ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ “ហាត់ប្រាណជួយឱ្យមិនសូវគិតដល់ស្រា”

2 ឆ្នាំ មុន

លំហាត់ប្រាណត្រូវបានគេរកឃើញថា អាចកាត់បន្ថយការឃ្លានចង់ផឹកគ្រឿងស្រវឹងបានមួយផ្នែកធំ នៅក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ នេះបើយោងតាមការសិក្សាថ្មីមួយនៅចក្រភពអង់គ្លេស។ អ្នកស្រាវជ្រាវបានជ្រើសរើសអ្នកចូលរួមប្រុសស្រីចំនួន ៦០នាក់ដែលមានអាយុពី ១៨ ទៅ ២៥ឆ្នាំមកពីតំបន់ British…

លំហាត់ប្រាណត្រូវបានគេរកឃើញថា អាចកាត់បន្ថយការឃ្លានចង់ផឹកគ្រឿងស្រវឹងបានមួយផ្នែកធំ នៅក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ នេះបើយោងតាមការសិក្សាថ្មីមួយនៅចក្រភពអង់គ្លេស។

អ្នកស្រាវជ្រាវបានជ្រើសរើសអ្នកចូលរួមប្រុសស្រីចំនួន ៦០នាក់ដែលមានអាយុពី ១៨ ទៅ ២៥ឆ្នាំមកពីតំបន់ British Midlands។

ក្រុមនេះបានចូលរួមក្នុងការពិភាក្សាខ្លីមួយ ដែលសមាជិកត្រូវបានស្នើឱ្យគិត និងពណ៌នាអំពីគ្រឿងស្រវឹង និងទម្លាប់ផឹកដែលពួកគេចូលចិត្ត។ ពួកគេក៏ត្រូវបានបង្ហាញវីដេអូអំពីការធ្វើស្រាក្រឡុកផងដែរ។ គេបានបែងចែកជា៣ក្រុម ដែលមានក្រុមហាត់ប្រាណជាប្រចាំ ក្រុមទៅធ្វើអ្វីផ្សេងពីហាត់ប្រាណដើម្បីកុំឱ្យនឹកឃើញរឿងផឹក និង ក្រុមមិនធ្វើអ្វីសោះ។

សិស្សទាំងអស់បានបញ្ចប់កម្រងសំណួរអំពីការផឹកស្រា ចំណង់ និងអារម្មណ៍របស់ពួកគេ។ ការវិភាគបានបង្ហាញថា អ្នកដែលនៅក្នុងក្រុមហាត់ប្រាណបានកាត់បន្ថយការឃ្លានគ្រឿងស្រវឹងយ៉ាងខ្លាំង​ បើប្រៀបធៀបជាមួយអ្នកនៅក្នុងក្រុមមិនធ្វើ្វអ្វីសោះ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា អារម្មណ៍វិជ្ជមានកើនឡើង ហើយការថប់បារម្ភ និងអារម្មណ៍អវិជ្ជមានថយចុះសម្រាប់អ្នកហាត់ប្រាណ។

បណ្ឌិត Aleksandra Gawor នៃសាលាកីឡាលំហាត់ប្រាណ និងវិទ្យាសាស្រ្តសុខភាពរបស់ Loughborough ដែលដឹកនាំការសិក្សាបាននិយាយថា៖ “ការសេពគ្រឿងស្រវឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរ៉ាំរ៉ៃដូចជា មហារីក ជំងឺបេះដូង ជំងឺវង្វេង និងជំងឺទឹកនោមផ្អែម។ ជារឿយៗ វាចាប់ផ្តើមនៅក្នុងមនុស្សវ័យជំទង់ ជាពិសេសសិស្សានុសិស្ស។ ការសិក្សាស្រាវជ្រាវនេះ នឹងជួយឱ្យនិស្សិតគិតគួរពីការហាត់ប្រាណវិញ ដើម្បីកុំឱ្យចិត្តគិតតែចង់ផឹក៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ