ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​លុប​ព្រែក​ធ្វើ​វីឡា មេឃុំ​ថា​ស្រុក​អនុញ្ញាត អភិ​​បាលស្រុក​ថា​មេឃុំ​មិន​ឃាត់ឆ្លើយដាក់​គ្នា​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដី​ព្រែក​ទប់ដែល​មាន​ទទឹង​ជាង​១០​ម៉ែត្រ បណ្តោយ​ជាង​៣០០​ម៉ែត្រ កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​១​គ្រួសារចាក់​ដី​លុប​និង​បុក​គ្រឹះ​ធ្វើ​ផ្ទះ​វីឡា​យ៉ាង​រឹង​មាំ ធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះនាំ​គ្នា​នឹក​ឆ្ងល់​ជា​ខ្លាំង ហេតុ​អ្វី​អាជ្ញាធរ​បណ្តោយ​អោយ​គេ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋបាន​យ៉ាង​ងាយស្រួល​បែប​នេះ​? ​ដីព្រែក​ទប់ដែល​កំពុង​ត្រូវ​បាន​គេ​រំលោភ​យក​នេះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១០ ទល់មុខ​មណ្ឌល​សុខភាព​ព្រែក​ក្របៅ…

ខេត្តព្រៃវែង ៖ ដី​ព្រែក​ទប់ដែល​មាន​ទទឹង​ជាង​១០​ម៉ែត្រ បណ្តោយ​ជាង​៣០០​ម៉ែត្រ កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​១​គ្រួសារចាក់​ដី​លុប​និង​បុក​គ្រឹះ​ធ្វើ​ផ្ទះ​វីឡា​យ៉ាង​រឹង​មាំ ធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះនាំ​គ្នា​នឹក​ឆ្ងល់​ជា​ខ្លាំង ហេតុ​អ្វី​អាជ្ញាធរ​បណ្តោយ​អោយ​គេ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋបាន​យ៉ាង​ងាយស្រួល​បែប​នេះ​?

​ដីព្រែក​ទប់ដែល​កំពុង​ត្រូវ​បាន​គេ​រំលោភ​យក​នេះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១០ ទល់មុខ​មណ្ឌល​សុខភាព​ព្រែក​ក្របៅ ស្ថិត​ក្នុងភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​ ។ តាមពលរដ្ឋ​នៅ​ក្បែ​ទីតាំង​នោះ បាន​ប្រាប់​អោយ​ដឹង​ថា ដី​ព្រែក​ទប់​នេះ ​កាលពី​ជាង​២​ឆ្នាំ​មុន ត្រូវ​បាន​អាជ្ញាធរ​ស្រុក ប្រគល់​១​កំណាត់​ខាងលិច​ផ្លូវជាតិ​លេខ​៣១០ ទៅ​អោយ​សុខា​ភិបាល សាងសង់​មណ្ឌល​សុខភាព​ព្រែក​ក្របៅ ចំណែក​១​កំណាត់​ខាងកើត​ផ្លូវ នៅ​រក្សា​ជា​ដី​រដ្ឋ​នៅឡើយ ប៉ុន្តែ​នៅ​ពេល​គេ​ចាប់​ផ្តើម​ធ្វើ​មណ្ឌល​សុខភាព ស្រាប់តែ​ពលរដ្ឋ​១​គ្រួសារ​ដែល​នៅ​ខាងកើត​ផ្លូវ​ជាប់​ព្រែក​នេះ បាន​ធ្វើ​របង​ចាក់​ដី​ព​ទ្ធ័​យក​ដី​ព្រែក​នេះ​តែ​ម្តង ហើយ​ភ្លាម​ៗ​នោះ ​អាជ្ញាធរ​ឃុំ​ស្រុកបាន​ចុះ​មក​ហាមឃាត់ និង​រក្សា​ដី​នេះ​ទុកជា​សម្បត្តិ​រដ្ឋ​ដដែល រហូត​ដល់​បច្ចុប្បន្ន​។ ប៉ុន្តែ​ថ្មី​ៗ​នេះ ស្រាប់តែ​ឃើញ​គ្រួសារ​ដដែល​នេះ បាន​បន្តសកម្មភាព​រំលោភ​យក​ដី​ព្រែក​ទប់​នេះ​ម្តងទៀត ដោយ​បាន​ហៅ​ជាង​ចាក់​សសរ​បេតុង​ធំ​ៗ​ជា​ច្រើន​ដើម​ចូល​ព្រែក លើក​គ្រោង​ចេញ​ជា​ផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ​តែ​ម្តង​។

លោកញ៉ែ​ម ណេ​ត មេឃុំ​ព្រែក​ក្របៅបានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ​វិច្ឆិកា ​នេះថា ដោយ​មើលឃើញ​គ្រួសារ​នោះលួច​ធ្វើ​ផ្ទះ​លើ​ដី​ដែល​ហាមឃាត់​ទៀត​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​វិច្ឆិកា លោក​និង​កំលាំង​ប៉ុស្តិ៍រដ្ឋបាល បាន​ចុះ​ទៅ​ហាមឃាត់​ភ្លាម ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ​អះអាង​ថា គេ​បាន​សុំ​ច្បាប់​ពី​លោក​អភិបាលស្រុក​រួច​ហើយ ទើប​លោក​បាន​ត្រឹម​អោយ​គេ​ផ្អាក​សកម្មភាព​សិន រង់​ចាំ​សាក​សួរ​ទៅ​ថ្នាក់​ស្រុក​សិន​។

ដោយឡែក​ លោកសេង ធា អភិបាលស្រុក​ពាម​ជរបានអោយ​ដឹង​តាម​ទូរ​សព្ទ័​ដែរ​ថា ករណី​ពលរដ្ឋ​លួច​សង់ផ្ទះ​រំលោភ​យក​ដី​ព្រែក​ទប់​នេះ លោក​មិន​បាន​អនុញ្ញាត​នោះ​ទេ ហើយ​លោក​ថែម​ទាំង​បាន​បញ្ជា​អោយ​លោក​មេឃុំចុះ​ទៅ​ហាមឃាត់​ការ​សាងសង់​ទៀត​ផង ប៉ុន្តែ​លោក​មេឃុំ​មិន​ហ៊ាន​ទៅ​ឃាត់​គេ ទើប​គេ​នៅ​បន្ត​ធ្វើ​បាន​បែប​នេះ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីតាំង​នោះ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​ចង់បាន​ការ​ឆ្លើយ​ដោល​ដាក់​គ្នា ដោះសារ​យករួចខ្លួន​បែប​នេះ​ទេ គឺ​ពួក​គាត់​ចង់​ឃើញ​ចំណាត់ការ​របស់​អាជ្ញាធរ ចំពោះ​ជន​ដែល​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ តើ​លោក​មេឃុំ និង​លោក​អភិបាលស្រុក នឹង​ចាត់ការ​បែប​ណា​…..​?​​

អត្ថបទសរសេរ ដោយ