ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាការពារសង្កាត់បឹងទំពន់ទី២ ផ្ទុះហិ.ង្សាវាយគ្នា បណ្តាលឲ្យស្លា.ប់ម្នាក់ក្នុងសាលាសង្កាត់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជា​ការពារ​២​នាក់​ បាន​ទាស់ទែង​ពាក្យ​សម្តី​គ្នា រហូត​ផ្ទុះ​ហិ.ង្សា​នៅ​ក្នុង​បរិវេណ​សាលាសង្កាត់មួយ ក្នុងទឹកដីខណ្ឌមានជ័យ ​បណ្តាល​អោយ​ភាគី​ម្ខាង​ត្រូវ​បាន​ស្លា​.​ប់ ពេល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ អំពើ​ហិង្សា​បណ្តាល​អោយ​ស្លា​.​ប់​ប្រជាការពារម្នាក់…

រាជធានី​ភ្នំពេញ ៖ ប្រជា​ការពារ​២​នាក់​ បាន​ទាស់ទែង​ពាក្យ​សម្តី​គ្នា រហូត​ផ្ទុះ​ហិ.ង្សា​នៅ​ក្នុង​បរិវេណ​សាលាសង្កាត់មួយ ក្នុងទឹកដីខណ្ឌមានជ័យ ​បណ្តាល​អោយ​ភាគី​ម្ខាង​ត្រូវ​បាន​ស្លា​.​ប់ ពេល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

អំពើ​ហិង្សា​បណ្តាល​អោយ​ស្លា​.​ប់​ប្រជាការពារម្នាក់ កើតឡើង​កាលពី​វេលា​ម៉ោង ២០​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ក្នុង​សាលាសង្កាត់​បឹង​ទំពន់​ទី​២ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​មានឈ្មោះ អេ​ម វន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែលបាត់បង់ជីវិ.ត គឺជា​យោធិន​ពិកា (​ពិកា​ជើង​ស្តាំ ) មួយរូប ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ហេង សា​រ៉េ​ត ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២០៤ តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុងភូមិ​ក្បាល​ទំនប់​២ សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ ។ អ្នក​ទាំង​២ គឺជា​ប្រជា​ការពារ​សង្កាត់​បម្រើ​ការងារ​ជាមួយ​គ្នា ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​អង្គុយ​ប្រចាំការ នៅ​ក្នុង​សាលាសង្កាត់ ស្រប​ពេល​ជាមួយ​គ្នា​នោះ ជនសង្ស័យ​ដែល​ជា​ប្រការ​ពារ​ដូច​គ្នា​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រ៊ី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1C-9544 ជិះ​ចូល​ទៅ​សាលាសង្កាត់ ដោយ​សភាព​ស្រវឹង​ក៏​បាន​ទៅ​និយាយ​គ្នា​ជាមួយ​ជន​រង​គ្រោះ រហូត​ទាស់សម្តី​គ្នា​ធ្វើ​អោយ​ជនសង្ស័យ​បាន​ច្រាន​ជន​រង​គ្រោះ​ដួល​ជា​ច្រើន​ដង​បណ្តាល​អោយ​សន្លប់​ស្តូកស្តឹង​បាត់បង់​ស្មារតី ។

បន្ទាប់​ពី​កើតហេតុ មន្ត្រី​សាលាសង្កាត់​ដទៃ​ដែល​ប្រចាំការ​នៅ​សាលាសង្កាត់​ដែល​នោះ​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ជន​រង​គ្រោះ រួច​មក​សាច់ញាតិ​ក៏​មក​ទទួល​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ប៉ុន្តែ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ក្រុម​គ្រូពេទ្យ​មិន​ទទួល​ព្យាបាល ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង លុះ​មិន​បាន​ប៉ុន្មាន ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង ។

ក្រោយ​ការ​ស្លា​.​ប់​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ដឹក​សព​ជន​រង​គ្រោះ​ទៅ​កាន់​លំនៅ​ឋាន ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​លំនៅ​ឋាន ។ ដោយឡែក​ចំពោះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ បន្ទាប់​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ធ្វើការ​ដាក់​ពាក្យបណ្តឹង ។

លោក​វរសេនីយ៍ត្រី ឃុន ឡេ​ង នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពន់​ទី​២ បាន​ប្រាប់​អោយ​ដឹង​ថា ៖ តាម​ការ​សាក​សួរនាំ​ជនសង្ស័យ​មក ឃើញ​ថា​រូបគេ និង​ជន​រង​គ្រោះ គឺ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​មករ​ហូត​លុះ​វេលា​កើតហេតុ ខណៈ​ជួប​មុខ​គ្នា​ក៏​បាន​ទាស់សម្តី​គ្នា​ទៀត​ធ្វើ​អោយ​ដំបៅ​ចាស់​រើរ​ឡើង ក៏​ឈាន​ដល់​ប្រើ​ហិ​.​ង្សា​បណ្តាល​អោយ​មាន​អ្នក​ស្លា​.​ប់​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ