ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​រូប​មានទុក្ខ​ជា​រឿង​ធម្មតា

3 ឆ្នាំ មុន

ដូច​ពាក្យចាស់​តែង​ពោល​ថា មាន​រូប​មានទុក្ខ ដូច្នេះ​ការ​សប្បាយ និង​ការ​កើតទុក្ខ​ក្នុង​ជីវិត​តែង​ដើរ​ទន្ទឹម​គ្នា អ្វី​ដែល​សំខាន់​នោះ​គឺ យើង​ត្រូវ​រៀន​ចេះ​ទទួលយក​រឿង​មិនល្អ​ដែល​បាន​កើតឡើង​ហើយ និង​រៀន​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បាន​ល្អ កុំ​ខឹង​គោ​វាយ​រទេះ​ឱ្យ​សោះ ព្រោះ​គេ​ក៏​មានទុក្ខ​របស់​គេ ដែល​យើង​មិន​អាច​យល់​បាន​ដូច​គ្នា​ដែរ…

ដូច​ពាក្យចាស់​តែង​ពោល​ថា មាន​រូប​មានទុក្ខ ដូច្នេះ​ការ​សប្បាយ និង​ការ​កើតទុក្ខ​ក្នុង​ជីវិត​តែង​ដើរ​ទន្ទឹម​គ្នា អ្វី​ដែល​សំខាន់​នោះ​គឺ យើង​ត្រូវ​រៀន​ចេះ​ទទួលយក​រឿង​មិនល្អ​ដែល​បាន​កើតឡើង​ហើយ និង​រៀន​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បាន​ល្អ កុំ​ខឹង​គោ​វាយ​រទេះ​ឱ្យ​សោះ ព្រោះ​គេ​ក៏​មានទុក្ខ​របស់​គេ ដែល​យើង​មិន​អាច​យល់​បាន​ដូច​គ្នា​ដែរ ។

តាម​ធម្មតា​ជីវិត​មនុស្ស​រមែង​មាន​សុខ មានទុក្ខ មាន​ឡើង មាន​ចុះ​ជា​រឿង​ធម្មតា ដូច្នេះ​កុំ​ចុះចាញ់ និង​អស់សង្ឃឹម​ឱ្យ​សោះ​ខណៈ​ពេល​ដែល​ជួប​ប្រទះ​នឹង​រឿងរ៉ាវ​មិនល្អ ជា​រឿង​ដែល​នាំ​អារម្មណ៍​ឱ្យ​សោកសៅ គឺ​យើង​រឹតតែ​មិន​គួរ​បណ្ដោយ​ឲ្យ​ឥទ្ធិពល​ដ៏​អាក្រក់​នេះ​គ្រប​សង្កត់ចិត្ត​យើង​បាន​ឡើយ ត្រូវ​អប់រំ​ចិត្ត​ឱ្យ​បាន​មូល​ល្អ ឱ្យ​ជា​ចិត្តរឹង​មាំ មិន​ឃ្លេងឃ្លោង​ឃ្លាត​ចាក​សេចក្តី​ល្អ ។

ចូរ​មាន​ភាពរឹងមាំ​និង​តស៊ូ​ជា​ដរាប​ជាមួយនឹង​ភាព​អំណត់​អត់ធន់ យក​ការ​ព្យាយាម​ជា​ធំ​ក្នុង​ការងារ​ទាំងឡាយ នោះ​ឧបសគ្គ​នានា​នឹង​រលត់​បាត់​រសាត់​ឆ្ងាយ​ពី​ជីវិត​អ្នក​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ