ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួស​គ្រាន់តែ​ដើម្បី​បន្ទា.ប​ពុទ្ធសាសនា

2 ឆ្នាំ មុន

មាន​បព្វជិត​ច្រើន​ណាស់​ដែល​ជា​អ្នក​បូជា​កាយ​ចិត្ត​លើក​ជ្រោង​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ថ្កុំថ្កើង​ឡើង​ខ្ពស់ត្រដែត​ផ្សាយ​សាសនា​ឱ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់ តែ​ក៏​មាន​អ្នកបួស​តិចតួច​ដែល​បួស​គ្រាន់តែ​ដើម្បី​ផលប្រយោជន៍​ខ្លួន និង​ជា​អ្នក​ងប់​ង​ល់​នឹង​បណ្តាញ​សង្គម​បែប​មិន​បានការ ដោយ​មិន​បាន​ធ្វើ​អ្វី​នាំ​សាសនា​ឱ្យ​ចម្រុងចម្រើន​នោះ​ឡើយ និង​ជា​អ្នក​បង្ហិនបង្ហោច​សង្គម​សាសនា ។ ១. បួស​មិន​សិក្សា​រៀនសូត្រ​ធម៌​វិន័យ ។ ២….

មាន​បព្វជិត​ច្រើន​ណាស់​ដែល​ជា​អ្នក​បូជា​កាយ​ចិត្ត​លើក​ជ្រោង​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ថ្កុំថ្កើង​ឡើង​ខ្ពស់ត្រដែត​ផ្សាយ​សាសនា​ឱ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់ តែ​ក៏​មាន​អ្នកបួស​តិចតួច​ដែល​បួស​គ្រាន់តែ​ដើម្បី​ផលប្រយោជន៍​ខ្លួន និង​ជា​អ្នក​ងប់​ង​ល់​នឹង​បណ្តាញ​សង្គម​បែប​មិន​បានការ ដោយ​មិន​បាន​ធ្វើ​អ្វី​នាំ​សាសនា​ឱ្យ​ចម្រុងចម្រើន​នោះ​ឡើយ និង​ជា​អ្នក​បង្ហិនបង្ហោច​សង្គម​សាសនា ។

១. បួស​មិន​សិក្សា​រៀនសូត្រ​ធម៌​វិន័យ ។

២. មិន​គោរព​កោតក្រែង​ធម៌​វិន័យ ។

៣. ជា​មិច្ឆាទិដ្ឋិ ដូច​សត្វ​បរោ​ក្ខោ ទុំ​មែក​ពោធិ៍ ស៊ី​ផ្លែ​ជ្រៃ ឬ​ហៅ​ថា​កុហក​បព្វជិត ។

៤. បួស​គ្រាន់តែ​ដើម្បី​សប្បាយ​នឹង​លាភសក្ការៈ យសស័ក្ដិ និង​ពូកែ​លាក់ពុត ពូកែ​ខាង​សម្តែង ។

៥. ជា​បុគ្គល​រមិលគុណ បើសិនជា​មើលទៅ​ហាក់ដូចជា​ដឹងគុណ តែ​ក៏​ជា​ការ​សម្តែង​ដើម្បី​បាន​នូវ​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ ។

៦. ធ្វើ​អ្វី​សព្វ​យ៉ាង​គ្រាន់តែ​ដើម្បី​ឱ្យ​បាន​ល្អមើល​តែ​ប៉ុណ្ណោះ ។

៧. ធ្វើ​អ្វី​សព្វ​យ៉ាង​មិន​ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ ប៉ុន្តែ​គ្រាន់តែ​ធ្វើ​ឱ្យ​មើលទៅ​ហាក់ដូចជា​សម្បើម​ណាស់ ។

៨. បុគ្គល​អ្នក​ស្អប់​នូវ​ការ​សិក្សា រៀនសូត្រ ស្អប់​អ្នក​សិក្សា ស្អប់​សិស្ស និស្សិត បញ្ញវន្ត សប្បុរស ជា​បុគ្គល​​ទមិឡ ឥតសាសនា ។

មនុស្ស​សព្វ​ថៃ្ង មិនសូវ​ស្គាល់​នូវ​ពុតត្បុត​របស់​មនុស្ស ទទួលយក​នូវ​ត្រឹមតែ​ការ​បកស្រាយ​បែប​ក្លែងក្លាយ យល់​សត្រូវ​ជា​មិត្ត យល់​មិត្ត ជាស​ត្រូវ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ