ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម៣​ថ្ងៃ​នៃ​ពិធី​បុណ្យអុំទូក​ ភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តខេត្តមណ្ឌលគិរី ជាង​៣​ម៉ឺន​នាក់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវ​ទេសចរ​បាន​មក​

​ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវ​ទេសចរ​បាន​មក​លេង​កម្សាន្ត​​ក្នុង​​ខេត្តមណ្ឌលគិរី ​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្តមណ្ឌលគិរី ​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។

លោក ងិ​ន សុ​វិមាន បញ្ជាក់​ថា រយៈពេល​៣​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ​២០២១) នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវ​ទេសចរ​បាន​មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី មាន​ចំនួន​សរុប​ប្រមាណ​៣២,៩៥៧​នាក់ កើន​៤៩,៦៤% (​ឆ្នាំ​២០២០​ មាន​ចំនួន​២២,០២៣​នាក់ ក្នុង​នោះ​​ភ្ញៀវ​ទេសចរ​ជាតិមាន​ចំនួន​ប្រមាណ​៣២,៧៨៩​នាក់ កើន​៥០,២៣% (​ឆ្នាំ​២០២០ មាន​ចំនួន​ ២១,៨២៥​នាក់​) ភ្ញៀវ​ទេសចរ​បរទេស​ មាន​ចំនួន​​ប្រមាណ​១៦៨​នាក់ ថយ​ចុះ​១៥,១៥% (​ឆ្នាំ​២០២០ មាន​ចំនួន​១៩៨​នាក់​)​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្ថែម​ថា ដោយសារ​មាន​ភ្ញៀវ​ទេសចរ ចូល​មក​ទស្សនា​យ៉ាងច្រើន​កុះករ នា​ពេល​យប់​មាន​ស្ថានភាព​ស្ទះចរាចរណ៍​នៅ​រង្វង់​មូល​គោព្រៃ រីឯ​ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ