ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃស្អែក​ត្រូវ​ចេញ​ទៅ​ជប៉ុន កីឡាករ​ប្រដាល់ ពៅ សក្តិ​សិ​ទ្ឋ​វ៉ៃ​ប្រ​ព​ន្ឋ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ពៅ សក្តិ​សិ​ទ្ឋ បាន​ត្រូវ​ប៉ូលិស​សង្កាត់​កា​កាប កោះហៅ​សាកសួរ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​អំពើ​ហិង្

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ពៅ សក្តិ​សិ​ទ្ឋ បាន​ត្រូវ​ប៉ូលិស​សង្កាត់​កា​កាប កោះហៅ​សាកសួរ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​វ៉ៃ​ទៅ​លើ​ប្រ​ព​ន្ឋ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៤ មេ​សា ២០១៦ នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ចំពោះ​សមត្ថកិច្ច កីឡាករ ពៅ សក្តិ​សិ​ទ្ឋ អាយុ​២៩​ឆ្នាំ បាន​និយាយ​ថា មូលហេតុ​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ប្រ​ព​ន្ឋ​មួយ​ដៃ​ដោយសារ​ខឹង​ប្រ​ព​ន្ឋ​មាន​សាហា​យ​និង​យក​លិខិតឆ្លងដែន​( Passport) លាក់​ទុក ខណៈ​ខ្លួន​ត្រូវធ្វើ​ដំណើរ​ទៅ​ជប៉ុន​វិញ​នៅ​ថ្ងៃស្អែក​ទី​២៥ មេ​សា ព្រោះ​បេសកកម្ម​៤​ឆ្នាំ​របស់​គេ​ទើបតែ​បាន​២​ឆ្នាំ​ប៉ុណ្ណោះ និង​ថា​នៅ​ក្នុង​ប្រទេស​ជប៉ុន​រូបគេ​ធ្វើ​ជា​គ្រូ​ក្បាច់គុន​បុរាណ​ខ្មែរ​ផង​និង​ឡើង​សង្វៀន​ប្រដាល់​ផង ។ ចំណែកឯ​ប្រ​ព​ន្ឋ​ឈ្មោះ សុខ ធា​រ៉ា អាយុ​២៩​ឆ្នាំ បាន​និយាយ​តប​ថា មូលហេតុ​ដែល​នាង​យក​លិខិតឆ្លងដែន​លាក់​ដោយសារ ប្តី (​ពៅ សក្តិ​សិ​ទ្ឋ​) មាន​ស្រី​ថ្មី ។

យ៉ាងណា​ក៍ដោយ សេចក្តីរាយការណ៍​បាន​បន្ត​ថា ប្តី​ប្រ​ព​ន្ឋ​ទាំង​ពីរ​ដែល​រស់នៅ​ជាមួយ​គ្នា​៨​ឆ្នាំ​មក​ហើយ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ធ្វើ​កិច្ចសន្យា​ឈប់​ប្រើ​អំពើ​ហិង្សា និង​ព្រម​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រ​ព​ន្ឋ​តទៅ​ទៀត ៕