ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​មាន​កម្លាំង​យ៉ាងណា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរនិយម​ចាយវាយ​ញឹកញាប់ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរនិយម​ចាយវាយ​ញឹកញាប់ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៨ រៀល ខណៈ ១ អឺ​រ៉ូ ទិញ​ចូល ៤៦២១ រៀល លក់​ចេញ ៤៦៦៧ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៨៨ រៀល លក់​ចេញ ៣០១៧ រៀល ។

ថ្ងៃនេះ​ដែរ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១ យន់​ចិន ទិញ​ចូល ៦៣៧ រៀល លក់​ចេញ ៦៤៤ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៦៣ រៀល លក់​ចេញ ៣៥៩៨ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៥ រៀល លក់​ចេញ ៣៤៩ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​ស៊ី​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០០៤ រៀល លក់​ចេញ ៣០៣៤ រៀល ខណៈ​ដែល ១ បាត​ថៃ ទិញ​ចូល ១២៤ រៀល លក់​ចេញ ១២៥ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៨០ រៀល លក់​ចេញ ១៨១ រៀល ៕​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ