កូនតិរច្ឆានវាយសំលាប់ឪពុកព្រោះខឹងស្រវឹងនិយាយច្រើន
ខេត្ដកណ្ដាល ៖ មនុស្សគ្រប់គ្នាខំគោរពអ្នកមានគុណជាព្រះ បើទោះបីអ្នកមានគុណនោះខ្វាក់ខ្វិន ពិការឬខុសឆ្គងយ៉ាងណាក្ដី
ខេត្ដកណ្ដាល ៖ មនុស្សគ្រប់គ្នាខំគោរពអ្នកមានគុណជាព្រះ បើទោះបីអ្នកមានគុណនោះខ្វាក់ខ្វិន ពិការឬខុសឆ្គងយ៉ាងណាក្ដី
ខេត្ដកណ្ដាល ៖ មនុស្សគ្រប់គ្នាខំគោរពអ្នកមានគុណជាព្រះ បើទោះបីអ្នកមានគុណនោះខ្វាក់ខ្វិន ពិការឬខុសឆ្គងយ៉ាងណាក្ដី តែកូនអប្រិយចិត្ដតិរច្ឆាននេះមិនត្រឹមតែមិនគោរពអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្ដែបែរជាហ៊ានវាយសំលាប់ឪពុកបង្កើតនឹងគល់ ឫស្សីបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មព្រោះតែខឹងឪពុកផឹកទឹកត្នោតជូរស្រវឹងឡូឡានិងដេញវាយខ្លួន។
ហេតុការណ៍កូនវាយសំលាប់ឪពុកឯងបង្កើតនេះកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១០ នៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ។ មន្ដ្រីប៉ូលិសបានឱ្យដឹងថា កូនប្រុសតិរច្ឆាននោះឈ្មោះយ៉ុង ហុងឡេង អាយុ២១ឆ្នាំ បន្ទាប់ពីវាយសំលាប់ឪពុកហើយបានរត់បាត់ ហើយសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ។ ចំណែកឪពុកដែលបានស្លាប់ឈ្មោះឃី យ៉ុង អាយុ៤៦ឆ្នាំ ដែលឪពុកនិងកូនទាំងពីររស់នៅភូមិ-ឃុំកើតហេតុ ។ ជនរងគ្រោះមានកូន៥នាក់ ប្រុស៣នាក់ កូនប្រុសឃាតកគឺជាកូនទី២ ។ សាក្សីបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានបបួលមិត្ដភក្ដិផឹកទឹកត្នោតជូរ នៅផ្ទះម្ដាយឈ្មោះឡាំង ឆេរ អស់ទឹកត្នោតជូរ២០លីត្រ បន្ទាប់មកមិត្ដភក្ដិទាំងអស់បែកគ្នាទៅផ្ទះរៀងៗខ្លួននៅតែជនរងគ្រោះអង្គុយនៅផ្ទះម្ដាយកន្លែងហូបទឹកត្នោតជូរ ។ ពេលនោះកូនចិត្ដតិរច្ឆានបានដើរមកដល់ហើយត្រូវជនរងគ្រោះស្ដីបន្ទោសឱ្យដោយនិយាយពាក្យច្រំដែលៗ ចំណែកកូនក៏បានតបតវិញដោយពាក្យមិនសមរម្យ ។ ខណៈនោះជនរងគ្រោះក៏បានរើសដុំដីគប់ចំក្បាលកូន និងដេញបំណងរកវាយថែមទៀត រីឯកូនក៏បានរត់ចេញទៅ លុះត្រឡប់មកវិញមានកាន់គល់ឫស្សីនៅជាប់នឹងដៃ ហើយបានវាយជនរងគ្រោះចំកញ្ចឹង.កផ្នែកខាងស្ដាំបណ្ដាលឱ្យដួលទៅលើដីតែម្ដង ។ ក្រោយមកសាច់ញាតិបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយៗក្រុមគ្រួសារក៏បានដឹកជនរងគ្រោះមកផ្ទះវិញ ។ ខណៈដឹកចេញពីមន្ទីរពេទ្យមកវិញនោះ ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកកោះធំទៅសួរនាំពីមូលហេតុ ហើយប្រពន្ធជនរងគ្រោះបានលាក់លៀមនឹងប៉ូលិសដោយឆ្លើយថា ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្ដែដោយមានការសង្ស័យសមត្ថកិច្ចប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារកូនបង្កើតវាយ ។ ប្រពន្ធជនរងគ្រោះឈ្មោះតុង ទៀង អាយុ៤៨ឆ្នាំ និយាយថា ខ្លួនមិនចង់ប្ដឹងប្ដល់ទេ ព្រោះខឹងនឹងជនរងគ្រោះពូកែ រករឿងក្រុមគ្រួសារណាស់ឱ្យតែស្រវឹងហើយ បើប្ដឹងខ្លាចកូនមានទោស ។
សមត្ថកិច្ចប៉ូលិសនិយាយថា បើទោះបីក្រុមគ្រួសារមិនប្ដឹងក៏ដោយក៏ខាងប៉ូលិសត្រូវតែធ្វើតាមច្បាប់ មិនឱ្យជនសង្ស័យរួចខ្លួន ឡើយ ។ បន្ទាប់ពីពិនិត្យសាកសពរួច ប៉ូលិសប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ