ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ “បំពុលខ្យល់ ធ្វើឱ្យថយចុះមេជីវិតឈ្មោល”

2 ឆ្នាំ មុន

អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Maryland School of Medicine (UMSOM) បានបង្ហាញពីរបៀប ដែលការបំពុលខ្យល់កាត់បន្ថយចំនួនមេជីវិតឈ្មោល ដោយបណ្តាលឱ្យរលាកនៅក្នុងខួរក្បាល។ ការ​រក​ឃើញ​នៃ​ការ​សិក្សា​នេះ…

អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Maryland School of Medicine (UMSOM) បានបង្ហាញពីរបៀប ដែលការបំពុលខ្យល់កាត់បន្ថយចំនួនមេជីវិតឈ្មោល ដោយបណ្តាលឱ្យរលាកនៅក្នុងខួរក្បាល។ ការ​រក​ឃើញ​នៃ​ការ​សិក្សា​នេះ ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដីសុភាព ‘Environmental Health Perspectives’។

លោកសាស្រ្តាចារ្យជំនួយ បណ្ឌិត Zhekang Ying នៅ UMSOM ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានមានប្រសាសន៍ថា៖ “ការរកឃើញរបស់យើងបានបង្ហាញថា ការខូចខាតដោយសារការបំពុលខ្យល់ ចំពោះចំនួនមេជីវិតឈ្មោល អាចត្រូវបានដោះស្រាយដោយការបំបាត់សារធាតុរលាកនៅក្នុងខួរក្បាលរបស់សត្វកណ្តុរ។ នេះគឺបង្ហាញថា ការកើនឡើងសារធាតុរលាកនៅក្នុងខួរក្បាល ដែលបណ្តាលមកពីការបំពុលខ្យល់ គឺធ្វើឱ្យមានការថយចុះមេជីវិតឈ្មោលរបស់សត្វនិងមនុស្ស។”

លោកវេជ្ជបណ្ឌិត បណ្ឌិត Charles Hong និង លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Melvin Sharoky ដែលជានាយកផ្នែកស្រាវជ្រាវជំងឺបេះដូងនៅ UMSOM បានមានប្រសាសន៍ថា៖ “ក្នុងការរកឃើញនេះ បញ្ហាបំពុលខ្យល់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់មេជីវិតឈ្មោលប៉ុណ្ណោះទេ។ វាថែមទាំងបង្កឱ្យមានជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម និង ជំងឺបេះដូង ដែលបណ្តាលមកពីមានការកើនឡើងនូវសារធាតុរលាកនៅក្នុងខួរក្បាល ដោយសារបញ្ហាបំពុលខ្យល់។”

ប្រហែល ៩២% នៃចំនួនប្រជាជនពិភពលោករស់នៅក្នុងតំបន់ ដែលកម្រិតភាគល្អិតមិនល្អ នៅក្នុងខ្យល់តូចជាង ២.៥មីក្រូម៉ែត្រ លើសពីស្តង់ដារសុវត្ថិភាពដែលកំណត់ដោយអង្គការសុខភាពពិភពលោក។ ភាគល្អិតទាំងនេះអាចមកពីប្រភពដូចជា ផ្សែងរថយន្ត ការបំភាយរោងចក្រ ភ្លើងឆេះព្រៃ និងចង្ក្រានដុតឈើ ដែលវាសុទ្ធតែមានគ្រោះថ្នាក់ដល់សុខភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ