ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខេត្តបាត់ដំបង ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្នុងស្រុក​មោងឫស្សី

3 ឆ្នាំ មុន

​ស្រុក​មោងឫស្សី រួម​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សហគមន៍​នេសាទ​ផង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ (​ដាក់​បរ​ណរ​វ៉ា​វ​ខុសច្បាប់​) នៅ​ចំណុច​ភូមិ​ដូន​ទ្រី ព្រែក​បាក់​ស្នរ​ត្រ​ណា​ក់កេះ ក្នុងភូមិ​សាស្ត្រ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។…

​ស្រុក​មោងឫស្សី រួម​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​សហគមន៍​នេសាទ​ផង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ (​ដាក់​បរ​ណរ​វ៉ា​វ​ខុសច្បាប់​) នៅ​ចំណុច​ភូមិ​ដូន​ទ្រី ព្រែក​បាក់​ស្នរ​ត្រ​ណា​ក់កេះ ក្នុងភូមិ​សាស្ត្រ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

ជា​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​ចាប់​បាន​ដូច​ជា ៖ សាច់​មង​ទម្ងន់ ៣១,៥០​គីឡូក្រាម​, ឡុ​ក​ចំនួន ០៤​ឡុ​ក​, បង្គោល ចំនួន​១.៧០០​ដើម​, ប្រលែង​កូន​ត្រី​ចម្រុះ ចំនួន ៥០​គីឡូក្រាម ។

នៅ​ក្រោយ​ពេល​បង្ក្រាប​សម្ភារ​ល្មើស​ខាងលើ​ក្រុមការងារ​បាន​សម្រេច​ដុត​បំផ្លាញ​ចោល​នៅ​កន្លែង​តែ​ម្តង ។

ក្រៅពី​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​នេះ មុខសញ្ញា​ដែល​ជា​ម្ចាស់​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​នេះ សមត្ថកិច្ច​ជំនាញ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​សាវតា​ជាតិ ដើម្បី​តាម​ឃាត់ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ