ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​ឡូញ​ចោទ​រុ​ស្ស៊ី ​និង​បេឡា​រុស​​ថា ​នៅ​ពីក្រោយ​វិបត្តិ​អន្តោប្រវេសន៍​(វីដេអូ)

2 ឆ្នាំ មុន

វិបត្តិ​អន្តោប្រវេសន៍​នៅ​ព្រំដែន​ប៉ូ​ឡូញ កំពុង​ក្លាយជា​ក្ដី​កង្វល់​យ៉ាង​ខ្លាំង របស់​សហភាព​អឺរ៉ុប​។ ពួក​អន្តោប្រវេសន៍​ច្រើន​ពាន់​នាក់​ដែល​ប្រើ​ទិដ្ឋាការ​បេឡា​រុស សង្ឃឹមថា​

ប្រទេស​ប៉ូ​ឡូញ ៖ វិបត្តិ​អន្តោប្រវេសន៍​នៅ​ព្រំដែន​ប៉ូ​ឡូញ កំពុង​ក្លាយជា​ក្ដី​កង្វល់​យ៉ាង​ខ្លាំង របស់​សហភាព​អឺរ៉ុប​។ ពួក​អន្តោប្រវេសន៍​ច្រើន​ពាន់​នាក់​ដែល​ប្រើ​ទិដ្ឋាការ​បេឡា​រុស សង្ឃឹមថា​ បាន​ចូល​ក្នុង​សហភាព​អឺរ៉ុប នា​ថ្ងៃ​ទី​៩ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២១ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ព្រំដែន​ប៉ូ​ឡូ្ញ​ញ​។ ក្រុង​វ៉ា​សូ​វី​ បាន​បរិហារ​ថា នោះ​ជា​ការ​វាយប្រហារ​មួយ រៀបចំ​ឡើង​ដោយ​បេឡា​រុស ​និង​រុ​ស្ស៊ី​។

មក​ដល់​តំបន់​ព្រៃ​នៃ​ព្រំដែន​ខាងកើត​របស់​សហភាព​អឺរ៉ុប ពួក​អន្តោប្រវេសន៍​ប្រមាណ​ពី​៣.០០០​ទៅ​៤.០០០​នាក់ ភាគច្រើន​ជា​ពួក​ឃើ​ត​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ស្ថិត​នៅ​ជាប់​នឹង​របង​លួស​បន្លា​ហើយ​ប្រឈម​មុខ ជាមួយ​កងកម្លាំង​យោធា​ប៉ូ​ឡូញ​ដែល​ដាក់​ពង្រាយ ដោយ​ប្ដេជ្ញា​ឃាំង​ពួក​គេ​មិន​ឲ្យ​ចូល​ប៉ូ​ឡូញ​បាន​។

យោង​តាម​ពួក​ឆ្មាំ​ព្រំដែន​បេឡា​រុស​ថា ពួក​អន្តោប្រវេសន៍​ទាំងនេះ ដែល​បោះជំរំ​នៅ​ទឹកដី​បេឡា​រុស ជិត​ប៉ុស្តិ​ព្រំដែន​ប៉ូ​ឡូញ​KUZNICA ពួក​គេ​មាន​រូបរាង​កាយ ​និង​ទឹកមុខ​យ៉ាប់​យ៉ឺន​បំផុត ព្រោះ​ខ្វះ​ទឹក ​និង​ស្បៀង​។ ច្រកចូល​មគ​កាន់​ទីនោះ​ត្រូវ​រារាំង​មិន​ឲ្យ​បណ្ដា​អ្នកកាសែត​ចូល​ឡើយ តែ​បណ្ដា​រូបភាព​ផ្សាយ​ដោយ​អាជ្ញាធរ​ប្រទេស​ទាំង​២ បង្ហាញ​បុរស​នារី​និង​កុមារ​ច្រើន​រយ​នាក់ រស់​ក្រោម​​ដំបូល​តង់​ ឬ​នៅ​ផ្ទាល់​នឹង​ដី​ប៉ុនប៉ង​កម្ដៅ​ខ្លួន ទប់​ភាព​រងា​នៅ​ជុំវិញ​ភ្នក់ភ្លើង ព្រោះ​សីតុណ្ហភាព​មាន​ដល់​ជិត​សូន្យ​អង្សា​សេ។

កង​ឆ្មាំ​ព្រំដែន​បេឡា​រុស​ចោទប្រកាន់​កងកម្លាំង​ប៉ូ​ឡូ្ថ​ញ​ថា ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ​និង​ធ្វើការ​គាបសង្កត់​ខាង​ផ្លូវចិត្ត លើ​ពួក​អន្តោ​ប្រវេសន៍ ដោយ​ដាក់​ប្រដាប់​បំពង​សំឡេង បើក​ក្នុង​សំឡេង​ខ្លាំង​ៗ ព្រមទាំង​ដាក់​ភ្លើង​ហ្វា​ខ្លាំង​ជះ​មក​លើ​ពួក​គេ​។

ពួក​អន្តោប្រវេសន៍​មួយ​ចំនួន​និយាយ​ថា ពួក​យើង​នឹង​មិន​វិល​ត្រឡប់​ទៅ​អ៊ី​រ៉ា​ក់​វិ​ញ​ឡើយ និង​ក្រាញ​​ននៀល​នៅ​ទី​នេះ​រហូត​ដល់​ស្លា.ប់​។ នៅ​មាត់ទ្វារ​សហភាព​អឺរ៉ុប​ត្រង់​ព្រំដែន​រវាង​ប៉ូ​ឡូញ ​និង​បេឡា​រុស សភាពការណ៍​កំពុង​តានតឹង​ខ្លាំង​បំផុត​ ហើយ​កំពុង​ឈាន​ទៅ​រក​គ្រោះ​មហន្តរាយ​មនុស្សធម៌​។

គេ​ពិបាក​ក្នុង​ការ​ទទួល​ព័ត៌មាន​ពី​អត្ត​សញ្ញាណ នៃ​ជនអន្តោប្រវេសន៍​ទាំងនេះ ដោយ​បណ្ដា​អ្នកកាសែត​ហាម​មិន​ឲ្យ​ចូល តែ​សាក្សី​ជា​ច្រើន​និយាយ​ថា អ្នក​ទាំងនោះ​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ី​រ៉ា​ក់ ​ឬ​ស៊ី​រី​។

គួរ​រំលឹកថា ៖ ប៉ូ​ឡូញ​ប្រកាស​អាសន្ន​ ព្រោះតែពួក​អន្តោប្រវេសន៍​ច្រើន​ពាន់​នាក់​​នៅ​​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ