ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​ឆ្នាំ​អី? ចូរ​មើល​តម្រា​ចារ​ពី​ចរិត​និស្ស័យ​ពិត​នៃ​ឆ្នាំ​១២ឥឡូវនេះ

2 ឆ្នាំ មុន

បើ​និយាយ​ពី​ចរិត​និស្ស័យ​របស់​មនុស្ស​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មានចិត្ត​ស្រាល ឆេវឆាវ​ឆាប់​ខឹង ខ្លះ​មានចិត្ត​ធ្ងន់​អត់​ធន់​​បាន​ល្អ​មិន​ងាយ​ខឹង​ក្រោធ​ដោយ​គ្មាន​ហេតុផល ឯ​អ្នកខ្លះ​ទៀត​ក៏​ជោគជ័យ​ក្នុង​ជីវិត និង​ខ្លះ​ទៀត​ផ្តេក​ដែល​ផ្តួល​ទៅ​តាម​ព្រេ​ងវាសនា​ខ្វះ​ការ​តស៊ូ​នាំ​ឱ្យ​ជីវិត​មិន​ភ្លឺស្វាង ។ ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​ចរិត​និស្ស័យ​នៃ​អ្នក​ឆ្នាំ​ទាំង​១២ តើ​អ្នក​កើត​ឆ្នាំ​អី​ដែរ ?…

បើ​និយាយ​ពី​ចរិត​និស្ស័យ​របស់​មនុស្ស​មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មានចិត្ត​ស្រាល ឆេវឆាវ​ឆាប់​ខឹង ខ្លះ​មានចិត្ត​ធ្ងន់​អត់​ធន់​​បាន​ល្អ​មិន​ងាយ​ខឹង​ក្រោធ​ដោយ​គ្មាន​ហេតុផល ឯ​អ្នកខ្លះ​ទៀត​ក៏​ជោគជ័យ​ក្នុង​ជីវិត និង​ខ្លះ​ទៀត​ផ្តេក​ដែល​ផ្តួល​ទៅ​តាម​ព្រេ​ងវាសនា​ខ្វះ​ការ​តស៊ូ​នាំ​ឱ្យ​ជីវិត​មិន​ភ្លឺស្វាង ។ ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​ចរិត​និស្ស័យ​នៃ​អ្នក​ឆ្នាំ​ទាំង​១២ តើ​អ្នក​កើត​ឆ្នាំ​អី​ដែរ ?

ឆ្នាំជូត ជា​មនុស្ស​ដែល​មាន​អំនួត​ឱ្យ​តម្លៃ​ខ្លួនឯង​ខ្ពស់ ស្រឡាញ់​ការងារ និង​ស្មោះត្រង់ ហ៊ាន​ធ្វើ​រឿង​ដែល​ខុស​ពី​គេ​និយម ។ មាន​អ្នក​ចង់​រាប់អាន​ច្រើន ធ្វើ​អ្វី​ៗ​មិន​ខ្លាច​ភាព​បរាជ័យ តែ​មាន​ចរិត​ឆាប់​ក្រេវក្រោធ​តែ​ឆាប់​បាត់​ទៅ​វិញ ។ អ្នកជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្វែងរក​អ្វី​ដែល​ថ្មី​ៗ ការ​ផ្សងព្រេង ឆាប់​យល់​សាច់​ការ ថែម​ទាំង​មាន​ភាព​ទន់ភ្លន់​ទៀត​ផង​ព្រោះ​អ្នក​ចូល​ចិត្ត​ក្មេង ។ អ្នក​ស្រឡាញ់​វិស័យ​សិល្បៈ វិស័យ​កីឡា ធ្វើការ​សម្រេចចិត្ត​លឿន ស្រឡាញ់​សេរីភាព ប៉ុន្តែ​អ្នក​រស់នៅ​យ៉ាង​មាន​សណ្តាប់ធ្នាប់ ។

ឆ្នាំឆ្លូវ ជា​មនុស្ស​ពូកែ​អត់ធ្មត់ មិន​ងាយ​រង្គោះរង្គើ ពូកែ​អៀន និង​បង្កប់​ភាព​កក់ក្តៅ ។ អ្នកមាន​ភាព​ទន់ភ្លន់ ពូកែ​ឌឺ ប៉ុន្តែ​នៅ​ប្រកាន់​គំនិត​ចាស់​គំរឹល​មិន​ងាយ​ផ្លាស់​ប្តូរ​ទេ ។ អ្នក​មិន​ងាយ​ស្រឡាញ់​នរណា​ផ្តេសផ្តាស​ឡើយ ព្រោះ​ជា​ប្រភេទ​មនុស្ស​ស្រឡាញ់​ហើយ​មិន​ងាយ​ភ្លេច ។ អ្នកមាន​ភាព​កតញ្ញូ​ចំពោះ​អ្នក​មានគុណ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ស្មោះត្រង់ និង​គួរ​ឱ្យ​គោរព ។ រើស​គូស្នេហ៍​ដោយ​ផ្តោត​លើ​ភាព​ស្រស់​ស្អាត​ពី​ខាងក្នុង មិន​ផ្តល់​តម្លៃ​លើ​មុខ មាត់​ជា​ធំ​ទេ​។ ជា​មនុស្ស​ស្រឡាញ់​ក្រុម​គ្រួសារ ស្រឡាញ់​ផ្ទះសម្បែង ស្រឡាញ់​អ្វី​ដែល​ខ្លួន​មាន ។

ឆ្នាំខាល ជា​មនុស្ស​អាច​បត់បែន​ខ្លួន​បាន​គ្រប់​កាលៈទេសៈ ពូកែ​និយាយ​លើកទឹកចិត្ត ។ ជា​មនុស្ស​ចិត្តល្អ ឱ្យ​អស់ពី​ខ្លួន ថ្ងៃនេះ​អាច​ឧស្សាហ៍ ថ្ងៃស្អែក​អាច​នឹង​ខ្ជិល ។ ចូល​ចិត្ត​ដើរ​ផ្សារ ជា​ពិសេស​នៅ​ពេល​ទំនិញ​បញ្ចុះតម្លៃ មាន​មិត្តភក្តិ ញាតិ​មិត្ត​ច្រើន ប៉ុន្តែ​ពឹងពាក់​ខ្លួនឯង​ជា​ចម្បង ។ មិន​ចូល​ចិត្តការ​ជាប់ជំពាក់​នឹង​អ្វី​ឡើយ ពូកែ​លាក់​អារម្មណ៍ ចេះ​សន្សំ​សំចៃ​លុយកាក់ និង​ពូកែ​ដោះស្រាយ​បញ្ហា ។ អ្នក​ចូល​ចិត្ត​ភាព​សប្បាយ​រីករាយ ហ៊ឺហា និង​មិន​ចូល​ចិត្ត​ការងារ​ដែល​ត្រូវការ​ភាព​ល្អិតល្អន់​ឡើយ ។

ឆ្នាំថោះ ជា​ឆ្នាំ​ដែល​ពូកែ​សង្កេត មាត់​និង​ចិត្ត​ត្រូវ​គ្នា ពេល​ខ្លះ​តាមតែ​អារម្មណ៍​ខ្លួនឯង​ច្រើន​ជាង និង​អាច​មើលចិត្ត​មនុស្ស​ធ្លុះ​ទៀត​ផង ។ ចំពោះ​អ្នក​មិត្តភក្តិ​ស្ថិត​ក្នុង​លំដាប់​ទី​១​ជា​និច្ច ឆាប់​ខឹង តែ​ក៏​ឆាប់​បាត់​ទៅ​វិញ និង​មិនសូវ​មានរឿង​លាក់បាំង​ទេ ។ ពេល​ខ្លះ​អ្នក​ឆាប់​ជឿ​គេ​ពេក ប៉ុន្តែ​អ្នក​ក៏​ពូកែ​លួងលោម​ដូច​គ្នា ។ ចំពោះ​រឿង​ស្នេហា ស្រឡាញ់​ទាំងអស់​តែ​ស្មោះ​តែ​មួយ ពេល​ខ្លះ​ក៏​ចង់​ក្បត់ចិត្ត​មនុស្ស​ខ្លួន​ស្រឡាញ់​ម្តងម្កាល​ដែរ ។

ឆ្នាំរោង ជា​មនុ​ស្សមានភាព​ស្អាតស្អំ ភាពល្អ​ឥត​ខ្ចោះ មនុស្ស​ជុំវិញ​ខ្លួន​តែងតែ​ខ្លាចចិត្ត​អ្នក ។ មានកេរ្តិ៍ឈ្មោះ សម្បូរ​មន្ត​ស្នេហ៍ តែងតែមាន​ភាព​លេចធ្លោ​ជា​និច្ច មាន​ភាព​ក្លាហាន ថែម​ទាំង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ទៀត​ផង ។ ជា​មនុស្ស​ចិត្ត​ទូលាយ ងាយ​រាប់អាន​គេឯង ប៉ុន្តែ​ពិបាក​រក​មនុស្ស​ត្រូវចិត្ត ។ ពេល​ខ្លះ​អ្នក​ក៏​ជា​មនុស្ស​ផ្តាច់​ការ ចូល​ចិត្ត​គ្រប់គ្រង​អ្នក​ដទៃ គ្រប់ការ​កំណត់​គោលដៅ​របស់​អ្នក​តែងតែ​សម្រេច​បានជា​និច្ច ។

ឆ្នាំម្សាញ់ ពូកែ​ដោះស្រាយ​បញ្ហា រហ័សរហួន មានគំនិត​ច្នៃប្រឌិត សម្បូរ​មន្ត​ស្នេហ៍​គួរ​ឱ្យ​ចង់​គយគន់ ។ ជា​អ្នក​ដើរ​លេង ឆ្លាត​វៃ អារម្មណ៍ល្អ ញញឹម​ស្រស់បស់ ចេះ​បត់បែន​ខ្លួន​បាន​យ៉ាង​ល្អ ។ អ្នកមាន​ភាព​កក់ក្តៅ អាច​ធ្វើ​មេក្រុម​ផ្នែក​កម្សាន្ត​បាន ជឿជាក់​លើ​ខ្លួនឯង​ណាស់ ។ ពេល​ខ្លះ​មើលទៅ​ដូច​មនុស្ស​ទាត់​ខ្យល់ ប៉ុន្តែ​មាន​គោលដៅ​ជីវិត​ច្បាស់លាស់ ។

ឆ្នាំមមី ជា​មនុស្ស​កក់ក្តៅ ស្មោះស្ម័គ្រ មាន​ភាព​សាមញ្ញ សម្បូរ​មន្ត​ស្នេហ៍ និង​មិន​ចេះ​មាន​កលល្បិច​ច្រើន ។ មាន​ដុ​ង​ជា​អ្នកសិល្បៈ​ច្រើន​ជាង​អ្នក​រកស៊ី អារម្មណ៍ល្អ ចូល​ចិត្ត​ជប់លៀង​ជួបជុំ​រីករាយ ពូកែ​រក​លុយ និង​មិន​ប្រកាន់​ច្រើន ។ ពេល​ខ្លះ​ទន់ជ្រាយ ប៉ុន្តែ​មិន​ចូល​ចិត្ត​ឱ្យ​ខ្លួនឯង​កើតទុក្ខ ពូកែ​យល់ចិត្ត​អ្នក​ដទៃ និង​ទឹកចិត្ត​ក្លាហាន ។ អ្នកជា​ដៃគូ​ស្នេហា​ដែល​ពូកែ​យកចិត្តទុកដាក់ តែ​មិនសូវ​ចេះ​ផ្អែមល្ហែម​ទេ និង​មានការ​លះបង់​ខ្ពស់​ដើម្បី​ក្រុម​គ្រួសារ ។

ឆ្នាំមមែ អ្នក​ពូកែ​បង្កើត​កម្លាំងចិត្ត សម្រាប់​ខ្លួនឯង សុភាព​រាបសា ទន់ភ្លន់ ស្មោះត្រង់ និង​បរិសុទ្ធ ។ ចេះ​ប្រើប្រាស់​មន្ត​ស្នេហ៍​របស់​ខ្លួន​យ៉ាង​ប៉ិន​ប្រសប់ ចិត្តទន់ និង​ពូកែ​អៀន ។ ការ​សម្រេចចិត្ត​គឺជា​រឿង​ពិបាក​បំផុត​សម្រាប់​អ្នក​, រអ៊ូ​ច្រើន យឺតយ៉ាវ ប៉ុន្តែ​សុខចិត្ត​លះបង់​ដើម្បី​អ្នក​ដទៃ​ជា​និច្ច ។ អ្នក​មិន​ចូល​ចិត្តការ​ប្រកួតប្រជែង មាន​ភាព​ផ្អែមល្ហែម ប៉ុន្តែ​ចិត្តដាច់​ណាស់ ។

ឆ្នាំវក ជា​មនុ​ស្សមានភាព​ទាក់ទាញ ជឿជាក់​លើ​ការ​ពិត​ច្រើន​ជាង​ការ​ស្រមើស្រមៃ មានការ​ចង​ចាំ​ខ្ពស់ ចិត្ត​ដា​.​ច់ ប៉ុន្តែ​មាន​ភាព​កំប្លុកកំប្លែង​បន្តិច ។ ពូកែ​សង្កេត មាន​ភាព​ប្រុង​ប្រយ័ត្ន មាន​ភាព​អត់ធ្មត់ ទន់ភ្លន់ ប៉ុន្តែ​ឆាប់​ទោសៈ មិន​ចូល​ចិត្តការ​ជីក​កកាយ ហើយ​ក៏​មិន​បង្កប់​កលល្បិច​ដែរ ។ ពេល​ស្រឡាញ់​អ្វី​ហើយ អ្នក​តែង​បង្ហាញ​ភាព​ជា​ម្ចាស់ មាន​ភាព​ច្បាស់លាស់ រួម​ទាំង​ពេញចិត្ត​នឹង​ជួយ​យកអាសា​អ្នក​ដទៃ ។

ឆ្នាំរកា មាន​ភាព​ក្លាហាន គោរព​ពេលវេលា និយាយ​ត្រង់​គិត​យ៉ាងណា​និយាយ​យ៉ាងនោះ មិន​ខ្វល់​ពី​នរណា​ទេ​ស្វែង​រកតែ​របស់​ល្អ​បំផុត​ប៉ុណ្ណោះ ។ ចូល​ចិត្ត​ឃើញ​ខ្លួន​មាន ភាព​លេចធ្លោ​នៅ​ក្នុង​សង្គម អាច​គ្រប់គ្រង​អ្នក​ដទៃ​បាន មិន​ចេះ​លម្អៀង និង​ស្រឡាញ់​សេរីភាព ។ អ្នកមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ជា​មនុស្ស​រឹងរូស តែ​តែង​សម្លឹង​អ្នក​ដទៃ​ក្នុង​ផ្លូវ​ល្អ ។ ស្រឡាញ់​មិត្តភក្តិ ប៉ុន្តែ​សាវា​បន្តិច​ក្នុង​រឿង​ស្នេហា​ព្រោះ​ងាយ​បាក់ចិត្ត​ស្រឡាញ់ ។

ឆ្នាំច តម្រា​ចារ​ថា អ្នកជា​មនុ​ស្សមានភាព​ឆ្លាត​វៃ រហ័សរហួន ពូកែ​ចរចា ចិត្តល្អ និង​សម្បូរ​មន្ត​ស្នេហ៍ មាន​មិត្តភក្តិ​ច្រើន កម្មវិធី​ជប់លៀង​មិន​ដែល​បាត់​មុខ​អ្នក​ម្តងណា​ឡើយ ប៉ុន្តែ​អ្នក​ចូល​ចិត្ត​ជីវិត​ដែល​ស្ងប់ស្ងាត់ គិត​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន ។ ជា​មនុស្ស​ស្ងាត់ស្ងៀម មានគុណ​ធម៌​ខ្ពស់ ទន់ភ្លន់ ប៉ុន្តែ​ក៏​មាន​អារម្មណ៍​ប្រែប្រួល​លឿន​ដែរ ។ អ្នក​ចូល​ចិត្ត​ភាព​ទាន់សម័យ ប៉ុន្តែ​មិនសូវ​ជក់ចិត្ត​នឹង​អ្វី​ៗ​ណាស់ណា​ទេ ពូកែ​ឌឺ ភាគច្រើន​តែងតែ​បដិសេធ​នឹង​មាន​ភាព​ប្រថុយប្រថាន ។ ជា​មនុស្ស​ដែល​ស្រឡាញ់​សម្រស់ ចូល​ចិត្ត​កន្លែង​ស្អាត​ៗ មាន​អនាម័យ ស្រឡាញ់​ណាស់ តែ​ក៏​ស្អ​.​ប់​ណាស់​ដែរ ជា​ពិសេស​ស្អប់​ភាព​កា​.​ច​សាហា​.​វ ។ ជា​មនុស្ស​ស្មោះត្រង់ មិន​ចូល​ចិត្ត​ទៅ​កេ​.​ង​ប្រវ័ញ្ច​អ្នក​ណា​ទេ ។

ឆ្នាំកុរ មិន​មានរឿង​សម្ងាត់​លាក់បាំង តែងតែ​បង្កើត​ភាព​រីករាយ​ឱ្យ​មនុស្ស​ជុំវិញ​ខ្លួន​បាន​សើច​សប្បាយ ។ ជា​មនុស្សនិយម​ភាព​ឡូយឆាយ ភាព​លេចធ្លោ ស្រស់បស់ និង​ពូកែ​ទុកដាក់​លុយកាក់ ។ មិនសូវ​ចូល​ចិត្ត​ធ្វើ​ឱ្យ​ខ្លួនឯង​រវល់​ព្រោះ​ជា​មនុស្ស​ឆាប់​ហត់ ឆាប់​ធុញ និង​មិនសូវ​មាន​ភាព​អត់ធ្មត់ ។ ពេល​មិន​ពេញចិត្ត​នរណា អ្នក​លាក់​គេ​មិន​បាន​នោះ​ទេ​ព្រោះ​បញ្ចេញ​មក​តាម​ទឹកមុខ​អស់​ៗ ។ អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ ដើរ​លេង ការ​ផ្សងព្រេង តែងតែ​ស្វែងរក​ភាព រីករាយ​ដាក់​ក្នុង​ជីវិត​ជា​និច្ច ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ