ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក ប្រជាពលរដ្ឋជាង ៥ម៉ឺននាក់ បានបន្តដើរលេង​កម្សាន្ត នៅមាត់ទន្លេ មុខវាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដូនពេញ បានឱ្យ​កោះសន្តិភាព ដឹងថា គិត​ត្រឹម​ម៉ោង ១៧:០០​នាទី ក្នុង​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ត្រូវ​នឹង​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ…

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដូនពេញ បានឱ្យ​កោះសន្តិភាព ដឹងថា គិត​ត្រឹម​ម៉ោង ១៧:០០​នាទី ក្នុង​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ត្រូវ​នឹង​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥​ម៉ឺន​នាក់ បាន​បន្ត​មកលេង​កម្សាន្ត តាម​បណ្តោយ​សួនច្បារ​នានា ពិសេស​សួនច្បារ មុខ​ព្រះបរមរាជវាំង ដោយ​ពួកគាត់ បាន​ពាក់​ម៉ាស់ រក្សា​គម្លាត​សង្គម បាន​យ៉ាង​ត្រឹមត្រូវ ពិសេស​ប្រើប្រាស់​អាល់កុល​លាងដៃ​ជាប្រចាំ​ផងដែរ​។ 

​នៅ​ថ្ងៃទី​៣​នេះ សាលា​រាជធានី​ភ្នំពេញ នៅតែ​បន្ត​បិទផ្លូវ​លេខ​១៨៤ ដល់​ផ្លូវ​លេខ​២៤០ ជុំវិញ​ព្រះបរមរាជវាំង ដើម្បី​មាន​ទីធ្លា​ធំ​ទូលាយ សម្រួល​ដល់​ការ​ដើរលេង​កម្សាន្ត​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​។

​រដ្ឋបាល​ខណ្ឌដូនពេញ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មកលេង​កម្សាន្ត ក្នុង​ពិធីបុណ្យ​អុំទូក ត្រូវ​បន្ត អនុវត្ត​ជាប្រចាំ​នូវ​វិធានការ ៣​កុំ ៣​ការពារ តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី បង្ការ​ជំងឺ​កូ​វីត​-១៩ និង​សូម​រក្សា​ទុកដាក់​សំរាម ក្នុង​ធុងសំរាម ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម មី​សូ​ដា អោយបាន​ត្រឹមត្រូវ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ