ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នើ​សុំ​ការ​អនុញ្ញាត​ប្រើ​ថ្នាំ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​ដែល​​​ផលិត​ដោយ​កូរ៉េ​ខាងត្បូង

2 ឆ្នាំ មុន

ទីភ្នាក់ងារ​ឱសថ​អឺរ៉ុ​ប ​EMA កាលពី​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា ឆ្នាំ២០២១នេះ បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​ថ្មី ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​​២​មុខ គឺ​ថ្នាំំ​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង ​YONHAP បាន​ឱ្យ​ដឹង​​ថា ទីភ្នាក់ងារ​ឱសថ​អឺរ៉ុ​ប ​EMA កាលពី​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា ឆ្នាំ២០២១នេះ បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​ថ្មី ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​​២​មុខ គឺ​ថ្នាំំ​ REGKIRONA ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ ​CELLTRION របស់​កូរ៉េ​ខាងត្បូង និង​ថ្នាំំ​ RONAPREVE របស់​ក្រុមហ៊ុន​REGENERON អា​មេ​រិ​ក​។

គណៈកម្មាធិការ​ឱសថ​ប្រើ​សម្រាប់​មនុស្ស របស់​ EMA បាន​ស្មើ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​ RONAPREVE សម្រាប់​មនុស្ស​ពេញវ័យ​ និង​មនុស្ស​ជំទង់ មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ដែល​មាន​ទម្ងន់​ចាប់ពី​៤០​គីឡូក្រាម​។ ទាក់ទិន​នឹង​ថ្នាំ REGKIRONA​ គណៈ​កម្មាធិការ​នោះ​បាន​ស្នើ​ឲ្យ​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ពេញវ័យ​មិន​ចាំបាច់​ប្រើ​ជំនួយ​អុក​ស៊ី​ហ្សែ​ន តែ​អាច​ប្រឈម​មុខ​នឹង​ស្ថានភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​។

ថ្នាំ​ទាំង​២​មុខ​នោះ​ ជា​ថ្នាំ​ព្យាបាល​តាម​រយៈ ​ANTICORPS MONOCLONAUX ដំបូង ទទួល​ការ​ណែនាំ​ឲ្យ​ប្រើប្រាស់ ដោយ​គណៈ​កម្មាធិការ​ឱសថ​ប្រើ​សម្រាប់​មនុស្ស​របស់​ EMA ។ ថ្នាំ​ទាំង​២​មុខ​នោះ​មាន​ចុះ​ក្នុង​បញ្ជី​បណ្ដា​ថ្នាំពេទ្យ​ប្រឆាំង​កូ​វី​ដ​-១៩ ជាមួយ​ថ្នាំ​ EMDESIVIR របស់​ក្រុមហ៊ុន ​VEKLURY ដែល​ត្រូវ​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ឲ្យ​ប្រើ​កាលពី​ខែមិថុនា​ឆ្នាំ​២០២០​។ EMA​ នឹង​ប​ញ្ចូ​ន​យោបល់​ដោយ​ឆាប់រហ័ស​ដល់​គណៈកម្មាធិការ​អឹ​រ៉ុ​ប សម្រាប់​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម​។

តាម​ការ​វាយតម្លៃ​ទិន្នន័យ​ទាំងឡាយ​ក្រោយ​ការ​សិក្សា​លើ​ការ​ព្យាបាល ជាមួយ​ថ្នាំំ​ RONAPREVE ​ឬ​ថ្នាំ ​REGKIRONA ថ្នាំ​ទាំង​២​មុខ​នោះ បាន​ជួយ​កាត់​បន្ថយ​យ៉ាងច្រើន​មិន​ចាំបាច់​ប​ញ្ចូ​ន​អ្នក​ជំ​ងឹ​ទៅ​មន្ទីរពេទ្យ និង​កាត់​បន្ថយ​ការ​ស្លាប់​ដោយសារ​កូ​វី​ដ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ