ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ប្រើ​ប័ណ្ណ​សុខាភិបាល​ ផ្ទុះ​​​ហិ.ង្សា​ប្លន់របស់​របរ និង​ដើរ​ដុត​បំផ្លាញ​ខ្ទេច​(វីដេអូ)

2 ឆ្នាំ មុន

អំពើ​ហិ.ង្សា ​និង​ការ​រាំង​ខ្ទប់​ផ្លូវ​នានា​បាន​បន្ត​មាន​ទៀត កាលពី​ថៃ្ង​ទី​២០ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ​នៅ​តំបន់​ហ្គា​ដឺ​លុប​បារាំង បន្ទាប់​ពី​រាត្រី​ថ្មី​នៃ​អំពើ​ហិ.ង្សា​ប្លន់​យក​របស់របរ​ និង​ការ​ដើរ​ដុត​បំផ្លាញ ដែល​ក្នុង​ឱកាស​នោះ ប៉ូលិស​ និង​កង​តម្រួត​រង​ការ​

ប្រទេស​បារាំង ៖ អំពើ​ហិ.ង្សា ​និង​ការ​រាំង​ខ្ទប់​ផ្លូវ​នានា​បាន​បន្ត​មាន​ទៀត កាលពី​ថៃ្ង​ទី​២០ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ​នៅ​តំបន់​ហ្គា​ដឺ​លុប​បារាំង បន្ទាប់​ពី​រាត្រី​ថ្មី​នៃ​អំពើ​ហិ.ង្សា​ប្លន់​យក​របស់របរ​ និង​ការ​ដើរ​ដុត​បំផ្លាញ ដែល​ក្នុង​ឱកាស​នោះ ប៉ូលិស​ និង​កង​តម្រួត​រង​ការ​បាញ់ប្រហារ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសស្រាល​ម្នាក់ ទោះបី​មាន​បម្រាម​គោ​ចរណ៍ ប្រឈម​មុខ​នឹង​ការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុ​កម្ម ប្រឆាំង​ការ​តម្រូវ​ឲ្យ​ប្រើ​ប័ណ្ណ​សុខាភិបាល ជា​ពិសេស​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩​។

ក្រោយ​កិច្ចប្រជុំ​មួយ​នៅ​ក្រុងប៉ារីស រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក ​GERAKD DARMANIN ប្រកាស​ពី​ការ​បញ្ជូន​ទៅ​កាន់​ដែន​កោះ​នោះ នូវ​សមាជិក​កងកម្លាំង​ពិសេស​ប្រមាណ​ជា​៥០​នាក់​។ ចំណែក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ដែនដី​នាយ​សមុទ្រ លោក​ SEBASTIEN LECORNU ប្រកាស​ថា កិច្ចប្រជុំ​ត្រូវធ្វើ​នា​យប់​ថ្ងៃ​ទី​២២ ខែ​​វិច្ឆិកា នៅ​ជុំវិញ​នាយក​រដ្ឋមន្ត្រី​លោក ​JEAN CASTEX ជាមួយ​បណ្ដា​សមា​ជិក​សភា ​និង​ប្រធាន​សភា​ហ្គា​ដឺ​លុប ព្រមទាំង​រដ្ឋមន្ត្រី​សុខាភិបាល​លោក​OKIVIER VERAN​។

ប្រធានាធិបតី​តំបន់​ហ្គា​ដឹ​លុប​លោក​ ARY CHAKUS បាន​អំពាវនាវ​ឲ្យ​សម្រាល​ភាព​តានតឹង​ដោយ​លោក​ថា គេ​ត្រូវ​ស្វែងរក​ភាព​ស្ងប់​ស្ងាត់ ចៀសវាង​ការ​ប្រឡែង​លេង​ជាមួយ​ភ្លើង​។ ប៉ុន្តែ​សហភាព​ទូទៅ​នៃ​ពលករ​ហ្គា​ដឺ​លុប​ដែល​ជា​អ្នក​នាំ​ឲ្យ​មានការ​តវ៉ា បាន​អំពាវនាវ​ឲ្យ​បន្ត​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុកម្ម​។

ក្នុង​យប់​ថ្ងៃ​ទី​១៩ ​មកថ្ងៃ​ទី​​២០ ខែ​​វិច្ឆិកា ពេល​មាន​បម្រាម​គោ​ចរណ៍​ពី​ម៉ោង​១៨​ដល់​ម៉ោង​៥​ព្រឹក បណ្ដា​ហាង​លក់​ថ្នាំពេទ្យ ​និង​ហាង​លក់​ទូរស័ព្ទ​រង​ការ​វាយប្រហារ ​និង​ប្លន់ ពី​សំណាក់​ពួក​អ្នក​តវ៉ា​។ ​មនុស្ស​៣១​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។ ប្រភព​ប៉ូលិស​រៀបរាប់​ពី​ការ​បាញ់​គ្រាប់​ពិត លើ​រថយន្ត​ប៉ូលិស​១​គ្រឿង​ និង​លើ​កង​តម្រួត​នៅ​ទីក្រុង​ POINTE-A-PITRE ។ តាម​អយ្យការ​ក្រុង​ POINTE-A-PITRE​ ថា មនុស្ស​១៦​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ទីក្រុង​នោះ ហើយ​ក្នុង​នោះ​៥​នាក់​ត្រូវ​ជាប់​ឃុំឃាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ