ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត​ដែល​អាច​ទិញ​ជ័រកៅស៊ូ​ក្នុងស្រុកដល់​ទៅ ​៥០% ធ្វើ​ឱ្យដំណាំ​កៅស៊ូ​មាន​សង្ឃឹម​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​មួយ​ដែល​ផលិត​សំបក​កង់​រថយន្ត​ដោយ​ប្រើប្រាស់​ជ័រកៅស៊ូ​ក្នុងស្រុក​ ១០០% បាន​ផ្តើម​ធ្វើការ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​លក់​នៅ​ក្រៅប្រទេស ដែល​ជា​សញ្ញា​ល្អ​មួយបង្ហាញ​ក្តី​សង្ឃឹម​ដល់​អ្នក​ដាំ​កៅស៊ូ​នៅ​ក្នុងស្រុក ពិសេស​ការ​ដាំ​ជា​លក្ខណៈ​គ្រួសារ មាន​ទីផ្សារ​ច្បាស់លាស់​សម្រាប់​ជ័រកៅស៊ូ​របស់​ខ្លួន ​។ ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​មួយ​ដែល​ផលិត​សំបក​កង់​រថយន្ត​ដោយ​ប្រើប្រាស់​ជ័រកៅស៊ូ​ក្នុងស្រុក​ ១០០% បាន​ផ្តើម​ធ្វើការ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​លក់​នៅ​ក្រៅប្រទេស ដែល​ជា​សញ្ញា​ល្អ​មួយបង្ហាញ​ក្តី​សង្ឃឹម​ដល់​អ្នក​ដាំ​កៅស៊ូ​នៅ​ក្នុងស្រុក ពិសេស​ការ​ដាំ​ជា​លក្ខណៈ​គ្រួសារ មាន​ទីផ្សារ​ច្បាស់លាស់​សម្រាប់​ជ័រកៅស៊ូ​របស់​ខ្លួន ​។

ក្រុមហ៊ុន Cart Tire Co., Ltd ដែល​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ៣៥០ លាន​ដុល្លារ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច កាលពីដើម​ឆ្នាំ ២០១៩ បង្កើត​ជា​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​លូ​បា​វិត ខេត្តស្វាយរៀង ថ្មី​ៗ​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​ក្នុង​ខ្សែ​ផលិតកម្ម​ពេញលេញ ដោយនៅ​ក្នុង​ជំហាន​ដំបូង ក្រុមហ៊ុន​គ្រោង​ផលិត​សំបក​កង់​រថយន្ត ប្រមាណ ៥ លាន​សំបក​កង់ ក្នុង​មួយ​ឆ្នាំ និង​កើនឡើង​ដល់​ ៩ លាន​សំបក​កង់​ថែម​ទៀត នៅ​ក្នុង​ផែនការ​បន្តបន្ទាប់ ។

លោក​ឧកញ៉ា លឹ​ម ហេង អ្នក​វិនិយោគ​នៅ​ក្នុង​វិស័យ​កៅស៊ូ​ និង​ជា​អនុប្រធាន​សភា​កម្ពុជា​បានឱ្យ​សារព័ត៌មាន «លុយ» ដឹង​ថា នៅ​ពេល​រោងចក្រ​នោះ​ផលិត​បាន​ពេញលេញ អាច​ទទួល​ទិញ​ជ័រកៅស៊ូ​ក្នុងស្រុក​បាន​រហូត​ដល់​ជាង ​៥០% ​នៃ​បរិមាណ​ជ័រកៅស៊ូ​ក្នុងស្រុក​ ។ លោក​ថា នេះ​គឺជា​រឿង​មួយ​ល្អ​ធ្វើ​ឱ្យ​អ្នក​ដាំ​ដុះ​កៅស៊ូ​លក្ខណៈ​គ្រួសារ​ និង​ក្រុមហ៊ុន​ចាប់ផ្តើម​មាន​ទីផ្សារ​កៅស៊ូ​នៅ​ក្នុងស្រុក​ស្រាប់​បែប​នេះ វា​ជួយ​ធ្វើ​ឱ្យ​អ្នករក​ស៊ីក្នុង​វិស័យ​កៅ​ស៊ីក្នុង​ស្រុក ចៀស​ផុត​ពី​ក្តី​បារម្ភ​នៃ​ការ​កកស្ទះ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ។

«ក្តី​បារម្ភ​របស់​អ្នក​ដាំ​កៅស៊ូ​កន្លង​មក​ទោះបី​តម្លៃ​កៅស៊ូ​លក់​បាន​ថ្លៃ​ក៏​ដោយ ថោក​ក៏​ដោយ​គឺ​ខ្លាច​មិន​អាច​នាំ​ចេញ​កៅស៊ូ​ទៅ​ទីផ្សារ​ខាងក្រៅ​បានជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​ក្រុមហ៊ុន​ខ្លាំង​ ។ ​អ៉ីចឹង​បើសិន​យើង​មាន​អ្នក​ប្រមូល​ទិញ​កៅស៊ូ​ក្នុងស្រុក​នេះ វា​ជា​រឿង​មួយ​ល្អ​ធ្វើ​ឱ្យ​ប្រកប​មុខរបរ​ក្នុង​វិស័យ​កៅស៊ូ​អាច​រស់នៅ​បាន​ស្រួល​ហើយ​ការ​ទិញ​កៅស៊ូ​ក្នុងស្រុក​នេះ វា​ស្ថិរភាព​»​នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​វិនិយោគ​លើ​ដំណាំ​កៅស៊ូ ​។

មាន​ក្រុមហ៊ុន​ផលិត​សំបក​កង់​យានយន្ត​នេះ ជា​មោទនភាព​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ទាក់ទាញ​ការ​វិនិយោគ​រោងចក្រ​ផលិត​កៅស៊ូកង់​យានយន្ត​មក​កាន់​ប្ក​កម្ពុជា ។ ជា​ការ​កត់សម្គាល់​អស់​រយៈពេល​ប្រហែល ​៧​ ឆ្នាំ​មកនេះ​តម្លៃ​ជ័រកៅស៊ូ​នៅ​កម្ពុជា​ធ្លាក់​ចុះ បាន​ធ្វើ​ឱ្យ​អ្នក​ដាំ​ដុះ​ជ័រកៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​ និង​ក្រុមហ៊ុន​មួយ​កាប់​ដើម​កៅស៊ូ​ចោល​ខ្លះ ងាក​មក​ដាំ​ដំណាំ​ផ្សេង​ដែល​ឲ្យ​ផល​ក្នុង​រយៈពេល​ខ្លី​វិញ ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ជឿ​ថា ​ចាប់ពី​ពេល​នេះ​ទៅ ជ័ក​កៅស៊ូ​នឹង​មាន​ទីផ្សារ​ច្បាប់​លាស់ មាន​ក្រុមហ៊ុន​ប្រមូល​ទិញ​នៅ​ក្នុងស្រុក នោះ​និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ដាំ​កៅស៊ូ នឹង​វិល​មក​រក​ដាំ​កៅស៊ូ​វិញ ហើយ​ធ្វើ​ឱ្យ​ផ្ទៃដី​ដាំ​កៅស៊ូ​កើនឡើង​ច្រើន​ជាង​ពេល​មុន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ