នៅពេលកំពុងរួមភេទ ស្រ្តីភាគច្រើនបញ្ចេញសម្លេងក៏ដូចជាដល់ថ្នាក់ស្រែកលឺៗ ដែលពេលខ្លះបុរសមិនបានដឹងទេថាតើហេតុអ្វី។ នេះសូម្បីតែស្រ្តីខ្លួនឯងផ្ទាល់ក៏មិនបានចាប់អារម្មណ៍ថាមកពីហេតុអ្វីដែរ។ តើមកពីមូលហេតុអ្វីទៅ បានជាចាំបាច់មានការបញ្ចេញសម្លេងបែបនេះ? ថ្ងៃនេះ អ្នកនឹងបានស្គាល់។

១. វាជាការឆ្លើយតបដោយអឆន្ទៈទៅនឹងការឈឺចាប់
នៅពេលដែលបុរសសម្រុកខ្លាំងពេក ស្រ្តីអាចមានការឈឺចាប់ ហើយការថ្ងូរអាចមានប្រយោជន៍ក្នុងការបំបាត់ការឈឺចាប់ទាំងនេះជាធម្មជាតិ។ ការបញ្ចេញសម្លេងស្រែកឈឺចាប់ អាចផ្តល់ជាសញ្ញាឱ្យបុរសបន្ថយល្បឿន និង លូកដៃមកបបោសអង្អែលស្រ្តី ដើម្បីផ្តល់ក្តីសុខបន្ថែម។ ពេលខ្លះ ការឈឺចាប់នៅពេលរួមភេទ ក្លាយទៅជាអារម្មណ៍ស្រួលខ្លួនទៅវិញទេ។ វាអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ដៃគូនីមួយៗ ព្រោះថាអ្នកខ្លះចូលចិត្តឈឺៗ អ្នកខ្លះចូលចិត្តបែបបបោសអង្អែល។ ទាំងពីរគឺសុទ្ធតែអាចធ្វើឱ្យមានការបញ្ចេញសម្លេងដោយមិនដឹងខ្លួន។
២. វាជួយឱ្យផ្តោតលើការរួមភេទ
ស្រ្តីមានជីវិតដ៏មមាញឹកនៅពេលថ្ងៃ ដែលធ្វើឱ្យពួកគេពិបាកនឹងមិនគិតណាស់នៅពេលយប់។ ជាមួយនឹងរឿងរាប់ពាន់ផ្សេងគ្នាដែលកំពុងដំណើរការនៅក្នុងគំនិតរបស់ពួកគេ វាប្រហែលជាពិបាកសម្រាប់ស្ត្រីមួយចំនួនក្នុងការផ្តោតលើអ្វីដែលកំពុងកើតឡើងនៅពេលកំពុងរួមភេទ។ ការស្រែកថ្ងូរ ជួយឱ្យស្រ្តីបំភ្លេចទុក្ខកង្វល់ និង ផ្តោតតែលើអារម្មណ៍សុខស្រួលជាមួយនឹងដៃគូ។
៣. ដើម្បីផ្គាប់ចិត្តដៃគូម្ខាងទៀត
តើអ្នកមានដឹងដែរទេថា ការថ្ងូររបស់ស្រ្តី ធ្វើឱ្យបុរសមានអារម្មណ៍រីករាយ និងពេញចិត្ត។ បុរសម្នាក់មានអារម្មណ៍ថាជាបុរស និងខ្លាំង នៅពេលដែលគាត់អាចធ្វើឱ្យស្ត្រីរបស់គាត់មានអារម្មណ៍រីករាយ។ សំឡេងថ្ងូរនៃភាពរីករាយ ផ្តល់ឱ្យគាត់នូវគំនិតថាស្ត្រីកំពុងរីករាយនឹងអ្វីដែលគាត់កំពុងធ្វើ ហើយនោះធ្វើឱ្យគាត់ពេញចិត្តយ៉ាងខ្លាំង៕
ចែករំលែកព័តមាននេះ