ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើលិង្គរបស់បុរសចេះបាក់ទេ បើប្រើមិនត្រូវ?

2 ឆ្នាំ មុន

តាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត Tobias Kohler ដែលជាអ្នកឯកទេសខាងផ្លូវទឹកម៉ូត្រនៅអ៊ីតាលី បានបញ្ជាក់ថា៖ “វាអាចទៅរួចសម្រាប់បុរសក្នុងការ “បាក់” លិង្គ។ តែវាមិនមែនដូចជាការបាក់ដៃបាក់ជើងនោះទេ ព្រោះលិង្គមិនមានឆ្អឹងឡើយ។…

តាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត Tobias Kohler ដែលជាអ្នកឯកទេសខាងផ្លូវទឹកម៉ូត្រនៅអ៊ីតាលី បានបញ្ជាក់ថា៖ “វាអាចទៅរួចសម្រាប់បុរសក្នុងការ “បាក់” លិង្គ។ តែវាមិនមែនដូចជាការបាក់ដៃបាក់ជើងនោះទេ ព្រោះលិង្គមិនមានឆ្អឹងឡើយ។ ការបាក់របស់លិង្គគឺមានការឈឺចាប់ដូចទៅនឹងការបាក់ដៃជើងដែរ តែវាមិនមែនបាក់ដូចឆ្អឹងនោះឡើយ។

ជាធម្មតា ជាមួយនឹងការបាក់លិង្គ សំឡេងប្រេះខ្លាំងអាចត្រូវបានគេលឺ ហើយបុរសនឹងបាត់បង់ការឡើងរឹងរបស់លិង្គភ្លាមៗ បើទោះបីជាស្ថិតនៅការប្រយុទ្ធក៏ដោយ។

លោកវេជ្ជបណ្ឌិតបានបកស្រាយថា តួនាទី​សំខាន់​របស់​លិង្គ​គឺ​ដឹក​ទឹកនោម​ចេញពី​រាងកាយ និង​មេជីវិត​ឈ្មោល​ចូលទៅក្នុង​ទ្វារមាស​របស់​ស្ត្រី​។ មានបំពង់ ៣នៅខាងក្នុងលិង្គ។ មួយត្រូវបានគេហៅថា Uethra ។ វាប្រហោងហើយដឹកទឹកនោមពីប្លោកនោមតាមរយៈលិង្គទៅខាងក្រៅ។ បំពង់ ២ផ្សេងទៀតត្រូវបានគេហៅថា corpora cavernosa។ ទាំងនេះ​ជា​បំពង់​ទន់ៗ​ដែល​ពោរពេញ​ដោយ​ឈាម ដើម្បី​ធ្វើ​ឱ្យ​លិង្គ​រឹង​អំឡុងពេល​លិង្គ​ឡើងរឹង។ ក្នុងពេលរួមភេទ លិង្គរឹងពេក ធ្វើឱ្យពិបាករុញចូលទៅក្នុងទ្វារមាសរបស់ស្ត្រី ហើយបើហ៊ានតែរុញខុសទ្វារ គឺប្រឈមនឹងការបាក់ហើយ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា អ្នកត្រូវបញ្ចប់ការប្រយុទ្ធរបស់អ្នក ហើយរត់ទៅរកការជួយសង្គ្រោះពីក្រុមគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកសង្ស័យថា ដាវរបស់អ្នកត្រូវបានបាក់។ ការព្យាបាលគឺមាន តែគឺត្រូវទាមទារឱ្យអ្នកមកមន្ទីរពេទ្យឱ្យទាន់ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ