ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កួត​៩​ប្រការ​ជា​ឆ្កួត​ដែល​កម្ម​ឱ្យ​ផល​ភ្លាម​ៗ

4 ឆ្នាំ មុន

វចនានុក្រម​ខ្មែរ​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ ព្រះ​អង្គ​បានរ​ង្គា​យ​សេចក្តី​អំពី​ហេតុ​ដែល​នាំ​ឱ្យ​ចិត្ត​វិបល្លាស​ផ្លាស់​ទៅ​ជា​ឆ្កួត​លេលា​ដើមហេតុ​ព្រោះតែ​ប្រព្រឹត្ត​អបាយមុខ​ផ្សេង​ៗ​ខណៈ​ដែល​ខ្លួន​កំពុង​មានជីវិត​រស់នៅ ។ ឆ្កួត​ទាំងនោះ​មាន​៩​យ៉ាង​គឺ​៖ ១. កាមុម្មត្តកៈ ឆ្កួតកាម…

វចនានុក្រម​ខ្មែរ​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ ព្រះ​អង្គ​បានរ​ង្គា​យ​សេចក្តី​អំពី​ហេតុ​ដែល​នាំ​ឱ្យ​ចិត្ត​វិបល្លាស​ផ្លាស់​ទៅ​ជា​ឆ្កួត​លេលា​ដើមហេតុ​ព្រោះតែ​ប្រព្រឹត្ត​អបាយមុខ​ផ្សេង​ៗ​ខណៈ​ដែល​ខ្លួន​កំពុង​មានជីវិត​រស់នៅ ។ ឆ្កួត​ទាំងនោះ​មាន​៩​យ៉ាង​គឺ​៖

១. កាមុម្មត្តកៈ ឆ្កួតកាម ២. ចិ​ត្តុ​ម្មត្តកៈ ឆ្កួតចិត្ត ៣. ទិ​ដ្ឋុ​ម្មត្តកៈ ឆ្កួត​ទិដ្ឋិ ៤. បិ​ត្តុ​ម្មត្តកៈ ឆ្កួត​ប្រមាត់ ៥. យ​ក្ខុ​ម្មត្តកៈ​ឬ​បិ​សា​ចុ​ម្មត្តកៈ ឆ្កួត​ព្រោះ​ខ្មោច​ចូល ៦. សុ​រុម្ម​ត្តកៈ ឆ្កួតស្រា ៧. អក្ខ​ធុ​ត្តុ​ម្មត្តកៈ ឆ្កួតល្បែង​ស៊ីសង ៨. អបាយ​មុ​ខុ​ម្មត្តកៈ ឆ្កួត​អបាយមុខ
៩. ឥ​ត្ថុ​ម្មត្តកៈ ឆ្កួតស្រី ។

ឆ្កួត​ទាំង​៩​ប្រការ​នេះ បណ្ឌិត​ហៅ​ថា ឆ្កួត​ពិត អំពើ​គឺ​កម្ម​ហុច​ផល​ឱ្យទាន់​ភ្នែក​នៅ​មើលឃើញ ត្រចៀក​នៅ​ស្តាប់​ឮ អ្នក​ប្រព្រឹត្ត​កម្ម​ណា កម្ម​នោះ​នឹង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​មិន​ចាំបាច់​រង់ចាំ​ជាតិ​មុខ ឬ​ជាតិ​ក្រោយ​នោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ