ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​អង្គារ​ពេលា​ល្អ​ឆ្នាំ​ទាំង​៤​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក

2 ឆ្នាំ មុន

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​ត្រូវ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​អ្នក​នឹង​ទទួល​បាន​លាភ​ធំ​សំណាងល្អ​ហូរ​លុយ​មាសប្រាក់​ចូល​ផ្ទះ​យ៉ាង​សន្ធឹកសន្ធាប់ ដូច្នេះ​ដើម្បី​កុំឱ្យ​ឱកាស​ពិសេស​នេះ​កន្លង​ហួស​ទៅ​ដោយ​ទទេ​នោះ លោក​អ្នក​ត្រូវ​ចេះ​ក្ដោប​ក្ដាប់ និង​ថែរក្សា​ឱកាស​ឱ្យ​បាន​ល្អ ដោយ​ការ​សាង​អំពើ​សុចរិតជា​និច្ច លេខហេង៤៤៤ ពណ៌នាំសំណាងខៀវ បៃតង និងមាស…

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​ត្រូវ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​អ្នក​នឹង​ទទួល​បាន​លាភ​ធំ​សំណាងល្អ​ហូរ​លុយ​មាសប្រាក់​ចូល​ផ្ទះ​យ៉ាង​សន្ធឹកសន្ធាប់ ដូច្នេះ​ដើម្បី​កុំឱ្យ​ឱកាស​ពិសេស​នេះ​កន្លង​ហួស​ទៅ​ដោយ​ទទេ​នោះ លោក​អ្នក​ត្រូវ​ចេះ​ក្ដោប​ក្ដាប់ និង​ថែរក្សា​ឱកាស​ឱ្យ​បាន​ល្អ ដោយ​ការ​សាង​អំពើ​សុចរិតជា​និច្ច លេខហេង៤៤៤ ពណ៌នាំសំណាងខៀវ បៃតង និងមាស ។

១. ឆ្នាំច កំពូល​ហោរ​ចិន​សែ​បាន​ប្រាប់​ថា​មហា​ឆ្នាំច ត្រូវ​គោះ​ទ្វារ​ដោយ​ទេវតា​ទ្រព្យសម្បត្តិ​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ។ គ្រាន់តែ​លោក​បោះ​ជើង​ចេញ​តាម​ទ្វារ​ភ្លាម​ក៏​មានសំណាង​ធ្លាក់​ពីលើ​មេឃ​មក​បុក​ចំ​អ្នក​ដែរ លោក​អ្នក​ទទួល​បាន​សំណាង​ច្រើន លាភ​ធំ​ជុំ​មាសប្រាក់​ហូរ​ចាក់​មក ។ លើស​ពី​នេះ អ្នក​ក៏​ទទួល​បានការ​ជួយ និង​គាំទ្រ​ពី​អ្នកមាន​មុខមាត់ ដែល​នៅ​ក្បែរ​អ្នក មិន​ថា​អ្នក​ជួប​ប្រទះ​ឧបសគ្គ​អ្វី​ក៏​ដោយ អ្នក​អាច​ដោះស្រាយ​វា​បាន​យ៉ាង​ងាយស្រួល ។ មនុស្ស​កើត​ឆ្នាំច​ត្រូវ​បាន​គោរព​ដោយ​ថ្នាក់លើ​របស់​ពួក​គេ ហើយ​មានឱកាស​មាស​គ្មាន​ទី​បញ្ចប់​សម្រាប់​ភាព​រីក​ចម្រើន ។

២. ឆ្នាំមមី អ្នក​កើត​ក្នុង​ឆ្នាំមមី​រមែង​មាន​លាភ​សំណាង​ធំ​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ ពួក​គេ​នឹង​ប្រមូល​យក​លាភ​សំណាង​ទាំងអស់​ក្នុង​លោក ។ ហិរញ្ញវត្ថុ​រីក​ចម្រើន ជោគវាសនា​អ្នក​ផ្លាស់​ប្ដូរ​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ​ពេល​នេះ រាល់ពេល​ចេញ​ដើរ​តាម​ផ្លូវ មាន​រ៉ែ​មាស​តាម​ពីក្រោយ មិន​ថា​ចំណាយ​អស់​ប៉ុន្មាន​ទេ ។ បន្តិច​ម្ដង​ៗ អ្នក​អាច​សម្រាក​បាន​យ៉ាង​ប្រាកដ​ក្នុង​ពេល​នេះ ដោយ​មិន​ចាំបាច់​ខ្វល់ខ្វាយ​អំពី​ការ​លំបាក​ណាមួយ ឬ​មនុស្ស​អាក្រក់​ធ្វើបាប​អ្នក​ឡើយ​។

៣. ឆ្នាំថោះ មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំថោះ ពួក​គេ​កើតមក​ជាមួយនឹង​ភាព​ឆ្លាត​វាងវៃ ជាង​នេះ​ទៅ​ទៀត​អ្នកមាន​និស្ស័យ​ភាពល្អ​ឥត​ខ្ចោះ អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​គោលដៅ​របស់​អ្នក ។ ប្រសិនបើ​អ្នកមាន​គោលដៅ​ច្បាស់លាស់ អ្នក​ប្រាកដជា​ត្រូវ​សម្រេ​ចប្រយោជន៍​យ៉ាង​ធំធេង ។ ម្យ៉ាងវិញទៀត មនុស្ស​ឆ្នាំ​នេះ មានការ​ខិតខំ​ប្រឹងប្រែង តស៊ូ​ព្យាយាម​គ្មាន​ដែន​កំណត់ ត្រូវ​តែ​ទទួលស្គាល់​ទេព​កោសល្យ​របស់​ពួក​គេ ។ ថ្នាក់លើ​របស់​អ្នកមាន​ទស្សនៈ​ខុស​ពី​អ្នក លែង​បង្ក​បញ្ហា​ដល់​អ្នក​ដូច​កាលពី​អតីតកាល​ទៀត​ហើយ ។ នៅ​ថ្ងៃ​អង្គារ​នេះ អ្នកមាន​សំណាង​ខ្លាំង​ណាស់ លុយកាក់​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង​ច្រើន ។ អ្នកមាន​សេរីភាព​ក្នុង​ការ​រស់នៅ​ប្រកបដោយ​សន្តិភាព ដូច្នេះ​សូម​ថែរក្សា​សុខភាព​របស់​អ្នក ។ កុំ​ធ្វើការ​ខ្លាំង​ពេក​ដែល​ប៉ះពាល់​ដល់​សំណាង​របស់​អ្នក ។

៤. ឆ្នាំខាល រីឯ​អ្នក​កើត​ឆ្នាំខាល នៅ​ថ្ងៃ​អង្គា​នេះ ហិរញ្ញវត្ថុ​របស់​អ្នក​កើនឡើង​យ៉ាង​ឆាប់រហ័ស អ្នក​ក៏​នឹង​ភ្ញាក់ផ្អើល​ផង​ដែរ ។ ដោយសារ​តែ​ភាព​វៃឆ្លាត​របស់​អ្នក អ្វី​ៗ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយស្រួល ដូច្នេះ​ហើយ​អ្នក​ត្រូវ​បាន​ផ្តល់​ឱកាស​ដោយ​ថ្នាក់លើ​របស់​អ្នក ដែល​ត្រូវ​បាន​ចាត់តាំង​ឱ្យទៅ​គម្រោង​ធំ​ៗ​ជា​ច្រើន ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​អ្នកមាន​ប្រភព​ចំណូល​ដ៏​ធំ​។ នេះ​ជា​ឱកាស​របស់​អ្នក​ក្នុង​ការ​ផ្លាស់​ប្តូរជីវិត​របស់​អ្នក ដូច្នេះ​ត្រូវ​ប្រើ​វា​ឱ្យ​បាន​ល្អ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ លើស​ពី​នេះ អ្នក​ក៏​ត្រូវ​យកចិត្តទុកដាក់​លើ​សុខភាព​ខ្លួនឯង​ឱ្យ​បាន​ច្រើន​ផង​ដែរ កុំ​រវល់​ជាមួយ​ការងារ​រហូត​ភ្លេច​ញុំ​ា​អាហារ​។ សុខភាព​ល្អ ធ្វើ​អ្វី​ក៏​ងាយស្រួល​ដែរ ។ ជូនពរ​សុខភាព​ល្អ លុយកាក់​ហូរ​ចូល​ឈឹប​ៗ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ