ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ​ចាប់ពីថ្ងៃ១៧ ដល់២៣ វិច្ឆិកាកម្ពុជារងឥទ្ធិពលជ្រលងសម្ពាធទាបពីសមុទ្រចិនធ្វើឲ្យមានផ្គរ​រន្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២៣ វិច្ឆិកា ប្រទេស​កម្ពុជា​បាន​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មក​ពី​សមុទ្រ​ចិន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​លាយឡំ​នឹង​ផ្តរ រន្ទះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២៣ វិច្ឆិកា ប្រទេស​កម្ពុជា​បាន​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​មក​ពី​សមុទ្រ​ចិន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​លាយឡំ​នឹង​ផ្តរ រន្ទះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៧-២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ក្នុង​ស​ប្ដា​ហ៍​ចាប់ពី​ថ្ងៃ​ទី​១៧-២៣ ខែវិច្ឆិកា ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទទួល​រង​នូវ​ឥទ្ធិពល ជ្រលង​សម្ពាធ​ទាប​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​រុញ​ទូល​មក​លើ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម​ប្រទេស ។

ក្រសួង​ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ចិន​) បន្ត​ធ្លាក់​ចុះ​គ្របដណ្តប់​លើ​ភាគ​ខាងលើ​, ខ្ពង់រាប​ភាគ​ឦសាន​ប្រទេស ។

ក្រសួង​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥ អង្ស​សេ​នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២​អង្សា​សេ ។​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ ។

ក្នុង​នោះ​ក៏​មាន​បណ្តា​ផ្នែក​ខ្លះ​នៃ​រាជធានី​-​ខ​ត្ត នៅ​ភាគ​ខាងក្រោម និង​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​វៀតណាម​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៩-៣១ អង្សា​សេ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច ។

ចំណែក​តំបន់​មាត់សមុទ្រ​មនា​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥ អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២ អង្សា​សេ​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ ។

ក្រសួង​ថា យោង​លើ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ