ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​អ្វី​កើតឡើង​នៅ​ព្រំដែន​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន?

2 ឆ្នាំ មុន

ខណៈ​ដែល​បេឡា​រុស​បង្កើត​ភាព​តានតឹង​ជាមួយ​វិបត្តិ​អន្តោប្រវេសន៍​ឆ្ពោះទៅ​សហភាព​អឺរ៉ុប ពិភពលោក​ក៏ កំពុង​តែ​សម្លឹង​ផង​ដែរ​ឆ្ពោះទៅ​ព្រំដែន​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន

ប្រទេស​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ ខណៈ​ដែល​បេឡា​រុស​បង្កើត​ភាព​តានតឹង​ជាមួយ​វិបត្តិ​អន្តោប្រវេសន៍​ឆ្ពោះទៅ​សហភាព​អឺរ៉ុប ពិភពលោក​ក៏ កំពុង​តែ​សម្លឹង​ផង​ដែរ​ឆ្ពោះទៅ​ព្រំដែន​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

អគ្គលេខាធិការ​អូតង់​លោក​ JENS STOLTENBERG កាលពី​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ បាន​ព្រមាន​ប្រឆាំង​រាល់​សកម្មភាព​ឈ្លាន​ពាន​ថ្មី នៅ​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន ​ដែល​នៅ​ទីនោះ មាន​ចលនា​នានា​នៃ​កងទ័ព​រុ​ស្ស៊ី ដ៏​​សំខាន់​ និង​ខុស​ពី​ទម្លាប់ សង្កេត​ឃើញ​រយៈ​ពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​ព្រុ​ច​សែ​ល អែប​ជាមួយ​ប្រមុខ​ការទូត​អ៊ុយ​ក្រែ​ន​លោក​ឌី​មី​ត្រូ​គូ​ឡឺ​បា លោក​ JENS STOLTENBERG បាន​​ថ្លែង​ថា រាល់​ការ​បង្កហេតុ​ថ្មី​ ឬ​សកម្មភាព​ឈ្លានពាន​ពី​សំណាក់​រុ​ស្ស៊ី នឹង​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ យើង​អំពាវនាវ​ដល់​រុ​ស្ស៊ី ឲ្យ​បង្ហាញ​តម្លាភាព ចំពោះ​សកម្មភាព​យោធា​របស់​ខ្លួន​។

សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ និង​បារាំង ​សុទ្ធតែ​សម្ដែង​ការ​ព្រួយបារម្ភ​រួច​ហើយ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រឈម​មុខ​នឹង​​ការ​ដាក់​ពង្រាយ​កងទ័ព​រុ​ស្ស៊ី​នៅ​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ចំណែក​អា​ល្លឺ​ម៉​ង់​ ក៏​អំពាវនាវ​ដែរ​នា​ថ្ងៃ​ទី​១៥ ខែ​​វិច្ឆិកា ​ដល់​រុ​ស្ស៊ី ឲ្យ​មានការ​អត់ធ្មត់​។

បណ្ដា​រូបភាព​ផ្កាយ​រណប​បង្ហាញ វត្តមាន​នៃ​កងទ័ព​ និង​រថយន្ត​យោធា ព្រមទាំង​រថពាសដែក​ជា​ច្រើន​របស់​រុ​ស្សុី នៅ​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។ នៅ​ក្រុង​ប៊ែ​រ​ឡាំង​ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​អា​ល្លឹ​ម៉​ង់​គូសបញ្ជាក់​ថា យើង​ត្រូវ​រារាំង​ការ​បង្កើន​ភាព​តានតឹ​ង​ខាង​យោធា​។ អ្នកនាំពាក្យ​រូប​នោះ​អំពាវនាវ​ដល់​រុ​ស្សុី ឲ្យ​បង្ហាញ​ពី​ការ​អត់ធ្មត់ ​និង​វិល​មក​រក​តុ​ចរចា​។

សភាពការណ៍​ក្នុង​តំបន់​នោះ​មាន​ភាព​តានតឹង​ខ្លាំង ចាប់តាំងពី​រុ​ស្សុី​បញ្ចូល​ឧបទ្វីប​គ្រី​មេ​ទៅ​ក្នុង​ដែនដី​ខ្លួន​ពី​ឆ្នាំ​២០១៤​មក​។ ចាប់​តាំងពី​ជាង​៧​ឆ្នាំ​មក​ហើយ អ៊ុយ​ក្រែ​ន ​ស្ថិត​ក្នុង​ជម្លោះ ជាមួយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្សុី នៅ​ភាគ​ខាងកើត​ប្រទេស​។

ចំណែក​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី​បេ​ស្កូវ កាលពី​ស​ប្ដា​ហ៍​មុន​ថ្លែង​ថា រុ​ស្សុី​មិនមែន​ជា​តំណាង​នៃ​ការ​គំរា.មកំហែង សម្រាប់​នរណា​មួយ​ឡើយ យើង​គ្រប់គ្រង​កិច្ចការ​ផ្ទាល់​របស់​យើង និង​ចាត់​បណ្ដា​វិធានការ ដើម្បី​ធានា​សន្តិសុខ​របស់​យើង​ដែល​ចាំបាច់ ប្រសិនបើ​មាន​សកម្មភាព​បង្កហេតុ​នានា នៅ​ជិត​ព្រំដែន​យើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ