ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF, World Bank, UN ចាប់ដៃ​គ្នា​ប្រឆាំង​នឹង​ការ​លួច​គេចពន្ធ

8 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អង្គភាព​នាំមុខ​គេ​នៅ​លើ​ពិភពលោក​ចំនួន​៤ បាន​ចាប់ដៃ​គ្នា​ប្រឆាំង​នឹង​ការ​លួច​គេចពន្ធ​របស់​ក្រុមហ៊ុន​ធំ​ៗ ក្នុង​គោលបំណង​ជួយ​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ។

សហរដ្ឋអាមេរិក ៖ អង្គភាព​នាំមុខ​គេ​នៅ​លើ​ពិភពលោក​ចំនួន​៤ បាន​ចាប់ដៃ​គ្នា​ប្រឆាំង​នឹង​ការ​លួច​គេចពន្ធ​របស់​ក្រុមហ៊ុន​ធំ​ៗ ក្នុង​គោលបំណង​ជួយ​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ។

អង្គភាព​នាំមុខ​ទាំង​៤​នោះ​រួម​មាន មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ធនាគារពិភពលោក (WB) អង្គការសហប្រជាជាតិ (UN) និង​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ពួក​គេ​នឹង​បើក​យុទ្ធនាការ​រួម​គ្នា​មួយ​ទៅ​លើ​បញ្ហា​ពន្ធ សម្រាប់​ជា​ជំហាន​ដំបូង​ក្នុង​ការ​អនុវត្ត​តាម​ស្តង់ដា​អន្តរជាតិ ។ ការ​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​លេច​ចេញ​នូវ​ឯកសារ​ប្រាក់ ហៅ​ថា Panama Papers ពី​ការិយាល័យ Panama ដោយ​មិន​បាន​មិន​បង់ពន្ធ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គភាព​ទាំង​៤​បាន​ឲ្យ​ដឹង​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ គឺជា​ពេល​ដែល​មាន​សន្ទុះ​ខ្លាំងក្លា​ជុំវិញ​បញ្ហា​ពន្ធ​អន្ដរជាតិ ។ ការ​ពង្រឹង​ប្រព័ន្ធ​ពន្ធ គោលនយោបាយ និង​រដ្ឋបាល គឺជា​គន្លឹះ​ចម្បង​សម្រាប់​ការ​អភិវឌ្ឍ ។

អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ទឹកប្រាក់​រាប់​លាន​ដុល្លារ​ត្រូវ​បាន​បដិសេធ​សម្រាប់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល ពោល​គឺ​ដោយសារ​តែ​ផែនការ​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ ។

ករណី​ថ្មី​ៗ​នៅ​ក្នុង​តំបន់​អឺរ៉ុប​បាន​បង្ហាញ​ពី​របៀប​ដែល​ក្រុមហ៊ុន​ធំ​ៗ​បាន​ផ្លាស់​ប្តូរ​ប្រាក់​ចំណូល និង​ទ្រព្យសកម្ម​ទៅ​កាន់​ការិយាល័យ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ជាមួយនឹង​អត្រាពន្ធ​ដ៏​ទាប​បំផុត ។

គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០១៣​កន្លង​មក នេះ អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ដែល​ស្ថិត​ក្នុង​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​នៅ​លើ​ពិភពលោក បាន​ចេញ​យុទ្ធនាការ​ស្វែងរក​ក្រុមហ៊ុន​ដែល​គេចពន្ធ និង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​បង្កើន​តម្លាភាព​របស់​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ នៅ​តាម​បណ្តា​ប្រទេស​នីមួយ​ៗ​ដែល​បាន​ធ្វើ​ប្រតិបត្តិការ ៕