ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​យ៉ាងតិច​33​នាក់​ក្នុង​ការ​បំផ្ទុះ​រថយន្ត​2​នៅ​អីុ​រ៉ា​ក់

7 ឆ្នាំ មុន

ការ​វាយប្រហារ​ភេរវកម្ម​តាម​រយៈ​ការ​បំផ្ទុះ​រថយន្ត​២​គ្រឿង​កាលពី​ថ្ងៃ​ទី​១ ឧសភា នៅ​អីុរ៉ា​ក់​សម្លា.ប់​មនុស្ស​យ៉ាងតិច​៣៣​នាក់ ។

ការ​វាយប្រហារ​ទាំង​២​នេះ​កើត​មាននៅ​ទីក្រុង​សា​ម៉ា​វ៉ា ជាទី​ក្រុង​មួយ

ការ​វាយប្រហារ​ភេរវកម្ម​តាម​រយៈ​ការ​បំផ្ទុះ​រថយន្ត​២​គ្រឿង​កាលពី​ថ្ងៃ​ទី​១ ឧសភា នៅ​អីុរ៉ា​ក់​សម្លាប់​មនុស្ស​យ៉ាងតិច​៣៣​នាក់ ។

ការ​វាយប្រហារ​ទាំង​២​នេះ​កើត​មាននៅ​ទីក្រុង​សា​ម៉ា​វ៉ា ជាទី​ក្រុង​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស ។ ការ​ផ្ទុះ​លើក​ទី​មួយ​កើត​មាន​ជិត​អគារ​រដ្ឋ​មួយ ហើយ​ការ​ផ្ទុះ​លើក​ទី​២ ស្ទើរ​ដំណាលគ្នា​កើត​មាន​ត្រង់​កន្លែង​មួយ​ចម្ងាយ​ត្រឹមតែ​៦០​ម៉ែត្រ​ពី​ចំណតរថយន្ត​បឺស​មួយ ស្ថិត​នៅ​កណ្តាល​ក្រុង ។ គេ​ក៏៏​រាយការណ៍​ផង​ដែរ​ពី​មនុស្ស​ប្រមាណ​ជា​៥០​នាក់​ទៀត​រង​របួស ក្នុង​នោះ​ក៏​មាន​កុមារ​ច្រើន​នាក់​ផង​ដែរ ។

ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​ទាំង​២​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ខេត្ត MOUTHANNA ភាគ​ខាងត្បូង​ប្រទេស​ដែល​មាន​ទីក្រុង​សា​ម៉ា​វ៉ា ជា​តំបន់​មួយ​មាន​ពួក​ស៊ី​អុ​ី​ត​ភាគច្រើន ហើយ​តែង​គេច​ផុត​ពី​ការ​វាយប្រហារ​ភេរវកម្ម​នានា ៕