Aguero អាចនឹងបង្ខំចិត្តចូលនិវត្តន៍ពីបាល់ទាត់ ដោយសារបញ្ហាជំងឺបេះដូង?
អេស្ប៉ាញ ៖ Sergio Aguero ទំនងជាត្រូវបង្ខំចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ បន្ទាប់ពីគ្រូពេទ្យរកឃើញថា ខ្សែប្រយុទ្ធក្រុម
អេស្ប៉ាញ ៖ Sergio Aguero ទំនងជាត្រូវបង្ខំចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ បន្ទាប់ពីគ្រូពេទ្យរកឃើញថា ខ្សែប្រយុទ្ធក្រុម
អេស្ប៉ាញ ៖ Sergio Aguero ទំនងជាត្រូវបង្ខំចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ បន្ទាប់ពីគ្រូពេទ្យរកឃើញថា ខ្សែប្រយុទ្ធក្រុម Barcelona រូបនេះ មានបញ្ហាបេះដូង (បេះដូងលោតខុសប្រក្រតី)។
Sergio Aguero ដែលឈានដល់វ័យ៣៣ឆាំ្ន ត្រូវបានប្តូរចេញពីទីលានប្រកួត និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យបញ្ហាបេះដូង បន្ទាប់ពីបង្ហាញអាការៈចុកទ្រូងខ្លាំង អំឡុងការប្រកួតនៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga ដែលក្រុម Barcelona បានត្រឹមស្មើក្រុមភ្ញៀវ Alaves ដោយលទ្ធផល ១-១ នៅកីឡដ្ឋាន Camp Nou កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ។ ហើយក្រោយឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យរួចមក ខាងក្លិបក៏បានប្រកាសថា Aguero នឹងត្រូវអវត្តមានរយៈពេល៣ខែ ដើម្បីទទួលការព្យាបាល។
ប៉ុន្តែកាលពីពេលថ្មីៗនេះ បើតាមការចេញផ្សាយពីវិទ្យុអេស្ប៉ាញ Catalunya បានឱ្យដឹងថា បញ្ហាសុខភាពរបស់ Aguero អាចបង្ខំរូបគេត្រូវចូលនិវត្តន៍ពីបាល់ទាត់ ហើយគេក៏បានដឹងច្បាស់រួចហើយ អំពីស្ថានភាពបញ្ហាបេះដូងរបស់ខ្លួន។
ទោះយ៉ាងណា Aguero បានធ្វើការបង្ហោះសារលើបណ្តាញ Twitter ដើម្បីផ្តល់អ្នកគាំទ្រនូវបច្ចុប្បន្នភាពដ៏សំខាន់អំពីស្ថានភាពសុខភាពរបស់ខ្លួន ក៏ដូចជាឆ្លើយតប និងបញ្ឈប់រាល់ពាក្យចចាមអារ៉ាមថ្មីៗនេះផងដែរ ៖ «ដោយសារតែពាក្យចចាមអារ៉ាមថ្មីៗនេះ ដូច្នេះខ្ញុំប្រាប់ពួកគេថា ខ្ញុំកំពុងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតក្លិប ដោយធ្វើតេស្ដ និងព្យាបាល ហើយឃើញថា ការវិវត្តរបស់ខ្ញុំសម្រាប់រយៈពេល៩០ថ្ងៃគឺតែងតែវិជ្ជមាន»។ នេះបើតាមការបង្ហោះសាររបស់ខ្សែប្រយុទ្ធរូបនេះ។
គួររំលឹកថា Sergio Aguero បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លិប Barcelona កាលពីចុងខែឧសភាកន្លងទៅ ក្រោយផុតកុងត្រាជាមួយក្លិប Manchester City។ ប៉ុន្តែដោយសារតែបញ្ហារបួសនៅដើមរដូវកាលនេះ Aguero ពុំសូវបានបង្ហាញខ្លួនសម្រាប់ Barcelona ឡើយ ដោយចូលលេងបានត្រឹមតែ៥ប្រកួត និងរកបានតែ១គ្រាប់ប៉ុណ្ណោះ៕ (ដកស្រង់ចេញពី Marca និង Republic World)
ចែករំលែកព័តមាននេះ