ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“អ្នកតមស្រា ឆាប់ស្លា.ប់ជាងអ្នកផឹកតិចៗ?” ការសិក្សាមួយបានបញ្ជាក់!

2 ឆ្នាំ មុន

ការសិក្សាស្រាវជ្រាវពីមុនៗ បានបង្ហាញថា អ្នកដែលតមគ្រឿងស្រវឹង មានអត្រាមរណភាពខ្ពស់ជាងអ្នកដែលផឹកស្រាក្នុងបរិមាណតិចទៅមធ្យម។ នេះគឺពិតជាជួយលើកទឹកចិត្តអ្នកផឹកស្រាឱ្យនៅផឹកបន្ត និង អ្នកមិនចេះផឹកឱ្យខំផឹក។ តែនៅក្នុងការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា នៅក្នុងឯកសារវេជ្ជសាស្រ្ត…

ការសិក្សាស្រាវជ្រាវពីមុនៗ បានបង្ហាញថា អ្នកដែលតមគ្រឿងស្រវឹង មានអត្រាមរណភាពខ្ពស់ជាងអ្នកដែលផឹកស្រាក្នុងបរិមាណតិចទៅមធ្យម។ នេះគឺពិតជាជួយលើកទឹកចិត្តអ្នកផឹកស្រាឱ្យនៅផឹកបន្ត និង អ្នកមិនចេះផឹកឱ្យខំផឹក។

តែនៅក្នុងការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា នៅក្នុងឯកសារវេជ្ជសាស្រ្ត PLOS Medicine ដោយលោក Ulrich John នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Greifswald ប្រទេសអាល្លឺម៉ង់ និងសហការី។ អ្នកស្រាវជ្រាវបានប្រើទិន្នន័យលើគំរូចៃដន្យ នៃមនុស្សពេញវ័យជនជាតិអាឡឺម៉ង់ចំនួន ៤០២៨នាក់ ដែលបានចូលរួមក្នុងការសម្ភាសន៍ស្តង់ដារ ធ្វើឡើងរវាងឆ្នាំ១៩៩៦ និង ១៩៩៧ នៅពេលដែលអ្នកចូលរួម មានអាយុពី ១៨ ទៅ ៦៤ ឆ្នាំ។ ទិន្នន័យមូលដ្ឋានអាចរកបានលើការផឹកស្រាក្នុងរយៈពេល ១២ខែមុនពេលសម្ភាសន៍ ក៏ដូចជាព័ត៌មានផ្សេងទៀតអំពីសុខភាព គ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន។ ទិន្នន័យមរណភាពអាចរកបានពីការតាមដាន ២០ឆ្នាំក្រោយ។

ប្រធាននៃការស្រាវជ្រាវ លោក John និយាយ​ថា​៖ “​លទ្ធផល​គាំទ្រ​ដល់​ទស្សនៈ​ដែល​ថា​ប្រជាជន​ទូទៅ​ដែល​បច្ចុប្បន្ន​ឈប់​ទទួល​ទាន​គ្រឿង​ស្រវឹង មិនមែនឆាប់ស្លាប់ជាងអ្នកដែលទទួលទានគ្រឿងស្រវឹងតិចទៅមធ្យមនោះទេ។ ការ​រក​ឃើញ​នេះ​និយាយ​ប្រឆាំង​នឹង​ការ​ណែនាំ​ឱ្យ​ផឹក​គ្រឿង​ស្រវឹង​ដោយ​ហេតុផល​សុខភាព។”

លោក John បន្ថែមថា៖ “យើងបានរកឃើញថាអ្នកតមស្រា ដែលឆាប់ស្លាប់ភាគច្រើន ធ្លាប់មានប្រវត្តិផឹកច្រើនកាលពីក្មេង ធ្លាប់មានបញ្ហាគ្រឿងញៀន ជក់បារីជាប្រចាំ ដែលទាំងអស់នេះសុទ្ធតែធ្វើឱ្យពួកគេឆាប់ស្លាប់ បើទោះបីជាទើបតែតមស្រានៅពេលបច្ចុប្បន្នក៏ដោយ។”

ដូចនេះជារួមមក ការដែលថាអ្នកតមស្រាឆាប់ស្លាប់ជាងអ្នកផឹកស្រានោះ គឺមិនត្រឹមត្រូវឡើយ។ វាគឺមកពីស្ថានភាពសុខភាពនិងប្រវត្តិសុខភាពរបស់បុគ្គលម្នាក់ៗ។ បើមិនចេះផឹកស្រាប់គឺល្អហើយ។ តែបើចេះផឹកហើយ កុំផឹកច្រើនពេក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ