ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកទៀតហើយ! រថភ្លើង ថ្ងៃមុនបុកឡាន ពេលនេះ បុកម៉ូតូ សុទ្ធតែស្លា.ប់ នៅខេត្តព្រះសីហនុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថភ្លើង និង​ម៉ូតូ បានកើត​កាលពី​ម៉ោង ១៥ និង ៤៥​នាទី លើផ្លូវ​ដែក ស្ថិតនៅ​ចំណុច…

ខេត្ត​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថភ្លើង និង​ម៉ូតូ បានកើត​កាលពី​ម៉ោង ១៥ និង ៤៥​នាទី លើផ្លូវ​ដែក ស្ថិតនៅ​ចំណុច ខ​៣ ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ រថភ្លើង ០១​គ្រឿង ទិសដៅ​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ បាន​បុក​ម៉ូតូ ០១​គ្រឿង ម៉ាក​ស៊ី​រុស ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1B-8314 បើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ពី​ត្បូង ទៅ​ជើង​។​

​ករណី​ខាងលើនេះ បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ លីវ ហុង ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្លា​.​ប់ នៅនឹងកន្លែង​កើតហេតុ​។​

​ចំណែក​រថភ្លើង ក្រោយពេល​បុក​ម៉ូតូ បាន​បន្តដំណើរ​ទៅមុខទៀត ដូច​លើក​មុន​ដែរ​។ ក្រោយ​កើតហេតុ ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​ប៉ូលិស យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់​។ រីឯ​សាក​.​ស​.​ព ត្រូវបាន​ប្រគល់ជូន​គ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណៃ​។​

​សូម​រម្លឹកថា កាលពី​ម៉ោង ៦​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ មាន​ហេតុការណ៍​រថភ្លើង បុក​រថយន្ត ១​គ្រឿង នៅ​ផ្លូវ​រថភ្លើង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ជិត​ទីប្រជុំជន​វាលរេញ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨១-១៨២ ស្ថិតក្នុង​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នោះ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត បាន​រងរបួស​ធ្ងន់ ហើយ​ក្រោយមក បាន​ស្លា​.​ប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។

​រថភ្លើង ក្នុងទិសដៅ​ចេញពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ បាន​បុក​រថយន្ត ១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-4730 ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​ដែរ​។ នៅពេល​កើតហេតុ​នោះ មិនមាន​អ្នក​ដាក់​ប៉ា​រាស់​បញ្ជា បិទផ្លូវ​ឲ្យ​យានយន្ត​ឈប់ ដើម្បី​បើកផ្លូវ​ឲ្យ​រថភ្លើង​ឆ្លងកាត់​ឡើយ​។ ចំណែក​រថភ្លើង ក៏​បើក​ក្នុង​ល្បឿន​លឿន​ថែម​ទៀតផង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ