ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​ម្នាក់ ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ដែល​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់ ដែល​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ធ្វើការ​ឃាត់ខ្លួន​ខណៈ​ពេល​ដែល​ពួក​គេ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម​លាក់​ទុក​នៅ​តាម​ម៉ូតូ​ហើយ​ជិះ​ដើរ​លេង​នៅ​កោះ​ពេជ្រ​។ ហេតុការណ៍​នេះ​បាន​បង្ករ​ឱ្យ​មានការ​ភ្ញាក់ផ្អើល បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៦ នៅ​ជំ​ណុ​ច​គល់​ស្ពាន​នាគ កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ស៊ុន ស៊ីវ​ម៉េ​ង អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២១១ ផ្លូវ​លេខ​៣៧១ ភូមិ​ទ្រា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ទី​ន អាយុ​១៨​ឆ្នាំ ត្រូវ​បាន​រត់គេច​ខ្លួន​បាត់​។ មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ធ្វើការ​ល្បាត​នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ​នោះ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​ទាំង​ពីរ​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក ហ្ស៊ុ​យ​សុ​យ​គី ណិ​ច ព៌​ណ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FU-3318 មួយ​គ្រឿង​ចុះឡើង​ៗ​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ដោយ​មានការ​សង្ស័យ​កម្លាំង​ល្បាត​ក៏​បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​ធ្វើការ​សួរនាំ តែ​ក្រុម​យុវជន​ទាំង​ពីរ​នាក់​មិន​បាន​ឈប់​ឡើយ ដោយ​បន្ថែម​ល្បឿន​ម៉ូតូ​ព្យាយាម​ជិះ​រត់គេច​ទៅ​វិញ​។ ដោយ​ហៅ​ពួក​គេ​ឱ្យ​ឈប់​ម៉ូតូ​ដើម្បី​ធ្វើការ​សួរនាំ ហើយ​ពួក​គេ​ព្យាយាម​បើក​ម៉ូតូ​រត់គេច​នោះ កម្លាំង​ល្បាត​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​ពួក​គេ​ក៏​បាន​ផ្តួល​ម៉ូតូ និង​ព្យាយាម​រត់គេច​បន្ត​ទៅ​ទៀត ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ដេញចាប់​បាន​យុវជន​ជា​អ្នក​បើក​ម៉ូតូ​ម្នាក់​ខាងលើ ចំណែកឯ​យុវជន​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន​យុវជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់​នោះ​រួច​ហើយ កម្លាំង​ល្បាត​ក៏​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម ដែល​មាន​ប្រវែង​ប្រហែល ០,៥០​សម លាក់​ទុក​នៅ​ក្នុង​ម៉ូតូ​របស់​ពួក​គេ និង​នាំ​ខ្លួន រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​គ​របាល​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕