ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវរងាមកដល់ មកស្គាល់វិធីការពារបបូរមាត់អ្នកកុំឱ្យស្ងួត!

4 ឆ្នាំ មុន

បបូរមាត់ងាយនឹងស្ងួតណាស់ ដោយសារវាមិនមានក្រពេញខ្លាញ់ ដូចផ្នែកផ្សេងទៀតនៃរាងកាយរបស់យើង។ បញ្ហាបបូរមាត់ស្ងួតនេះ អាចបង្កទៅជាការប្រេះបបូរមាត់ និង អាចឈានដល់ការហូរឈាមថែមទៀតផង។ ម្យ៉ាងវិញទៀត រដូវភ្លៀងក៏នឹងផុតទៅ ហើយរដូវរងាក៏ចូលមកដល់…

បបូរមាត់ងាយនឹងស្ងួតណាស់ ដោយសារវាមិនមានក្រពេញខ្លាញ់ ដូចផ្នែកផ្សេងទៀតនៃរាងកាយរបស់យើង។ បញ្ហាបបូរមាត់ស្ងួតនេះ អាចបង្កទៅជាការប្រេះបបូរមាត់ និង អាចឈានដល់ការហូរឈាមថែមទៀតផង។ ម្យ៉ាងវិញទៀត រដូវភ្លៀងក៏នឹងផុតទៅ ហើយរដូវរងាក៏ចូលមកដល់ ដែលអ្នកកាន់តែត្រូវដឹងពីវិធីសាស្រ្តក្នុងការទប់ស្កាត់ការស្ងួតបបូរមាត់នេះ មួយកម្រិតថែមទៀត។

១. ប្រើក្រែមលាបមាត់ឱ្យរលោង

 ក្រែមលាបមាត់ប្រភេទធ្វើឱ្យរលោង ហើយមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាក្រហាយ ឬរមាស់  គឺជាអ្វីដែលអ្នកត្រូវការដើម្បីឱ្យមាត់របស់អ្នកមិនស្ងួត និង មិនប្រេះ។ តែប្រសិនបើក្រែមនោះ​ ធ្វើឱ្យអ្នកមានអារម្មណ៍ថាក្រហាយ ចូរឈប់ប្រើវាភ្លាម ហើយរកក្រែមណាដែលត្រូវនឹងបបូរមាត់អ្នក។

២. ផឹកទឹកឱ្យបានច្រើន

ពេលខ្លះបបូរមាត់របស់អ្នកស្ងួត ដោយសារតែអ្នកស្រេកទឹក។ រក្សាជាតិទឹកជានិច្ច ដើម្បីការពារបបូរមាត់ប្រេះ។ ផឹកទឹកឱ្យបានយ៉ាងតិច២លីត្រក្នុងមួយថ្ងៃ ដើម្បីឱ្យរាងកាយអ្នកមានជាតិទឹកគ្រប់គ្រាន់ និង អាចផ្គត់ផ្គង់ជាតិទឹកមកបបូរមាត់សើមល្អ។

៣. បញ្ឈប់ការខាំ និងលិតបបូរមាត់

ការលិទ្ធបបូរមាត់របស់អ្នក គឺជារឿងងាយស្រួលបំផុតក្នុងការធ្វើ នៅពេលដែលអ្នកមានអារម្មណ៍ថាបបូរមាត់របស់អ្នកស្ងួត ប៉ុន្តែវាធ្វើឱ្យបបូរមាត់របស់អ្នកស្ងួតជាងមុន ព្រោះវាហួតបានលឿន។ មានតែការលាបក្រែមរលោងឱ្យបានច្រើនដងក្នុងមួយថ្ងៃទេ ដែលអាចឱ្យបបូរមាត់អ្នករលោងបាន ជៀសវាងការប្រើទឹកមាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com