៅក្នុងសុដន់យូរពេក វានាំទៅដល់ការបង្ករោគ ដែលជាលទ្ធផលគឺបង្កជាការរលាកសុដន់។

៣. ការមករដូវ

អរម៉ូន​របស់​អ្នក​ អាច​ទៅ​ជា​មិន​ប្រក្រតី​អំឡុង​ពេល​មក​រដូវ​ដែល​នាំ​ឱ្យ​ក្បាលដោះ​ទន់ និង​ឈឺ។ ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អគឺថា ការឈឺចាប់បែបនេះមានរយៈពេលខ្លី  ហើយអ្នកមិនចាំបាច់ស្វែងរកថ្នាំនោះទេ។

៤. ការឆ្លងមេរោគផ្សិត

នេះភាគច្រើនកើតឡើងចំពោះស្ត្រី ដែលពាក់អាវទ្រនាប់សាច់ក្រណាត់មិនមានខ្យល់ចេញចូលល្អ។ ម្តាយដែលបំបៅកូនដោយទឹកដោះម្តាយក៏មានហានិភ័យនៃការកើតរោគផ្សិតពីទារកផងដែរ។ ជាសំណាងល្អ ការឆ្លងមេរោគត្រូវបានព្យាបាលយ៉ាងងាយស្រួលដោយថ្នាំសម្លាប់ផ្សិត។

៥. ការមានផ្ទៃពោះ

មុនពេលដែលអ្នកមានអាការៈចាញ់កូន ក្បាលសុដន់របស់អ្នកអាចជាសញ្ញាដំបូងដែលអ្នកមានផ្ទៃពោះ។ ដូច្នេះ ប្រសិនបើអ្នកមិនប្រើវិធីពន្យារកំណើត ឬមិនបានធ្វើលំហាត់ប្រាណនាពេលថ្មីៗនេះទេ អ្នកអាចពិចារណាការធ្វើតេស្តមានផ្ទៃពោះជារឿងដំបូង នៅពេលដែលក្បាលសុដន់អ្នកឈឺចាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ