ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ ស្រ្តីគេងមិនគ្រប់ ប្រឈមនឹងមានបញ្ហារដូវមិនទៀង

2 ឆ្នាំ មុន

ស្ត្រីស្ថិតនៅក្នុងវ័យ​មក​រដូវ ​ដែល​គេង​តិច​ជាង​ប្រាំមួយ​ម៉ោង​ក្នុង​មួយ​យប់ មាន​ទំនោរ​រង​នូវ​ការ​មក​រដូវច្រើនជ្រុល និង មិនទៀង។ នេះគឺ​ជា​ការ​សន្និដ្ឋាន​ពី​ការ​សិក្សា​ថ្មី​ ដែល​ទើប​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ Journal of Sleep…

ស្ត្រីស្ថិតនៅក្នុងវ័យ​មក​រដូវ ​ដែល​គេង​តិច​ជាង​ប្រាំមួយ​ម៉ោង​ក្នុង​មួយ​យប់ មាន​ទំនោរ​រង​នូវ​ការ​មក​រដូវច្រើនជ្រុល និង មិនទៀង។ នេះគឺ​ជា​ការ​សន្និដ្ឋាន​ពី​ការ​សិក្សា​ថ្មី​ ដែល​ទើប​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ Journal of Sleep Research។

គេបានរកឃើញថា អ្នកដែលគេងតិចជាងប្រាំមួយម៉ោងជាមធ្យមក្នុងមួយយប់គឺ ៤៤% ទំនងជាមានរដូវមិនទៀងទាត់ ហើយ ៧០% ទំនងជាមានការហូរឈាមខ្លាំងអំឡុងពេលមករដូវ ជាងអ្នកគេងពី ៧ ទៅ ៩ ម៉ោង។

គេបានវិភាគទិន្នន័យស្ទង់មតិពីស្ត្រីដែលមករដូវចំនួន ៥៧៤ នាក់ដែលមានអាយុពី ២៤ ទៅ ៤០ ឆ្នាំ។ ពួកគេត្រូវបានសួរអំពីការហូរឈាមរដូវ និងភាពទៀងទាត់ ការគេង និងរបៀបដែលពួកគេធ្វើការនៅពេលថ្ងៃ។ គេបានរកឃើញថា អ្នកដែលធ្លាប់មានរដូវច្រើនជ្រុល ឬមកមិនទៀងទាត់ ទំនងជាមានបញ្ហាការគេងមិនលក់ និង គុ​ណភាពគេងមិនល្អ អស់កម្លាំង ស្ត្រេស និងធ្លាក់ទឹកចិត្ត។

បើទោះបីជាការសិក្សាស្រាវជ្រាវនេះរកឃើញមកបែបនេះក៏ដោយ អ្នកស្រាវជ្រាវនៅតែមិនទាន់អាចសន្និដ្ឋានថា តើហេតុអ្វីបានជាការគេងមិនគ្រប់មានទំនាក់ទំនងលក្ខណៈនៃការមករដូវបែបនេះទេ។ នេះប្រហែលជាមានទំនាក់ទំនងនឹងកត្តាផ្លូវចិត្តនិងផ្លូវកាយ ដែលបង្កឱ្យបញ្ហាបែបនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ