ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងូតទឹកច្រើនពេក ក៏មិនល្អសម្រាប់សុខភាពយើងដែរ!

2 ឆ្នាំ មុន

ខែរងាមកដល់ហើយ យើងក៏មិនសូវជាចង់ងូតទឹកដែរ។ ថ្ងៃនេះ អ្នកនឹងកាន់តែមានទំនុកចិត្តនៅពេលដែលអ្នកមិនសូវងូតទឹក ព្រោះថា ការសិក្សាថ្មីមួយបានបង្ហាញឱ្យឃើញថា ការងូតទឹកច្រើនពេកមិនល្អសម្រាប់សុខភាពទេ។ តើមកពីហេតុអ្វីទៅបានជាដូច្នេះ? ១. ខ្ជះខ្ជាយពេលវេលា…

ខែរងាមកដល់ហើយ យើងក៏មិនសូវជាចង់ងូតទឹកដែរ។ ថ្ងៃនេះ អ្នកនឹងកាន់តែមានទំនុកចិត្តនៅពេលដែលអ្នកមិនសូវងូតទឹក ព្រោះថា ការសិក្សាថ្មីមួយបានបង្ហាញឱ្យឃើញថា ការងូតទឹកច្រើនពេកមិនល្អសម្រាប់សុខភាពទេ។ តើមកពីហេតុអ្វីទៅបានជាដូច្នេះ?

១. ខ្ជះខ្ជាយពេលវេលា និង ថវិកា

សាកស្រមៃទៅមើលថាតើអ្នកអាចប្រើប្រាស់ធ្វើអ្វីបានច្រើនទៀតជំនួសឲ្យការងូតទឹកយូរដល់ទៅជាងមួយម៉ោង? ការងូតទឹកតិចមិនត្រឹមតែជួយកាត់បន្ថយថ្លៃទឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសន្សំពេលវេលាឲ្យអ្នកបានធ្វើអ្វីផ្សេងដូចជាអានសៀវភៅ ឬគេងសម្រាក់យកកម្លាំងបានខ្លះបន្ថែម បោកសម្លៀកបំពាក់ ដើរផ្សារទិញអីវ៉ាន់ និងអាចធ្វើអ្វីច្រើនផ្សេងទៀត។

២. អាចបណ្តាលឱ្យស្បែកស្ងួត

មូលហេតុសំខាន់មួយនៃការងូតទឹក គឺដើម្បីសម្អាតស្បែក ប៉ុន្តែប្រសិនបើអ្នកធ្វើវាជ្រុលពេក នោះផលប៉ះពាល់នឹងកើតឡើងជាក់ជាមិនខាន។ សាប៊ូ និងទឹកមានឥទ្ធិពលជម្រះចោលជាតិសំណើមធម្មជាតិដ៏ល្អនៃស្បែកដែលធ្វើឲ្យស្បែកប្រែជាស្ងួតខ្លាំង ហើយរបក។ ការដុសស្បែកជាប្រចាំ ក៏ធ្វើឲ្យស្រទាប់លើបំផុតនៃស្បែកទទួលរងការខូចខាត ហើយការងូតទឹកញឹកញាប់មិនអាចផ្ដល់ពេលគ្រប់គ្រាន់ឲ្យស្បែកព្យាបាលខ្លួនឯងតាមរយៈការផលិតជាតិប្រេងធម្មជាតិបានឡើយ។

៣. បំផ្លាញប្រេងល្អសម្រាប់ការលូតលាស់របស់សក់

ពិតណាស់! ការបំផ្លាញនឹងត្រូវបានកាត់បន្ថយ ហើយសក់ក៏រក្សាបាននូវភាពរឹងមាំ ប្រសិនបើអ្នកមិនប្រើប្រាស់ផលិតផល និងឧបករណ៍ធ្វើស្ទាយសក់ផ្សេងៗប៉ះពាល់សក់ញឹកញាប់។ គួរចាំទុកក្នុងចិត្តផងដែរថា ការកក់សក់ញឹកញាប់នឹងធ្វើឲ្យសក់បាត់បង់នូវជាតិប្រេងធម្មជាតិដែលត្រូវការចាំបាច់ដើម្បីការពារសុខភាពសក់ ដោយរក្សានូវជាតិសំណើម និងភាពរឹងមាំរបស់វា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ