ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីងពាង​មាន​ពណ៌​ច្រើន​ កំពុង​​បង្កើន​ចំនួន​រាត​ត្បាត​​ភាគ​ខាងត្បូង​អា​មេ​រិ​ក

2 ឆ្នាំ មុន

ពីងពាង​មួយ​ប្រភេទ​ដែល​គេ​មិន​ស្គាល់​ច្បាស់​នៅ​សហរដ្ឋអាមេរិក កំពុង​បង្កើន​ចំនួន​កាន់តែ​ច្រើន ជា​ពិសេស​នៅ​រដ្ឋ​ច​ច​ជៀ និង​ក្នុង​រដ្ឋ​ដទៃ​ៗ​ទៀត​នា​ភាគ​ខាងត្បូង​ប្រទេស

សហរដ្ឋអាមេរិក ៖ ពីងពាង​មួយ​ប្រភេទ​ដែល​គេ​មិន​ស្គាល់​ច្បាស់​នៅ​សហរដ្ឋអាមេរិក កំពុង​បង្កើន​ចំនួន​កាន់តែ​ច្រើន ជា​ពិសេស​នៅ​រដ្ឋ​ច​ច​ជៀ និង​ក្នុង​រដ្ឋ​ដទៃ​ៗ​ទៀត​នា​ភាគ​ខាងត្បូង​ប្រទេស​។

បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ដឹង​វត្តមាន នៃ​ពីងពាង​នោះ​ ក្នុង​ឆ្នាំ​២០១៤​។ វា​ជា​ពីងពាង​មួយ​ប្រភេទ រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ស្គាល់​​ច្បាស់់ លេច​ដំបូង​ក្នុង​រដ្ឋ​ច​ច​ជៀ​ភាគ​ខាង​អា​មេ​រិ​ក​។ ពីងពាង​នោះ​ មានឈ្មោះ​វិទ្យាសាស្ត្រ​ថា TRICHONEPHIKA CLAVATA ឬ​ហៅ​ពីងពាង ​JORO ជា​ពីងពាង​មួយ​ប្រភេទ​​ដែល​ប្រទះ​ឃើញ​នៅ​អា​ស៊ី​អាគ្នេយ៍ និង​ជា​ពិសេស​នៅ​ជប៉ុន​ និង​កូរ៉េ​។ ពួក​វា​មាន​មាឌ​ធំ​ និង​ជើ​​ង​តូច​វែង​ៗ ​ហើយ​មាន​ពណ៌​ច្រើន​។

៧​ឆ្នាំ​ក្រោយមក​ សភាពការណ៍​ពិតជា​មានការ​ផ្លាស់​ប្ដូរ​។ ពួក​វា​ពេល​នេះ​កើន​ដល់​​ជា​ច្រើន​លាន ហើយ​បង្កើត​សំបុក​ធំ​ៗ​រាយ​នៅ​តាម​ផ្ទះសម្បែង បង្គោល​ភ្លើង តាម​ព្រៃ​។​ល​។ ពួក​ពីងពាង​ប្រភេទ​នោះ បាន​រាតត្បាត​ដល់​បណ្ដា​រដ្ឋ​ជិតខាង​រដ្ឋ​ច​ច​ជៀ​ដូច​ជា រដ្ឋ​តេន​នី​ស៊ី ការ៉ូ​លី​ន​ខាងត្បូង ផ្ល​រី​ដា​ និង​អា​ឡា​បា​ម៉ា​។ ការ​រាតត្បាត​របស់​ពួក​វា​នៅ​កន្លែង​ទាំងនោះ​ ទើប​ចាប់ផ្ដើម​។ សំណាង​ដែល​ពពួក​ពីងពាង​ប្រភេទ​នេះ ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស គ្រាន់តែ​បង្កើត​ការ​រំខាន ខុស​ពី​ពីងពាង​ដទៃ​ៗ​ទៀត​ដែល​មាន​ពិស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ