ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​បំ​បុ.ក​មនុស្ស​ក្នុង​ក្បួន​ហែ​បុណ្យ​ណូអែល​មួយ ​ស្លា.ប់​និង​របួស​ច្រើន​នាក់

2 ឆ្នាំ មុន

ប៉ូ៉លិ​ស​រាយការណ៍​ថា រថយន្ត​ធុន ​SUV ១​គ្រឿង កាលពី​ថ្ងៃ​ទី​២១ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ​បាន​បើក​បំ​បុ.ក​មនុស្ស​ដែល​ចូលរួម​ក្នុង​ការ​ហែ​ក្បួន​ណូអែល​មួយ នៅ​ទីក្រុង

សហរដ្ឋអាមេរិក ៖ ប៉ូ៉លិ​ស​រាយការណ៍​ថា រថយន្ត​ធុន ​SUV ១​គ្រឿង កាលពី​ថ្ងៃ​ទី​២១ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ​បាន​បើក​បំ​បុ.ក​មនុស្ស​ដែល​ចូលរួម​ក្នុង​ការ​ហែ​ក្បួន​ណូអែល​មួយ នៅ​ទីក្រុង ​WAUKESHA​ រដ្ឋ​វី​ស្កុន​ស៊ី​ន​សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៥​នាក់ ហើយ​មនុស្ស​យ៉ាងតិច​៤០​នាក់​រង​របួស​។

ប្រមុខ​ប៉ូលិស​ក្រុង​នោះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយគូ​សបញ្ជាក់​ថា មាន​អ្នក​ស្លា.ប់​ច្រើន​នាក់ ​តែ​មិន​បាន​​បញ្ជាក់​ពី​ចំនួន​ឡើយ​។ ចំណែក​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​​បាន​និយាយ​ថា មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ត្រូវ​ស្លា.ប់​ និង​ប្រមាណ​៤០​នាក់​រង​របួស​។

អាជ្ញាធរ​កំពុង​បន្ត​ប្រមូល​ព័ត៌មាន​ពី​ឧប្បត្តិ​ហេតុនេះ​ដែល​កើត​មាន កាលពី​ថ្ងៃ​ទី​២១ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​ទីក្រុង ​WAUKESHA ​រដ្ឋ​វី​ស្កុន​ស៊ី​ន ដែល​នៅ​ទីនោះ​ក្បួន​ដង្ហែ​ណូអែល​តែង​រៀបចំ​ធ្វើ​រាល់​ឆ្នាំ​។

មេ​ប៉ូលិស​ក្រុង​បន្ត​ថា ក្បួន​ដង្ហែ​ណូអែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ស្រាប់តែ​រថយន្ត​ធុន ​SUV ពណ៌​ក្រហម​ ១​គ្រឿង បាន​បុក​ផ្ដួល​របាំង​នានា បើក​សំដៅ​ទៅ​កាន់​វិ​ថី MAIN STREET​។ រថយន្ត​នោះ​បាន​បុ.ក​រះ​មនុស្ស ក្នុង​នោះ​មួយ​ចំនួន​ជា​កុមារ ហើយ​មាន​អ្នក​របួស​​ជា​ច្រើន​​នាក់ ដោយសារ​ឧប្បត្តិ​ហេតុនេះ​។ ប៉ូលិស​ក្រុង​ WAUKESHA ​បាន​រក​ឃើញ​រថយន្ត​សង្ស័យ​។ ការ​ស៊ើ​ប​អង្កេត​១​កំពុង​តែ​ធ្វើ ហើយ​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​មនុស្ស​ម្នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​នេះ​។

ប៉ូលិស​បាន​បាញ់​លើ​រថយន្ត​នេះ​ប៉ុនប៉ង​ឲ្យ​ឈប់​។ បណ្ដា​សាលារៀន​មិន​ត្រូវ​បើកទ្វារ​ឡើយ​នា​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ហើយ​ផ្លូវ​មួយ​ចំនួន​ត្រូវ​​បិទ​ក្នុងអំឡុងពេល​នៃ​ការ​ស៊ើប​អង្កេត​។ សាក្សី​​ក៏​បាន​និយាយ​ថា ​បានឃើញ​រថយន្ត​នោះ ​បើក​សំដៅ​ក្បួន​ដង្ហែ​តាម​ពីក្រោយ​ក្រុម​​តន្ត្រី​របស់​សាលា​ដែល​ចូលរួម​ហែ​ក្បួន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន ត្រូវ​បាន​គេ​ជូន​ព័ត៌​មាន​ពី​ឧប្បត្តិហេតុ​នោះ ហើយ​សេត​វិមាន​បញ្ជាក់​ពី​សភាពការណ៍​នៅ​ទីក្រុង ​WAUKESHA​។ ចំណែក​អភិបាល​រដ្ឋ​វី​ស្កុន​ស៊ី​ន ​គូសបញ្ជាក់​ថា រូប​លោក​ និង​ភរិយា​បាន​សម្ដែង​ការ​ក្ដុក​ក្ដួល​​ចំពោះ​បណ្ដា​កុមារ​ ​និង​មនុស្ស​ទាំងឡាយ​ដែល​រង​គ្រោះ ព្រមទាំង​ចំពោះ​បណ្ដា​គ្រួសារ នៃ​សហគមន៍​នេះ​ដែល​រង​ការ​ប៉ះពាល់ ដោយ​ឧប្បត្តិហេតុ​ដែល​​គ្មាន​ន័យ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ