ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាក់វ៉ាក់សាំងមនុស្ស​ពេញវ័យ​កើនដល់១០០.៤៣% និងកុមារ៦ឆ្នាំបាន១០៣.២២% ធៀបនឹងគោលដៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០២១​ថា អត្រា​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​សម្រាប់​មនុស្ស​ពេញវ័យ​កើន​ដល់​១០០.៤៣%​និង​កុមារ​អាយុ​៦​ឆ្នាំ​មាន​ចំនួន​១០៣.២២%​បើ​ធៀប​នឹង​គោលដៅ​កំណត់ ។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០២១​ថា អត្រា​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​សម្រាប់​មនុស្ស​ពេញវ័យ​កើន​ដល់​១០០.៤៣%​និង​កុមារ​អាយុ​៦​ឆ្នាំ​មាន​ចំនួន​១០៣.២២%​បើ​ធៀប​នឹង​គោលដៅ​កំណត់ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១​មាន ៖ លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង​មាន​១០០,៤៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ។ លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំទៅ​ក្រោម​១៨​ឆ្នាំ មាន​៩៨,៣៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១,៨២៧,៣៤៨ នាក់ ។

លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន​១០៣,២២% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់ ។ លើ​កុមារ​អាយុ​០៥​ឆ្នាំ មាន ៦៦,១៦% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​៣០៤,៣១៧ នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​ក៏​បាន​លើក​ឡើង​ថា លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ មាន ៨៧,៥០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ