ខេត្តប៉ៃលិន៖ ឪពុកចុង និងម្តាយបង្កើតរបស់ខ្លួន បានផឹកស៊ីជាមួយមិត្តភក្តិ តាំងពីព្រឹក រហូតដល់ល្ងាច លុះប្រកែកគ្នាចុះឡើងៗ រហូតដល់ទាញកាំបិ.តខ្វែវ កា.ប់ប្រហារទៅលើម្តាយ បណ្តាលឱ្យត្រូវចំកញ្ចឹងក ដួលផ្កាប់មុខ ដេកស្លា.ប់ ក្នុងថ្លុកឈា.ម។ ក្រោយមក ឪពុកចុងនោះ ចា.ប់ច្របា.ច់កនាង បម្រុងសម្លា.ប់ បំបិ.ទមាត់ តែនាងបានរើខ្លួនរួច ក៏ត្រូវឪពុកចុងកំណាច ទាញខ្វែ.វ គ.ប់ត្រូវដៃឆ្វេង រងរបួសស្រាល ហើយនាងខំប្រឹងរត់គេចខ្លួន ទៅពួនសម្ងំលាក់ខ្លួន ក្នុងព្រៃដំឡូងមីមួយយប់។ ដល់ពេលព្រឹកឡើង ប្រទះឃើញឪពុកចុងច.ងក បង្កឱ្យមានការភ្ញាក់ផ្អើល។ តែនាង បាននិយាយរឿងគួរឱ្យហួសចិត្តមួយ គឺឪពុកចុង មានបំណងចង់ធ្វើបា.បនាង ដោយមិនឱ្យនាងចេញទៅធ្វើការឆ្ងាយពីគាត់ និងហាមនិយាយជាមួយប្រុសៗ ជាដាច់ខាត។
សូមបញ្ជាក់ថា ប្តីចុងកា.ប់សម្លា.ប់ប្រពន្ធនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៤៥នាទីយប់ រួចច.ងកធ្វើអត្តឃា.តខ្លួនឯង កាលពីវេលាម៉ោង ១២ និង៣០នាទី យប់អាធ្រាត្រថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងបន្ទប់ទឹក ក្នុងរោងចាំចំការ ស្ថិតក្នុងភូមិដីក្រហម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ចាន់ គួយ អាយុ ៥៧ឆ្នាំ រងរបួសក និងក្បាល ផ្នែកខាងក្រោយ (ស្លា.ប់) មានកូន ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ត្រូវប្តីដើមស្លា.ប់ចោល តាំងពីកូនស្រីពៅនៅតូចម្លេះ។ រហូតមកដល់ពេលនេះ កូនបងទាំងបីនាក់ មានគ្រួសាររៀងៗខ្លួនអស់ហើយ អ្នកខ្លះនៅថៃ ខ្លះនៅភ្នំពេញ និងម្នាក់ទៀត នៅខេត្តកំពង់ចាម។ នៅសល់តែកូនស្រីពៅម្នាក់ប៉ុណ្ណោះ រស់នៅជាមួយម្តាយ និងឪពុកចុង។
ចំណែកជនដៃដល់ជាប្តីចុង មានឈ្មោះ ផាន់ ពៅ អាយុ ៥២ឆ្នាំ ចងក.ធ្វើអត្តឃា.ត នៅក្នុងបន្ទប់ទឹក ក្រោយពេលកា.ប់ប្រពន្ធរួច។
ក្មេងស្រី ឈ្មោះ អូន សុខគា អាយុ១៦ឆ្នាំ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្រោយពីឪពុកបង្កើតរបស់ខ្លួន បានលាចាកលោកចោលតាំងពីនាងនៅតូច ទើបម្តាយរបស់ខ្លួន ក៏បានសម្រេចចិត្ត យកបុរសខាងលើ ជាប្តីចុងអស់រយ:ពេល ១០ឆ្នាំមកហើយ។
នាងបន្តទៀតថា ឪពុកចុងម្នាក់នេះ មិនបានឱ្យនាងចូលរៀនសូត្រនឹងគេនោះទេ ដោយគាត់ទៅណា ក៏យកទៅតាមរហូត។ លុះនាងកាន់តែធំពេញរូបពេញរាង ឪពុកចុងម្នាក់នេះ កាន់តែឃាត់ឃាំងនាង មិនឱ្យដើរទៅណាឆ្ងាយពីផ្ទះ ឬឆ្ងាយពីគាត់នោះឡើយ សូម្បីតែទៅបោចស្មៅ ក្នុងចំការ ឬទៅស៊ីឈ្នួលដាំពោត និងដកដំឡូងមី ក៏គាត់មិនឱ្យដើរបែកឆ្ងាយពីគាត់ឡើយ សូម្បីតែប្រុសៗ ណាម្នាក់ មកនិយាយលេងជាមួយនឹងនាង ក៏មិនបានដែរ ពោលគឺគាត់តែងតែរករឿងជាប់ជានិច្ច ខណ:ដែលម្តាយបង្កើតរបស់នាង ក៏មិនហ៊ានជាមួយនឹងឪពុកចុងនេះឡើយ។ តែពួកគាត់ តែងតែផឹកស្រាឈ្លោះទាស់ទែងគ្នាជាប់ជាប្រចាំ ដែលធ្វើឱ្យនាងមានការព្រួយបារម្ភយ៉ាងខ្លាំង។
នាងបញ្ជាក់ថា មូលហេតុ ដែលឈានដល់ឪពុកចុងកា.ប់សម្លា.ប់ម្តាយរបស់ខ្លួន ដោយសារតែកាលពីរសៀលថ្ងៃកើតហេតុ មានម្ចាស់ចំការម្នាក់ បានជួលនាងឱ្យទៅបេះផ្លែមៀនប៉ៃលិន ហៅ តាង៉ែន នៅក្នុងចំការរបស់គេ ដោយម្ចាស់ចំការឱ្យប្រាក់ឈ្នួល ចំនួន ១ម៉ឺនរៀល។ លុះឪពុកចុងដឹងថា នាងចេញពីផ្ទះមិនប្រាប់ ក៏ជិះម៉ូតូតាមរក ជាមួយនឹងម្តាយរបស់ខ្លួន។ លុះពេលឃើញនាងហើយ ក៏នាំគ្នា ត្រឡប់មកផ្ទះវិញ មានទាំងការឈ្លោះទាស់ទែងគ្នា បន្ទាប់ពីពួកគាត់នាំគ្នាផឹកស្រា តាំងពីព្រឹកមកម្លេះ។
ចំណែកអ្នកជិតខាង ក៏បានបង្ហើបឱ្យដឹងដែរថា បុរសជាឪពុកចុងម្នាក់នេះ ទំនងជាស្រឡាញ់កូនរបស់ខ្លួន ខណ:ម្តាយរបស់នាង កាន់តែចាស់ ហើយកូនស្រីកាន់តែធំឡើងពេញរូបពេញរាង កាន់តែស្អាត ទើបអ្នកជិតខាង តែងតែណែនាំឱ្យនាងមានការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច កុំប្រហែសជាមួយនឹងឪពុកចុងម្នាក់នេះ ឱ្យសោះ ព្រោះមានរឿងហេតុកើតឡើងជារឿយៗ នៅតាមបណ្តាខេត្តនានា ដោយសារតែឪពុកចុង ចា.ប់រំលោ.ភបំពា.នផ្លូវភេ.ទកូនរបស់ខ្លួន ពេលម្តាយមិននៅផ្ទះ ជាដើម។
ប្រភពបញ្ជាក់ទៀតថា គេតែងតែសង្កេតមើលជាប់ជានិច្ច ពេលឃើញឪពុកចុងឌុបកូនស្រីរបស់ខ្លួន ទៅណាមកណា ហើយក៏មានការព្រួយបារម្ភ ជំនួសម្តាយរបស់នាងផងដែរ៕






ចែករំលែកព័តមាននេះ